ក្រសួងអប់រំប្រកាសជ្រើសរើសនាយករងវិទ្យាស្ថានគរុកោសល្យបាត់ដំបង

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះបានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសនាយករងវិទ្យាស្ថានគរុកោសល្យបាត់ដំបង។

រូបភាពដោយវិទ្យាស្ថានគរុកោសល្យបាត់ដំបង

តាមរយៈសេចក្តីប្រកាសនេះក្រសួងអប់រំបានបានបញ្ជាក់ថា ដើម្បីអនុវត្តឱ្យបានសសម្រេចយុទ្ធសាស្រ្ត​កំណែទម្រង់ការងារគ្រប់គ្រងបុគ្គលិកក្នុងវិស័យអប់រំ យុវជ​ន និងកីឡា និងយោងតាមតម្រូវការចាំបាច់ផ្នែកដឹកនាំនិងគ្រប់គ្រង​ ក្រសួងបានប្រកាសដល់មន្ត្រីរាជការដែលបម្រើការងារ​នៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡាថា ក្រសួងត្រូវការជ្រើសរើសមន្ត្រីគ្រប់គ្រងពីររូបដើម្បីតែងតាំងជានាយករងវិទ្យាស្ថាន​គរុកោសល្យបាត់ដំបង។ បេក្ខជន​ត្រូវតែជាអ្នកមានក្របខណ្ឌជាគ្រូបង្រៀន​កម្រិតឧត្តម និងមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់ឡើងទៅ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។ ចំពោះអតីតភាពការងារវិញ បេក្ខជន​ត្រូវតែជាអ្នកធ្វើការងារយ៉ាងតិច ០៥ឆ្នាំសម្រាប់​អ្នកមានសញ្ញបត្របរិញ្ញាបត្រជាន់ខ្ពស់ និង​០៣ឆ្នាំសម្រាប់អ្នកមានសញ្ញាបត្របណ្ឌិត។ បន្ថែមពីលើនេះបេក្ខត្រូវមានតួនាទីចាប់ពីថ្នាក់អនុប្រធានការិយាល័យ ឬអនុប្រធានដេប៉ាតឺម៉ង។ ចំពោះបេក្ខជន​ដែលមានសញ្ញាបត្របណ្ឌិត បេក្ខជនជាគ្រូបង្រៀនឆ្នើម និងជានាយកសាលារៀនឆ្នើម ដែលមានក្របខណ្ឌជាគ្រូបង្រៀនកម្រិតឧត្តម ត្រូវបានលើកលែងតួនាទី។

ក្រសួងអប់រំបញ្ជាក់ផងដែរថា បេក្ខជនគួរមានបំណិនប្រាស្រ័យទាក់ទង ចេះសម្របសម្រួល និងដោះស្រាយបញ្ហា។ មានសមត្ថភាពយល់ដឹងការណ៍ច្បាប់ និងលិខិតបទដ្ឋាននានា ពិសេស​គោលនយោបាយអប់រំ។ មានចំណេះដឹងក្នុងការប្រើប្រាស់កុំព្យូទ័រ និងភាសាអង់គ្លេស​ដែលអាចប្រើប្រាស់ជាផ្លូវការបាន។ មានសមត្ថភាពពិនិត្យតាមដានការអនុវត្តការងារ និងចេះធ្វើផែនការអភិវឌ្ឍ និងផែនការប្រតិបត្តិ។

បេក្ខជនដែលមានចំណា​ប់អារម្មណ៍ត្រូវបំពេញប្រវត្តិរូប និងត្រូវសរសេរពាក្យសុំចុះឈ្មោះដោយខ្លួនឯង ហើយដាក់ពាក្យនៅវិទ្យាស្ថាន​គរុកោសល្យបាត់ដំបងឱ្យបានត្រឹមថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២១ ឬអាចទាក់ទងតាមរយៈទូរស័ព្ទលេខ ០៩២ ២៧០ ២៥៣៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...