៤​ ​ទម្លាប់​សាមញ្ញ​ៗ​ដើម្បី​ថែរក្សា​ ​និង​ការពារ​ “​សុខភាព​ខួរក្បាល​” ​ឱ្យ​មាំ​មួន​

​ខួរក្បាល​គឺជា​មជ្ឈមណ្ឌល​បញ្ជាការ​នៃ​រាងកាយ​ទាំងមូល​ ​មិន​ថា​តែ​ការ​គិត​ ​ការ​ចងចាំ ​អារម្មណ៍​ ​ឬ​ការ​ធ្វើ​ចលនា​ផ្សេង​ៗ​ ​សុទ្ធសឹងតែ​អាស្រ័យ​លើ​សុខភាព​ខួរក្បាល​ទាំងអស់​។ ​ដូច្នេះ​ ការ​ថែរក្សា​ខួរក្បាល​មិន​មែន​ជា​រឿង​ស្មុគស្មាញ ​ឬ​ទាមទារ​ថវិកា​ច្រើន​នោះ​ទេ​, ​អ្នក​អាច​ចាប់ផ្តើម​ផ្លាស់ប្តូរ​របៀប​រស់​នៅ​ និង​ការពារ​ខួរក្បាល​របស់​អ្នក​បាន​យ៉ាង​ងាយស្រួល​ជារៀងរាល់​ថ្ងៃ​ តាមរយៈ​ទម្លាប់​សំខាន់​ៗ​ទាំង​ ​៤​ ​នេះ​ ​៖​

​១.​ ធ្វើ​សកម្មភាព​រាងកាយ​ឱ្យ​បាន​ទៀងទាត់​

​ការ​ធ្វើ​ចលនា​រាងកាយ​ ​ឬ​ការ​ហាត់ប្រាណ​ប្រចាំ​ថ្ងៃ​ ​មិន​ត្រឹមតែ​ល្អ​សម្រាប់​សាច់ដុំ​ ​និង​បេះដូង​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​សម្រាប់​ខួរក្បាល​ផងដែរ​ ព្រោះ​នៅពេល​អ្នក​ហាត់ប្រាណ​ ​លំហូរ​ឈាម​ ​រួម​ជាមួយ​អុកស៊ីសែន​ ​និង​សារធាតុ​ចិញ្ចឹម​ ​នឹង​រត់​ទៅ​ចិញ្ចឹម​ខួរក្បាល​បាន​កាន់តែ​ល្អ​។ ​វា​នឹង​ជំរុញ​ការ​បង្កើត​កោសិកា​ខួរក្បាល​ថ្មី​ៗ​ ​និង​ការពារ​កោសិកា​ចាស់​ៗ​មិន​ឱ្យ​ឆាប់​ទ្រុឌទ្រោម​ ​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង​ ​(​Dementia​)​។ ​ដូច្នេះ​ ​អ្នក​អាច​សាកល្បង​ដើរ​លឿន​ៗ​ ​២០​–​៣០​ ​នាទី​ក្នុង​មួយ​ថ្ងៃ​ ​ឬ​ជិះ​កង់​ ​ឬ​រាំ ​ឬ​ធ្វើ​ការងារ​ផ្ទះ​ក៏​អាច​ចាត់ទុក​ជា​ការ​ហាត់ប្រាណ​ផងដែរ​។​

​២.​ ទទួលទាន​អាហារ​រូបត្ថម្ភ​ល្អ​ ​និង​មាន​តុល្យភាព​

​អ្វី​ដែល​អ្នក​ញ៉ាំ​ចូល​ទៅ​ ​គឺជា​ថាមពល​ផ្ទាល់​សម្រាប់​ដំណើរការ​នៃ​ខួរក្បាល​។ ​ខួរក្បាល​ត្រូវការ​សារធាតុ​ចិញ្ចឹម​ជាក់លាក់​ដូចជា​ ​អាស៊ីត​ខ្លាញ់​អូមេហ្គា​-​៣​ ​(​Omega​-​3​) ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ​និង​វីតាមីន​ផ្សេង​ៗ​ ​ដើម្បី​ទ្រទ្រង់​ និង​ការពារ​កោសិកា​ប្រព័ន្ធ​ប្រសាទ​។ ​អាហារ​ល្អ ​ជួយ​ឱ្យ​ខួរក្បាល​ដំណើរការ​បាន​រហ័ស​ ផ្តោត​អារម្មណ៍​បាន​ល្អ​ និង​ការពារ​ពី​ការ​រលាក ​ឬ​ការ​ខូចខាត​កោសិកា​។ ​សូម​បន្ថែម​បន្លែ​បៃតង​ ​ផ្លែ​ឈើ​ ​ត្រី​ ​(​ដូចជា​ត្រី​ស ​សាលម៉ុន ​ឬ​ត្រី​ដែល​មាន​ខ្លាញ់​ល្អ​) ​សណ្តែក​ និង​គ្រាប់​ធញ្ញជាតិ​ ​នៅក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ​ហើយ​កាត់បន្ថយ​អាហារ​ផ្អែម​ខ្លាំង​ ​ឬ​អាហារ​កែច្នៃ​។​

