ការប្រកួតប្រជែងស្នាដៃគម្រោង​រចនាឧទ្យានកោះនរា “បេះដូងរាជធានី” ឈានដល់វគ្គជម្រុះយកបេក្ខភាព៣០ក្រុម, បេក្ខជនបង្ហាញក្តីរំពឹង​ក្នុងការ​រួមចំណែក​អភិវឌ្ឍទីក្រុង

បន្ទាប់ពីប្រកាស​បើកការ​ប្រកួត​ប្រជែង​​ស្នាដៃសិក្សា​គម្រោង​រចនា​ឧទ្យានកោះរនា ក្រោម​មូលបទ “បេះដូងរាជធានី” (HEART OF THE CAPITAL) កាលពីដើមខែកញ្ញា, ពេលនេះ ការ​ប្រកួត​​បាន​ឈានមក​ដល់វគ្គជម្រុះយកបេក្ខភាព ៣០ក្រុម ក្នុង​ចំណោម​បេក្ខភាព​ដែលបានដាក់ស្នាដៃសរុបចំនួន ៧៣ក្រុម។ ការវាយតម្លៃដាក់ពិន្ទុបានធ្វើ​ឡើង​រយៈពេល​២ថ្ងៃពេញ កាលពីថ្ងៃទី១៦ និងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។

លោក ម៉ៅ សុធា ស្ថាបត្យករឯករាជ្យ និងជាបេក្ខជនក្រុមទី១៦ ដែលបានដាក់ស្នាដៃចូលរួមប្រកួត ក្រោម​គម្រោងឈ្មោះ “Dragon Kosh Norea” បានលើកឡើងថា កត្តាដែល​ជំរុញឱ្យលោកចូលរួមការប្រកួតនេះ ព្រោះលោកយល់ឃើញថា តំបន់កោះនរា ជាតំបន់មួយដែលមានការអភិវឌ្ឍថ្មី ប៉ុន្តែនៅមានការខ្វះខាតផ្នែកអត្តសញ្ញាណនៅក្នុងតំបន់។

លោក ម៉ៅ សុធា បន្ថែមថា ក្នុងនាមជាយុវជនជំនាន់ក្រោយ លោកចង់រួមចំណែកចូលរួមបំផុសគំនិតថ្មីៗប្លែកៗ តាមរយៈការបង្ហាញពីអត្តសញ្ញាណជាតិ ជាពិសេសបានរចនារូបសំណាក់នាគ នៅក្នុងតំបន់កោះនរា។ ការរចនារូបសំណាក់នាគនេះ ត្រូវ​លោក សុធា ពិពណ៌នាថា អាចមិនមែនជាអ្វីដែលថ្មីស្រឡាងក៏ពិតមែន ប៉ុន្តែវាបានបង្ហាញពីវប្បធម៌របស់ខ្មែ​រ ដែលមានតាំងពីយូរយារណាស់មកហើយ។ លោកថា ការរៀបចំជាប្រភេទនាគកំពុងតែហែលទឹក ហើយ​បង្កើតបានជារលក វាជាគំនិត landscape បង្កើតទៅជាឧទ្យានមួយ។ គំនិតរចនានេះ ត្រូវ​លោក សុធា អះអាងថា ធ្វើ​ឡើង​ដោយយោងតាមទ្រឹស្ដីមួយនៃទីក្រុង គឺការរចនាសួននៅក្នុងទីក្រុង ដែលនៅថ្ងៃអនាគត​វានឹងក្លាយជា ទីក្រុងនៅក្នុងសួនវិញ ដោយសារមានលំហបៃតង។

បន្ថែមពីនេះ ក្នុងគម្រោង លោក ម៉ៅ សុធា ក៏រំលេចអំពីការដាក់ជាខ្សែររ៉ត ដែលជាការផ្សារភ្ជាប់ពីតំបន់កោះពេជ្រទៅកាន់កោះនរា, លោកថា ប្រសិនមានការរៀបចំបានល្អ នៅថ្ងៃអនាគត នឹងក្លាយជាទីក្រុងមួយដែលមានសោភ័ណភាពស្អាត ជាពិសេសទាក់ទាញភ្ញៀវទេសចរ និងជួយដល់សេដ្ឋកិច្ចជាតិផងដែរ។

