ករណីក្លែងបន្លំសញ្ញាបត្រ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កំពុងចាត់វិធានការតាម​នីតិវិធីផ្ទៃក្នុង និងតាមផ្លូវច្បាប់

តាមរយៈសេចក្តីប្រកាស​ព័ត៌មាននៅរសៀលថ្ងៃពុធ (២៤ មិថុនា) នេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានប្រកាសថា ពាក់ព័ន្ធនឹងការ​បដិសេធ​​​មិន​ទទួលស្គាល់​សញ្ញាបត្រ​របស់​ឈ្មោះ ណន សីហា កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៦ មក​ដល់បច្ចុប្បន្ន​នេះ វិទ្យាស្ថានបាន និង​បន្ត​ចាត់វិធានការ​តាមនីតិវិធីផ្ទៃក្នុង និង​តាមផ្លូវច្បាប់។

ការចេញ​សេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជានេះ គឺធ្វើ​ឡើង​បន្ទាប់ពីមានការ​ចាប់អារម្មណ៍របស់​សាធារណជន ដោយ​អ្នក​ខ្លះ​បានចោទជាសំណួរថា រឿងមួយនេះហាក់គ្មានចំណាត់ការផ្លូវច្បាប់នោះ។

វិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា បានបំភ្លឺតាមរយៈសេចក្តីប្រកាស​ព័ត៌មានរបស់ខ្លួនថា ដើម្បី​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់ខ្ពស់​ចំពោះសុចរិតភាព កេរ្តិ៍ឈ្មោះ គុណភាព និង​ភាពជឿទុកចិត្ត នៃសញ្ញាបត្រ​ទាំងអស់​ដែលចេញដោយវិទ្យាស្ថាន, ករណីនេះ វិទ្យាស្ថានបានពិនិត្យ និង​ផ្ទៀងផ្ទាត់ឯកសារ​ពាក់ព័ន្ធជាមួយ​កំណត់ត្រាផ្លូវការ និងប្រព័ន្ធទិន្នន័យ​វិទ្យាស្ថានភ្លាមៗ​បន្ទាប់​ពីបាន​ដឹងអំពី​ការ​សង្ស័យ​ករណីក្លែង​បន្លំ​សញ្ញាបត្រ។

ជាមួយ​នឹង​ការចេញ​លិខិត​បដិសេធ​មិន​ទទួលស្គាល់​សញ្ញាបត្រ​របស់ឈ្មោះ ណន សីហា, វិទ្យាស្ថាន​ក៏​បាន​ប្រមូល ចងក្រង និង​រក្សា​ទុក​ឯកសារ ព័ត៌មាន និងភស្តុតាង​ពាក់ព័ន្ធ សម្រាប់គោលបំណង​នីតិវិធី​ផ្ទៃ​ក្នុង និង​នីតិវិធី​ច្បាប់ និង បាន​បង្កើត​ក្រុម​ការងារ ដែល​បាន​និង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ច​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ដើម្បី​ការពារ​ប្រយោជន៍​ស្របច្បាប់ របស់វិទ្យាស្ថាន និស្សិត អតីត​និស្សិត និយោជក និង​សាធារណជន។

តាមមាត្រា ៦៦១ នៃច្បាប់ព្រហ្មទណ្ឌចែងថា ជនណាដែលក្លែងបន្លំត្រាផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ដល់១០លានរៀល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)