​៣. ​គេង​លក់​ឱ្យ​បាន​គ្រប់គ្រាន់​ ​និង​មាន​គុណភាព​

​ការ​គេង​មិន​មែន​ជា​ការ​បាត់បង់​ពេលវេលា​នោះ​ទេ​ ​ប៉ុន្តែ​ជា​ពេលវេលា​ដែល​ខួរក្បាល​ធ្វើ​ការ​ «​សម្អាត​ ​និង​រៀបចំ​ផ្ទះ​»​។ ​នៅពេល​អ្នក​គេង​លក់​ស្ងប់ ​ខួរក្បាល​នឹង​បញ្ចេញ​ជាតិ​ពុល​ដែល​កើនឡើង​ពេញ​មួយ​ថ្ងៃ​ ​និង​រៀបចំ​ការ​ចងចាំ​ឱ្យ​មាន​របៀបរៀបរយ​។ ​ការ​គេង​ដែល​មាន​គុណភាព​ ​ជួយ​ឱ្យ​ខួរក្បាល​ស្រឡះ ​មាន​ប្រាជ្ញា​វាងវៃ​នៅ​ថ្ងៃ​បន្ទាប់ ​ជួយ​គ្រប់គ្រង​អារម្មណ៍​ ​និង​កាត់បន្ថយ​ភាព​តានតឹង​ ​(​Stress​)​។ ​ដូច្នេះ​ ​សូម​ព្យាយាម​គេង​ឱ្យ​បាន​ ​៧​ ​ទៅ​ ​៨​ ​ម៉ោង​ក្នុង​មួយ​យប់​ ​ហើយ​ជៀសវាង​ការ​មើល​អេក្រង់​ទូរស័ព្ទ​ ​ឬ​ទូរទស្សន៍​មុនពេល​គេង​។​

​៤.​ ​ធ្វើឱ្យ​គំនិត​សកម្ម ​និង​រៀន​អ្វី​ថ្មី​ៗ​ជានិច្ច​

​ដូចគ្នា​នឹង​សាច់ដុំ​ដែរ​ ប្រសិនបើ​ខួរក្បាល​មិន​ត្រូវបាន​ប្រើប្រាស់​ទេ ​វា​នឹង​ចុះខ្សោយ​ទៅ​តាម​ពេលវេលា​។ ​ការ​ប្រឈមមុខ​នឹង​គំនិត​ ​ឬ​ការងារ​ថ្មី​ៗ​ ​ជួយ​បង្កើត​បណ្តាញ​សរសៃ​ប្រព័ន្ធ​ប្រសាទ​ថ្មី​ៗ​នៅក្នុង​ខួរក្បាល​។ ​វា​ជួយ​បង្កើន​សមត្ថភាព​គិត​ ​ដោះស្រាយ​បញ្ហា​ ​និង​រក្សា​ភាព​រហ័ស​រហួន​នៃ​ប្រាជ្ញា​រហូតដល់​វ័យ​ចំណាស់​។ ​សូម​អាន​សៀវភៅ​ ​ឬ​លេង​ល្បែង​បណ្តុះ​ប្រាជ្ញា​ ​(​ដូចជា​ ​Sudoku​ ​ឬ​អុក​) ​រៀន​ភាសា​ថ្មី​ ​រៀន​ប្រដាប់ប្រដា​តន្ត្រី​ ​ឬ​សូម្បីតែ​ការ​សាកល្បង​ធ្វើ​ម្ហូប​តាម​រូបមន្ត​ថ្មី​ៗ​៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។