កុមារី​កម្ពុជា​ ​៣​ក្រុម​ ​ឈាន​ទៅ​វគ្គ​ ​Global​ ​Semifinalists​ ​នៃ​កម្មវិធីប្រកួតប្រជែង​ ​Technovation​ ​ពិភពលោក

​ភ្នំពេញ​ ​៖​ ​ក្រុម​បេក្ខ​នារី​វ័យ​ក្មេង​របស់​កម្ពុជា​ចំនួន​ ​៣​ក្រុម​ ត្រូវបានគណៈកម្មការអន្តរជាតិជ្រើសរើសជាផ្លូវការ ជាបេក្ខភាព​​ឈាន​ទៅដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រកម្រិតពិភពលោក ​(​Global​ ​Semifinalists​) ​នៃ​កម្មវិធីប្រកួតប្រជែង​ ​Technovation​ ​ពិភពលោក ​ក្នុងចំណោមក្រុមឆ្នើមថ្នាក់ជាតិ​ទាំង​១៥​ក្រុម ដែលបានខិតខំប្រឹងប្រែងសិក្សា និងអភិវឌ្ឍគម្រោង​​យ៉ាង​ស្វិតស្វាញអស់រយៈពេល ១២សប្ដាហ៍​។

បេក្ខភាពទាំង ​៣​ក្រុម​ ​ដែល​នឹង​ទៅប្រកួតប្រជែង Technovation​ ​ពិភពលោក ​រួមមាន កម្រិត​បឋមសិក្សា (Biginner Division) – ក្រុម​ ​Logic_​Loopers​ ​ជាមួយកម្មវិធី “CardiPop” ៖ ហ្គេមកាតឌីជីថលបែបអន្តរកម្ម ដែលកែប្រែមេរៀនសម្រាប់សិស្សថ្នាក់ទី១ ដល់ទី៦ ឱ្យទៅជាបទពិសោធសិក្សាជាក្រុមប្រកបដោយភាពរីករាយ និងកិច្ចសហការ។ កម្រិតអនុវិទ្យាល័យ (Junior Division) – ក្រុម​ ​Kesararam​ ​with​ ​Digital​ ជាមួយកម្មវិធី “​The​ ​Way​ ​of​ ​Safety” ៖ គេហទំព័រសុវត្ថិភាពចរាចរណ៍ ដែលជួយរៀបចំសិស្សានុសិស្សសម្រាប់ការប្រឡងទ្រឹស្ដីបើកបរថ្នាក់ជាតិ តាមរយៈមេរៀន និងការប្រកួតប្រជែងសំណួរ-ចម្លើយដ៏សម្បូរបែប។ កម្រិតវិទ្យាល័យ (Senlor Division) – ក្រុម​ ​Impact​ ​Nexus​ ជាមួយកម្មវិធី “PiggyPal” ៖ កម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុដែលជួយកុមារក្នុងការកសាងទម្លាប់សន្សំប្រាក់ និងការយល់ដឹងពីការប្រើប្រាស់ថវិកាតាំងីវ័យក្មេង ក្រោមការណែនាំពីអាណាព្យាបាល។

​ដោយឡែក ​ក្រុមជ័យលាភីនៃកម្មវិធីប្រកួតថ្នាក់ជាតិ Technovation Girls Cambodia x Future Digital Talents 2026 បានទៅលើបេក្ខជនបួនក្រុម រួមមាន ក្រុម Dexterity ទទួលបានជ័យលាភីជើងឯកថ្នាក់ជាតិ កម្រិតវិទ្យាល័យ, ក្រុម Kesararam With Digital ទទួលបានជ័យលាភីជើងឯកថ្នាក់ជាតិ កម្រិតអនុវិទ្យាល័យ, ក្រុម Logic_Loopers ទទួលបានជ័យលាភីជើងឯកថ្នាក់ជាតិ កម្រិតបឋមសិក្សា និងក្រុម Impact Nexus ទទួលបានជ័យលាភីជើងឯកថ្នាក់ជាតិ ប្រជាប្រិយភាព។

