វិធីសាស្រ្តធម្មជាតិ ៧ យ៉ាង ដើម្បីកាត់បន្ថយអាការតឹងច្រមុះ

ការតឹងច្រមុះមិនត្រឹមតែធ្វើឱ្យពិបាកដកដង្ហើមប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កឱ្យយើងឈឺក្បាល និងរំខានដល់ដំណេកផងដែរ។ បញ្ហានេះអាចបណ្តាលមកពី គ្រុនផ្តាសាយ, អាឡែហ្ស៊ី, ការបំពុលបរិយាកាស ឬសូម្បីតែខ្យល់ស្ងួតខ្លាំង។

យោងតាមលោកវេជ្ជបណ្ឌិត Scott P. Stringer អ្នកជំនាញផ្នែកត្រចៀក ច្រមុះ បំពង់ក នៅសាកលវិទ្យាល័យ Virginia Commonwealth បានពន្យល់ថា ការតឹងច្រមុះពិតប្រាកដគឺបណ្តាលមកពី ការរលាក (ហើម) នៃសរសៃឈាមនៅក្នុងរន្ធច្រមុះ មិនមែនមកពីមានស្លេស្មច្រើនតែមួយមុខនោះទេ។

ប្រសិនបើលោកអ្នកកំពុងជួបប្រទះបញ្ហានេះ ខាងក្រោមគឺជាវិធីងាយៗដែលអ្នកអាចធ្វើបាននៅផ្ទះ៖

១. បង្កើនសំណើមក្នុងខ្យល់

ការប្រើប្រាស់ម៉ាស៊ីនបាញ់សំណើម (Humidifier) ជួយឱ្យជាលិកាក្នុងច្រមុះមិនស្ងួត កាត់បន្ថយការរលាក និងធ្វើឱ្យស្លេស្មរាវងាយស្រួលហូរចេញ។ តែគួរប្រើទឹកស្អាត (Distilled water) និងលាងសម្អាតម៉ាស៊ីនជារៀងរាល់ថ្ងៃ ដើម្បីការពារបាក់តេរី និងផ្សិត។ ចំពោះកុមារ គួរប្រើប្រភេទម៉ាស៊ីនបាញ់ខ្យល់ត្រជាក់ ដើម្បីសុវត្ថិភាព។

២. ការលាងសម្អាតច្រមុះ (Nasal Irrigation)

ការប្រើប្រាស់ឧបករណ៍ដូចជា Neti Pot ដើម្បីលាងច្រមុះ អាចជួយជម្រះស្លេស្មដែលខាប់ កាត់បន្ថយជាតិពុល និងមេរោគផ្សេងៗ។ លោកអ្នក​ក៏​អាច​ប្រើទឹកដែលសម្លាប់មេរោគរួច (ឬទឹកឆ្អិនដែលទុកឱ្យត្រជាក់) លាយជាមួយអំបិលសម្រាប់លាងច្រមុះ រួចផ្អៀងក្បាលបាញ់បញ្ចូលតាមរន្ធច្រមុះម្ខាង ឱ្យវាហូរចេញតាមរន្ធច្រមុះម្ខាងទៀត។

៣. ងូតទឹកក្តៅឧណ្ហៗ

ចំហាយទឹកក្តៅជួយឱ្យស្លេស្មរាវ និងកាត់បន្ថយការឈឺចាប់ក្នុងរន្ធច្រមុះ។ អ្នកក៏អាចឆ្ពង់ដោយប្រើចានដែកដាក់ទឹកក្តៅ រួចយកកន្សែងគ្របក្បាលពីលើ ដើម្បីដកដង្ហើមយកចំហាយទឹកនោះ (ត្រូវប្រយ័ត្នកុំឱ្យក្បាលនៅជិតទឹកក្តៅពេក ដែលអាចបណ្តាលឱ្យរលាក)។

៤. ប្រើប្រាស់ភេសជ្ជៈធម្មជាតិ (វីតាមីន C និងខ្ញី)

វីតាមីន C ៖ ទោះបីវាមិនជួយកាត់បន្ថយការតឹងច្រមុះដោយផ្ទាល់ ប៉ុន្តែវាជួយឱ្យអ្នកឆាប់ជាសះស្បើយពីផ្តាសាយ។

ខ្ញី ៖ ការសិក្សាបង្ហាញថា ខ្ញីមានសារធាតុប្រឆាំងការរលាក និងអាឡែហ្ស៊ី។ ការទទួលទាន ទឹកខ្ញី អាចជួយសម្រួលដល់ការតឹងច្រមុះដែលបង្កឡើងដោយអាឡែហ្ស៊ី។

៥. ស្អំកន្សែងក្តៅ

ប្រសិនបើអ្នកមានអារម្មណ៍ថាឈឺក្បាល ឬតឹងណែនខ្លាំងក្នុងរន្ធច្រមុះ ចូរយកកន្សែងជ្រលក់ទឹកក្តៅឧណ្ហៗ រួចពូត​ឱ្យស្ងួត បន្ទាប់មកយកមកស្អំលើច្រមុះ ថ្ពាល់ និងថ្ងាស ប្រហែល ២០ នាទី។ កម្តៅនឹងជួយសម្រួលដល់ការរលាក និងធ្វើឱ្យស្លេស្មរាវ។

៦. ញ៉ាំទឹកឱ្យបានច្រើន

ការរក្សាជាតិទឹកក្នុងខ្លួនឱ្យបានគ្រប់គ្រាន់ (ទឹកស្អាត ស៊ុបមាន់ ឬតែរុក្ខជាតិក្តៅៗ) ជួយឱ្យស្លេស្មក្នុងច្រមុះរាវ និងងាយស្រួលហូរចេញ។ ស្រ្តីគួរទទួលទានទឹកយ៉ាងតិច ១១.៥ កែវ និងបុរស ១៥.៥ កែវក្នុងមួយថ្ងៃ។

៧. រៀបចំឥរិយាបថគេង

ការតឹងច្រមុះតែងតែអាក្រក់ទៅៗនៅពេលយប់ ព្រោះនៅពេលយើងគេងរាប ស្លេស្មនឹងដក់ជាប់ក្នុងច្រមុះ។ ដូច្នេះ​សូមប្រើខ្នើយកល់ក្បាលឱ្យខ្ពស់ជាងមុនបន្តិច ដើម្បីឱ្យស្លេស្មហូរចុះតាមធម្មជាតិ និងអាចប្រើបន្ទះបិទច្រមុះ (Nasal strips) ដើម្បីជួយឱ្យដកដង្ហើមបានស្រួលជាងមុន។

យ៉ាងណាក៏ដោយ ប្រសិនបើការតឹងច្រមុះអូសបន្លាយលើសពី ១ សប្តាហ៍, មានអាការៈកាន់តែធ្ងន់ធ្ងរ, មានគ្រុនក្តៅខ្លាំង, ឈឺក្បាលខ្លាំង ឬឈឺចាប់ខ្លាំងលើផ្ទៃមុខ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះវាអាចជាសញ្ញានៃការឆ្លងមេរោគបាក់តេរី ដែលត្រូវការប្រើថ្នាំផ្សះ៕

ប្រភព ៖ Everydayhealth


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)