អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត​ផ្នែកអភិវឌ្ឍន៍​អន្តរជាតិ (Ph.D. in International Development) នៅ​សាកលវិទ្យាល័យ Nagoya ប្រទេស​ជប៉ុន។

អត្ថប្រយោជន៍ អាហារូបករណ៍ ៖ មិន​តម្រូវ​ឱ្យ​បង់ថ្លៃ​ពាក្យ​សុំ ថ្លៃចុះឈ្មោះ​ចូលរៀន និង​ថ្លៃ​សិក្សា​សម្រាប់រយៈ​ពេល​ស្តង់ដារ​ នៃកម្មវិធី​សិក្សា​ឡើយ, ផ្តល់​ប្រាក់ឧបត្ថម្ភ​ពេល​ស្នាក់​នៅ​ប្រទេស​ជប៉ុន, សំបុត្រ​យន្តហោះទៅមក ថ្នាក់ Economy Class, ផ្តល់​កន្លែង​ស្នាក់​នៅ​អំឡុង​ពេល​សិក្សា​ខ្លីៗ​នៅ​ប្រទេស​ជប៉ុន (សិស្ស​ត្រូវ​បង់ថ្លៃទឹក ភ្លើង​ខ្លួនឯង)។

លក្ខខណ្ឌ​នៃការជ្រើសរើស ៖ បេក្ខជន​ត្រូវ​មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree), ជាមន្រ្តីបម្រើការងារ (មិន​មែន​កំពុងព្យួរការងារ) ក្នុង​ស្ថាប័នរដ្ឋាភិបាល ឬអង្គការ​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​អភិវឌ្ឍន៍, មានបទពិសោធន៍​ការងារ​សរុប​យ៉ាង​តិច ៣ឆ្នាំ, មានលិខិត​បញ្ជាក់ការគាំទ្រ (Recommendation Letter) ពីអង្គភាពសាមី។

សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ អាច​ដាក់ពាក្យ​តាមរយៈ ៖​ https://www4.gsid.nagoya-u.ac.jp/en/

🗓️កាលបរិច្ឆេទទទួលពាក្យ៖ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦

🗓️ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦

ឯកសារដែលត្រូវត្រៀម ៖ ១. ទម្រង់បែបបទពាក្យសុំ, ២. ប្រវត្តិរូបសង្ខេប (CV), ៣. របាយការណ៍បទពិសោធន៍ការងារ (ប្រហែល ១,២០០ ពាក្យ), ៤. លិខិតបញ្ជាក់ការគាំទ្រពីនិយោជក, ៥. ព្រឹត្តិបត្រពិន្ទុ និងសញ្ញាបត្រថ្នាក់អនុបណ្ឌិត (ច្បាប់ដើម), ៦. ថតចម្លងលិខិតឆ្លងដែន, ៧. គម្រោងស្រាវជ្រាវ (Research Proposal) ប្រហែល ១,៦០០ ពាក្យ (ផ្ញើតាមអ៊ីមែល) និង ៨. និក្ខេបបទថ្នាក់អនុបណ្ឌិត ជាភាសាអង់គ្លេស ឬជប៉ុន (ផ្ញើតាមអ៊ីមែល) ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ asc@gsid.nagoya-u.ac.jp


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...