ភ្នំពេញ៖ ផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ-១៩ កំពុងជំរុញឱ្យកុមារជាច្រើនលាននាក់នៅលើពិភពលោក រួមទាំងកុមារកម្ពុជាបង្ខំចិត្តសិក្សាតាមអនឡាញ ឬសិក្សាពីចម្ងាយ ។ អ្នកជំនាញអភិវឌ្ឍន៍កុមារមើលឃើញថា រូបភាពសិក្សាពីចម្ងាយនេះអាចផ្តល់ផលប៉ះពាល់មួយចំនួនដល់កុមារសុខភាព និងខួរក្បាលកុមារ ដែលទាមទារឱ្យម្តាយឪពុកចូលរួមគាំទ្រ ហើយស្ថាប័នបណ្តុះបណ្តាលត្រូវចេះរៀបចំកម្មវិធីសិក្សាប្រកបគំនិតច្នៃប្រតិដ្ឋនិងល្អិតល្អន់សម្រួលដល់ការសិក្សា ។
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប បានមានប្រសាសន៍ថា ប្រសិនកុមារតូចអាយុក្រោមប្រាំឆ្នាំរៀនតែម្នាក់ឯង ឬប្រើទូរស័ព្ទហួសកម្រិត កុមារអាចប្រឈមបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្តជាងមនុស្សវ័យជំទង់ ។ ចំណែកសកម្មភាពសម្លឹងមើលទូរស័ព្ទរយៈពេលយូរ អាចបណ្តាលឱ្យកុមារមានបញ្ហាភ្នែកស្រលៀង ដោយសារអេក្រង់ទូរស័ព្ទតូច មិនស្របនឹងក្រសែភ្នែករបស់កុមារ។

ឧកញ៉ា ប៉ិច បូឡែន មានប្រសាសន៍បន្តថា កាលៈទេសៈនេះ ម្តាយឪពុក ឬអាណាព្យាបាលគួរចូលរួមសហការតាមដានការសិក្សារបស់កូន និងជំរុញកុមារតូចឱ្យប្រើកុំព្យូទ័រ អាយផេត ថេបផ្លេត ដែលមានអេក្រង់ធំងាយស្រួលមើលបានច្បាស់ល្អ ។ លោកថា ដោយសង្កេតឃើញពីផលប៉ះពាល់ និងចូលរួមពង្រឹងគុណភាពអប់រំក្នុងកាលៈទេសៈដ៏លំបាកនេះ គ្រឹះស្ថានអប់រំរបស់លោកបានរិះរកវិធីសាស្រ្តដោះស្រាយប្រកបគំនិតប្រតិដ្ឋ និងធានាថា សិស្សទាំងអស់អាចទទួលបានការអប់រំមានគុណភាព ។

អ្នកជំនាញអភិវឌ្ឍន៍វិស័យអប់រំរូបនេះ បានបញ្ជាក់ថា ដើម្បីឱ្យមានប្រសិទ្ធភាពរៀន និងបង្រៀនពីចម្ងាយគ្រឹះស្ថានអប់រំអាចកាត់បន្ថយម៉ោងសិក្សាលើអេក្រង់ដោយប្រើធនធានជំនួយមានស្រាប់ក្នុង Youtube Facebook Cisco Google Meet និងលើកទឹកចិត្តសិស្សឱ្យធ្វើគម្រោងសិក្សា (Project Based Learning) សម្រាប់ជួយកុមារតូចមានគំនិតច្នៃប្រឌិត បង្កើតវិន័យផ្ទាល់ខ្លួន បង្កើនចំណេះដឹងនិងទំនាក់ទំនង បង្កើតគម្រោងមូលដ្ឋានសួរចម្លើយ (Inquiry Base) ដែលកុមារតូចមានឱកាសផ្លាស់ប្តូរចំណេះដឹង និងបង្កើនភាពក្លាហ៊ានសួរសំណួរគ្នាទៅវិញទៅមក ។

លើសពីនេះ ករណីមានមេរៀនក្នុងសៀវភៅសិក្សា គ្រូបង្រៀនចៀសវាងដាច់ខាតសរសេរមេរៀនលើក្តារខៀន ហើយឱ្យសិស្សកត់ចម្លងចូលក្នុងសៀវភៅ ព្រោះវិធីសាស្ត្រនេះសិស្សត្រូវសម្លឹងមើលអេក្រង់ និងចំណាយពេលវេលាច្រើន ។ គ្រូបង្រៀនត្រូវប្រើវិធីសាស្រ្តបង្រៀនបែបសប្បាយ និងប្រើធនធានសម្ភារសិក្សា ដើម្បីបង្កើនភាពទាក់ទាញខ្ពស់ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី អ៊ុក សូនីតា ប្រធានកម្មវិធីមត្តេយ្យនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប យល់ឃើញថា កុមារតូចចាប់ពីអាយុសូន្យឆ្នាំដល់ប្រាំឆ្នាំកំពុងលូតលាស់ផ្នែករាងកាយ បញ្ញា ស្មារតី ទំនាក់ទំនងសង្គម អារម្មណ៍ និងភាសា ។ តាមរយៈការសិក្សាស្រាវជ្រាវ បានបង្ហាញថា ការប្រើប្រាស់ឧបករណ៍ឆ្លាតវៃ (Smart Device) លើសកម្រិតនាំឱ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល បញ្ញា និងសុខមាលភាពរបស់កុមារ ធ្វើឱ្យកុមារដេកមិនស្ងប់ អារម្មណ៍តានតឹង កុមារឡើងទម្ងន់ និងខ្សត់ចលនាមិនសូវរហ័សរហួន ។
បន្ថែមពីលើនេះ លោកស្រីបានបញ្ជាក់ថា ទោះបីជាកុមាររៀនតាមប្រព័ន្ធអនឡាញ និងរៀនពីចម្ងាយក្តី ក៏សាលារៀនត្រូវកិច្ចសហការគាំទ្រចាំបាច់ពីម្តាយឪពុកម្តាយនៅក្នុងសកម្មភាពមួយចំនួន ដូចជា ត្រួតពិនិត្យកិច្ចការផ្ទះ អានសៀវភៅរឿងនិទានជាមួយកូន ដើរកម្សាន្តចុងសប្តាហ៍ និងធ្វើការងារផ្ទះមួយចំនួន ។ សកម្មភាពទាំងនេះនឹងបង្កើនភាពស្និទ្ធស្នាលក្នុងក្រុមគ្រួសារ ព្រមទាំងអភិវឌ្ឍចំណេះកុមារតូចបានល្អប្រសើរ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2024
ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2025
ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងការសិក្សាជំនាញជាច្រើន...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់ការចុះឈ្មោះប្រឡងគណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/08/2025
ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ធនធានមនុស្ស នៃព្រះរាជាណាចក្រកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដសិង្ហបុរី (SIMCC)

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/06/2023
កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2024
ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើកទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានគោលបំណងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យឧស្សាហកម្មភាពយន្តកម្ពុជា ដោយធ្វើការកសាងសមត្ថភាព ពង្រឹងជំនាញ និងបង្កើតឱកាសសម្រាប់យុវជន...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/10/2024
សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2025
ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។



































