ការ​ប្រកាស​ជ័យលាភី ​នៃ​ការ​ប្រកួតប្រជែង​ថ្នាក់​ជាតិ​នេះ​ ​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៦​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ក្រោម​អធិបតីភាព​ ​ឯកឧត្តម​បណ្ឌិត​ ​សាន ​វឌ្ឍនា ​រដ្ឋលេខាធិការ​ ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​និង​ ​ឯកឧត្តម​ ​ជុន ​វ៉ាត ​រដ្ឋលេខាធិការ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​។

ការប្រកួតប្រជែងថ្នាក់ជាតិ នៃកម្មវិធីតិចណូវេសិនកម្ពុជា និងអនាគតទេពកោសល្យឌីជីថល ឆ្នាំ២០២៦

​កម្មវិធី​នេះ​ ​បាន​បើក​ឱកាស​ឱ្យ​កុមារ​ និង​យុវជន​កម្ពុជា​បាន​សិក្សា​ស្រាវជ្រាវ​លើ​ការ​សរសេរ​កូដ ​(​Coding​) ​ការ​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ​ ​(​Mobile​ ​Apps​) ​និង​ការ​អនុវត្ត​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​ដើម្បី​បង្កើត​ជា​ដំណោះស្រាយ​ច្នៃប្រឌិត​ឆ្លើយតប​នឹង​បញ្ហា​នានា​ក្នុង​សហគមន៍​។

​ថ្លែង​ក្នុង​ពិធី​នោះ​ ​ឯកឧត្តម​បណ្ឌិត​ ​សាន ​វឌ្ឍនា ​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​បេក្ខជន​ទាំង​ ​១៥​ក្រុម​ ​ដែល​បាន​ឆ្លង​ផុត​ការ​ជម្រុះ​រហូតមកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្នាក់​ជាតិ​ ​ជាពិសេស​គឺ​ការ​កោតសរសើរ​ចំពោះ​ក្រុម​កុមារី​ទាំង​ ​៣​ក្រុម​ ​ដែល​បាន​រុញ​ច្រាន​សមត្ថភាព​បច្ចេកវិទ្យា​របស់​កម្ពុជា​ទៅកាន់​ឆាក​អន្តរជាតិ​ក្នុង​វគ្គ​ ​Global​ ​Semifinalists​។​

​ឯកឧត្តម​បណ្ឌិត​ ​បាន​គូសបញ្ជាក់​ថា​ ​ការ​រៀនសូត្រ​ផ្អែក​លើ​គម្រោង​ជាក់ស្តែង​ ​(​Project​-​Based​ ​Learning​) ​រយៈពេល​កន្លងមក​ មិន​ត្រឹមតែ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកវិទ្យា​ ​និង​សហគ្រិន​ភាព​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បាន​បំពាក់​បំប៉ន ​«​បំណិន​សតវត្ស​ទី​២១​» ​យ៉ាង​សំខាន់​ៗ​ដូចជា​ ​ការ​គិត​ច្នៃប្រឌិត​ ​ការ​ដោះស្រាយ​បញ្ហា​ ​ការ​ធ្វើការ​ជា​ក្រុម​ ​និង​ស្វ័យ​សិក្សា​ ​ដែល​ជា​គ្រឹះ​យ៉ាង​រឹងមាំ​ក្នុង​ការ​កសាង​មូលធន​មនុស្ស​ឌីជីថល​សម្រាប់​កម្ពុជា​។​

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ក៏​បាន​ផ្ញើ​សារ​លើកទឹកចិត្ត​ដល់​បេក្ខជន​ទាំងអស់​ថា​៖​ ​«​ការ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ​មិន​មែន​ដើម្បី​វាស់វែង​តែ​ចាញ់​ ​ឬ​ឈ្នះ​នោះ​ឡើយ​ ​ប៉ុន្តែ​វា​គឺជា​ «​ជ័យជម្នះ​លើ​ខ្លួនឯង​» ​តាមរយៈ​ការ​ទទួលបាន​នូវ​បទពិសោធន៍​ ​ការ​ជះឥទ្ធិពល​វិជ្ជមាន​ដល់​សហគមន៍​ និង​ការ​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់ខ្លួន​យ៉ាង​ពិតប្រាកដ​»​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ...

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។