បណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងណត្សឡាញន៍ កំពុងធ្វើ​កំណែទម្រង់កម្មវិធីអប់រំថ្មីៗ សំដៅពង្រឹងគុណភាពសិក្សា និងជួយ​សិស្សសម្រាប់ទីផ្សារការងារនាពេលអនាគត

ក្នុងឆ្នាំសិក្សាថ្មីនេះ បណ្តាញ​សាលារៀនវ៉េស្ទឡាញន៍ និងណត្សឡាញន៍បានដាក់ចេញនូវកំណែទម្រង់ និងគោលដៅអប់រំថ្មីៗជាច្រើន ដោយផ្តោតលើការផ្តល់ចំណេះដឹង ការពង្រឹងបំណិនជីវិត និងការត្រៀមខ្លួនរបស់សិស្សានុសិស្ស សម្រាប់ការបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យទាំងក្នុង ក៏​ដូចជា​ក្រៅប្រទេស និងទីផ្សារការងារនាពេលអនាគតរបស់ពួកគេ។

ក្នុងពិធីប្រគល់រង្វាន់ជ័យលាភីសិស្សនិទ្ទេស A ឆ្នាំសិក្សា​២០២៤-២០២៥ និងតម្រង់ទិស​សិស្ស​ថ្នាក់ទី១២ ឆ្នាំសិក្សា​២០២៥-២០២៦ លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប លើកឡើងថា ប្រទេស​កម្ពុជា​កំពុងតែបោះជំហានទៅមុខ ដើម្បីក្លាយទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យមកម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅឆ្នាំ២០៥០។ ក្នុង​ដំណើរ​ដើម្បីសម្រេច​ចក្ខុវិស័យនេះ ចាំបាច់ត្រូវ​ការ​នូវមូលធនមនុស្សកម្ពុជាដ៏​រឹងមាំ ដែលពួកគេ​ត្រូវ​មាន​ចំណេះដឹងជា​ពលរដ្ឋសាកល, ហេតុនេះហើយ ចាប់ពីឆ្នាំសិក្សា​ថ្មីនេះទៅ បណ្តាញ​សាលា​រៀនទាំងពីរនឹងចាប់ផ្តើមធ្វើកំណែទម្រង់កម្មវិធីអប់រំថ្មីៗបន្ថែមលើ​កម្មវិធីដែលមានស្រាប់។

បើតាម​ប្រសាសន៍របស់លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន ការ​សិក្សា​ភាសាចិន ត្រូវ​បានដាក់បញ្ចូល​ទៅ​ក្នុងកម្មវិធីសិក្សា​របស់​បណ្តាញសាលា​រៀន តាំងតែពីកម្រិតមត្តេយ្យសិក្សា ដើម្បីត្រៀមឱ្យ​​សិស្សក្លាយជាធនធានចាំបាច់ក្នុងបរិបទសេដ្ឋកិច្ចកម្ពុជា និង​ក្នុង​តំបន់។ ជាមួយ​គ្នានេះ ដើម្បីជួយ​ឱ្យ​សិស្ស​មាន​ចំណេះដឹងជាពលរដ្ឋ​សាកល សាលាក៏នឹងតម្រូវឱ្យសិស្សក្នុងកម្រិតថ្នាក់ទី៧-៩ និងថ្នាក់ទី១០-១២ ត្រូវ​ធ្វើ​ដំណើរទៅក្រៅប្រទេសឱ្យបានម្តង តាមរយៈកម្មវិធីផ្លាស់ប្តូរការ​សិក្សា ឬបោះជំរំ ជាមួយ​សាលាជាដៃគូនៅក្រៅប្រទេស ដើម្បីសិស្ស​ទទួលយកបទពិសោធន៍ និងមើលឃើញ​ពី​ការ​អភិវឌ្ឍរបស់ប្រទេសនានានៅ​តំបន់អាស៊ាន ឬក៏​ពិភពលោក។

