ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង លើជំនាញឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)» បានប្រកាសជ្រើសរើសបេក្ខជនដើម្បីទទួលអាហារូបករណ៍ថ្លៃសិក្សា ១០០% ចំនួន ៦០នាក់ (ផ្ដល់អាទិភាពនារី ៥០%) ថ្នាក់បរិញ្ញាបត្រ នៅមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (សជគ) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

ជំនាញសិក្សា និងចំនួនអាហារូបករណ៍

អាហារូបករណ៍សរុបចំនួន ៦០កន្លែង ត្រូវបានបែងចែកស្មើគ្នាលើមុខជំនាញសំខាន់ៗចំនួន ៤៖

  1. សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល ៖ ១៥ កន្លែង
  2. បច្ចេកវិទ្យាហិរញ្ញវត្ថុ ៖ ១៥ កន្លែង
  3. វិទ្យាសាស្ត្រកុំព្យូទ័រ ៖ ១៥ កន្លែង
  4. ការគ្រប់គ្រងផែនការទីក្រុងឆ្លាតវៃ ៖ ១៥ កន្លែង

លក្ខខណ្ឌជ្រើសរើស

បេក្ខជនដែលមានបំណងដាក់ពាក្យ ត្រូវបំពេញតាមលក្ខខណ្ឌកំណត់ដូចខាងក្រោម៖
-ជាសិស្សានុសិស្សមានសញ្ជាតិខ្មែរ
-ជាបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំ ២០២៦
-ជាសិស្សនៃវិទ្យាល័យគោលដៅក្រោមគម្រោង SE4HC ដែលទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាតាមប្រព័ន្ធអនឡាញលើមុខវិជ្ជា «មូលដ្ឋានគ្រឹះសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល» និង «មុខវិជ្ជាគណិតវិទ្យាអនុវត្តន៍»
-មិនទាន់ទទួលបានអាហារូបករណ៍ណាមួយពីក្រសួងអប់រំ ឬស្ថាប័នផ្សេងទៀតក្នុងអំឡុងពេលដាក់ពាក្យ
-ត្រូវឆ្លងកាត់ការប្រឡងជ្រើសរើសសមត្ថភាពផ្ទាល់

វិញ្ញាសាប្រឡង និងកាលបរិច្ឆេទសំខាន់ៗ

វិញ្ញាសាប្រឡង (រយៈពេល ៤៥នាទី ក្នុងមួយវិញ្ញាសា)៖
-ភាសាអង់គ្លេស
-គណិតវិទ្យាអនុវត្តន៍ (ជាភាសាអង់គ្លេស)
-មូលដ្ឋានគ្រឹះសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល (ជាភាសាអង់គ្លេស)

កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ (វេលាម៉ោង ៥:០០ នាទីល្ងាច)។

ការពិនិត្យឈ្មោះបេក្ខជន៖ ថ្ងៃទី១៤ និង ១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ឬតាមគេហទំព័រ [fde.num.edu.kh]

កាលបរិច្ឆេទប្រឡង៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យជាតិគ្រប់គ្រង

ការប្រកាសលទ្ធផល៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦

កាលបរិច្ឆេទចូលរៀន៖ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៦

របៀបដាក់ពាក្យស្នើសុំ

សិស្សានុសិស្សដែលចាប់អារម្មណ៍ អាចបំពេញពាក្យស្នើសុំ និងភ្ជាប់ឯកសារពាក់ព័ន្ធតាមរយៈតំណភ្ជាប់អនឡាញ [https://forms.gle/bpQ1b4Y7VSzp5u6Y6]។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០១០ ២៤៤ ៣៤៩៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។