អាហារូបករណ៍រដ្ឋាភិបាលចិន Type B ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ឆ្នាំសិក្សា២០២៧-២០២៨ សិក្សានៅសាកលវិទ្យាល័យ Hubei

យោង​តាម​សេចក្តីជូនដំណឹងរបស់សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានឱ្យ​ដឹងថា សាកលវិទ្យាល័យ Hubei University ដែលមានទីតាំងស្ថិត​នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន កំពុងប្រកាស​ជ្រើសរើស​បេក្ខជន​សម្រាប់អាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B សម្រាប់​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ឆ្នាំសិក្សា​២០២៧-២០២៨។

អត្ថប្រយោជន៍​អាហារូបករណ៍
-ថ្លៃសិក្សា ១០០%
-កន្លែងស្នាក់នៅ
-ប្រាក់ឧបត្ថម្ភប្រចាំខែ
-និងការធានារ៉ាប់រងសុខភាពទូទៅ។

លក្ខខណ្ឌ នៃការជ្រើសរើស
-ជាជនជាតិខ្មែរ និងគ្មានសញ្ជាតិចិន
-មានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត
-មានប្រវត្តិរូបល្អ គោរពច្បាប់នៃសាធារណរដ្ឋប្រជាមានិតចិន
-អាយុ និងកម្រិតវប្បធម៌ ៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ និងអាយុមិនលើសពី ៣៥ឆ្នាំ, ថ្នាក់បណ្ឌិត​ត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ អាយុមិនលើសពី ៤០ឆ្នាំ។

ឯកសារតម្រូវសម្រាប់ការដាក់ពាក្យ
១. លិខិតឆ្លងដែន
២. ពាក្យស្នើសុំអាហារូបករណ៍រដ្ឋាភិបាលចិន
៣. សញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុ ៖ ថ្នាក់អនុបណ្ឌិត​ត្រូវ​ភ្ជាប់សញ្ញាបត្រ​បរិញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុគ្រប់ឆ្នាំ,​ថ្នាក់បណ្ឌិត ត្រូវភ្ជាប់សញ្ញាបត្របរិញ្ញាបត្រ អនុបណ្ឌិត និងព្រឹត្តិបត្រពិន្ទុគ្រប់ឆ្នាំ (ប្រែជាភាសាអង់គ្លេស)។
៤. វិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសា IELTS / TOEFL ឬ HSK
៥. លិខិតឧទ្ទេសនាមចំនួន ២ច្បាប់ ជាភាសាអង់គ្លេស ឬចិន។
៦. លិខិតពិនិត្យសុខភាព
៧. លិខិតថ្កោលទោស
៨. ផែនការសិក្សា ៖ សរសេរជាភាសាអង់គ្លេស ឬចិន យ៉ាងតិច ១០០០ពាក្យ។ សម្រាប់បេក្ខជនដាក់ពាក្យថ្នាក់បណ្ឌិត ផែនការស្រាវជ្រាវត្រូវមានហត្ថលេខារបស់សាស្រ្តាចារ្យជនជាតិចិន ដែលអ្នកមានគម្រោង​សិក្សា​ជាមួយ។
៩. ឯកសារស្នាដៃ ៖ សម្រាប់បេក្ខជន​ដាក់ពាក្យជំនាញ សិល្បៈ រចនា និងជំនាញពាក់ព័ន្ធ ត្រូវដាក់ស្នាដៃ​គំរូ ដូចជា វីដេអូ ឬស្នាដៃសិល្បៈ។

ផុតកំណត់ទទួលពាក្យ ៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៧

បេក្ខជនដែលចាប់អារម្មណ៍ សូមចុះឈ្មោះ និងបំពេញពាក្យ​ស្នើ​សុំ​តាម​ប្រព័ន្ធអនឡាញទាំងពីរ​ឱ្យ​បានរួចរាល់មុនកាលបរិច្ឆេទផុតកំណត់ ៖
-ប្រព័ន្ធសាកលវិទ្យាល័យ Hubei ៖ https://hubu.at0086.cn/student
-ប្រព័ន្ធក្រុមប្រឹក្សា​អាហារូបករណ៍ចិន ៖ http://www.csc.edu.cn/studyinchina
(ប្រើកូដស្ថាប័ន Agency Code: 10512 និងជ្រើសរើសប្រភេទអាហារូបករណ៍ Type-B)

សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍ សូមរួសរាន់រៀបចំឯកសារ និងដាក់ពាក្យឱ្យបានទាន់ពេលវេលាកំណត់។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងទៅកាន់សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន (ACSC) តាមរយៈលេខទូរស័ព្ទ៖ (+855) 99 985 987៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពេញថ្លៃសម្រាប់និស្សិតកម្ពុជា សិក្សា​នៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម្មសកល

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...