លោកឧកញ៉ាមានប្រសាសន៍ថា សិស្ស​ដែល​រៀន​នៅ​បណ្តាញ​សាលា​រៀនវ៉េស្ទឡាញន៍ និងណត្សឡាញន៍ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ ពួកគេនឹងត្រូវ​​ចូលរួមក្នុង Leadership Academy ដែលអនុញ្ញាតឱ្យសិស្ស​ចេញទៅរៀនក្រៅសាលា ២ ឬ ៣ ថ្ងៃ តាមរយៈការបោះជំរុំ ហើយសម្រាប់សិស្សកម្រិត​ថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ពួកគេ​នឹងមានជាកម្មវិធី Boot Camp ដើម្បីធ្វើ​ឱ្យ​ពួកគេ​មានវិន័យ ពង្រឹងការងារក្រុម និងបំណិនជីវិត ត្រៀមសម្រាប់ការសិក្សានៅមហាវិទ្យាល័យ។

ពាក់ព័ន្ធនឹង​ការ​សិក្សា​នៅថ្នាក់មហាវិទ្យាល័យនេះ លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន បាន​រំលេចថា បណ្តាញ​សាលារៀនក៏មានផ្តល់អាហារូបករណ៍ទាំងក្នុង និងទៅក្រៅប្រទេសជាមួយសាកលវិទ្យាល័យដៃគូ ដែលអាចទទួលបានពី ៣០% ៥០% រហូតដល់ ១០០% សម្រាប់សិស្សឆ្នើម។ ចំណុចពិសេសមួយទៀត បច្ចុប្បន្ន​សាលាកំពុងចរចាជាមួយសាលាជាដៃគូក្នុង និងក្រៅប្រទេស ដើម្បីអនុញ្ញាតឱ្យសិស្សពូកែអាចរៀនថ្នាក់បរិញ្ញាបត្រត្រឹមតែរយៈពេល ៣ឆ្នាំកន្លះ ឬ ៣ ឆ្នាំ ជំនួសការសិក្សា​ពេញរយៈពេល ៤ ឆ្នាំ, នោះ​ក៏ដោយសារតែបណ្តាញ​សាលាបានដាក់បញ្ចូលមុខវិជ្ជាភាពជាអ្នកដឹកនាំ ចំណេះដឹងហិរញ្ញវត្ថុ និងបច្ចេកវិទ្យាទៅក្នុងកម្មវិធីសិក្សានៅថ្នាក់វិទ្យាល័យរួចហើយ ដែលអាចយកទៅកាត់កងក្រេឌីតជាមួយឆ្នាំទី១ នៅមហាវិទ្យាល័យបាន។

បន្ថែមពីលើនេះ បើតាម​ប្រសាសន៍​របស់លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន បច្ចុប្បន្នក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ក៏មានមជ្ឈមណ្ឌលបច្ចេកទេស ពាណិជ្ជកម្ម និងការងារ (SBTC) ក្រោមអាជ្ញាប័ណ្ណក្រសួងការងារ ដើម្បីឱ្យសិស្សអាចរៀនជំនាញបណ្តើរៗតាំងពីថ្នាក់វិទ្យាល័យ ព្រមជាមួយការបង្វឹកគណិតវិទ្យា ភាសាអង់គ្លេស ដែល​សំខាន់សម្រាប់ការ​ទៅសិក្សា​នៅក្រៅប្រទេស។ លោកឧកញ៉ាមានប្រសាសន៍ថា សាលារៀនវ៉េសឡាញន៍ និងណត្សឡាញន៍ មិន​មែនជាសាលាអន្តរជាតិ ប៉ុន្តែបើសិស្សមានជំនាញភាសាអង់គ្លេសល្អ នោះពួកគេ​អាច​ទៅបន្ត​ការ​សិក្សា​នៅប្រទេស​ណាក៏បាន មិនចាញ់សាលាអន្តរជាតិឡើយ។

សរុបមកវិញ ចំណុច​ទាំងអស់ខាងលើ គឺជាកំណែទម្រង់ថ្មីៗរបស់បណ្តាញសាលារៀន ក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពដល់សិស្សានុសិស្ស ដើម្បីក្លាយជាពលរដ្ឋ​សាកល និង​ត្រៀមសម្រាប់​ការប្រកួតប្រជែងក្នុងទីផ្សារ​ការងារទាំងក្នុង និងក្រៅប្រទេស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។