លោក ម៉ៅ សុធា មានជំនឿថា គម្រោងរបស់ខ្លួននឹងបានជាប់ក្នុងវគ្គជម្រុះ ៣០ក្រុម ដើម្បីបន្តទៅវគ្គជម្រុះ១០ក្រុមបន្ទាប់ទៀត។ លោកថា គម្រោងមួយនេះ លោកបានបញ្ចេញអស់ពីសមត្ថភាព តែលទ្ធផលបែបណា គឺអាស្រ័យលើការវាយតម្លៃដាក់ពិន្ទុរបស់គណៈកម្មការ។

បេក្ខជន ឃុន ស៊ាងហួ តំណាងក្រុមទី១១ ដែលបានដាក់ស្នាដៃចូលរួមប្រកួត ក្រោមគម្រោងឈ្មោះ “Hello Kosh Norea” លើកឡើងថា ស្នាដៃដែលក្រុមខ្លួនដាក់ចូលរួមប្រកួត គឺផ្ដោតលើរចនាបទទម្រង់បែបបុរាណ ធ្វើយ៉ាងណាឱ្យមានលក្ខណៈស៊ីវិល័យ ដែលជាបេះដូងរាជធានី។ បេក្ខជន ឃុន ស៊ាងហួ បន្តថា គម្រោងរបស់ខ្លួនគឺយកលំនាំតាមប្រាសាទបុរាណយកទៅរចនាឱ្យមានលក្ខណៈសហសម័យតាមរយៈការរំលេចរូបចម្លាក់។

តំណាងក្រុមទី១១រូបនេះ យល់ថា ការប្រកួតគម្រោងស្នាដៃរចនារង្វង់មូលទីក្រុងកោះនរា-ទីក្រុងកោះពេជ្រ និងរូបសំណាកតំណាងទីក្រុងកោះនរា ដើម្បីប្រែក្លាយទីតាំងកោះនរាឱ្យទៅជា “បេះដូងរាជធានី” គឺល្អសម្រាប់អ្នកជំនាន់ក្រោយ ដើម្បីឱ្យទីក្រុងកាន់តែមានភាពលេចធ្លោរសម្រាប់ប្រជាជនក្នុងតំបន់ ដើម្បីឱ្យការរស់នៅមានភាពស៊ីវិស័យ និងមានភាពច្នៃប្រតិដ្ឋក្នុងការរចនាសម្រាប់អ្នកជំនាន់ក្រោយ។ បេក្ខជន ឃុន ស៊ាងហួ បង្ហាញក្តីសង្ឃឹមខ្ពស់ ដែលក្រុមរបស់ខ្លួននឹងជាប់ទៅវគ្គបន្ទាប់ ព្រោះអ្វីដែលក្រុមបានធ្វើ គឺបានប្រឹងប្រែងអស់ពីសមត្ថភាព។

លោក AERNE MARTIN ស្ថាបនិក/ស្ថាបត្យករនៃ AERNE ARCHITECT & ASSOCIATES ដែលជាគណៈកម្មការវាយតម្លៃដាក់ពិន្ទុក្នុងការប្រកួត មានប្រសាសន៍ថា តាមរយៈការធ្វើបទបង្ហាញរបស់និស្សិតដែលជាបេក្ខជនប្រកួតរយៈពេល​ពេញមួយថ្ងៃ លោកមានអារម្មណ៍ភ្ញាក់ផ្អើលដែលនិស្សិតកម្ពុជាធ្វើបានច្រើនក្នុងរយៈពេលខ្លី គឺរយៈពេល​ប្រហែលមួយខែប៉ុណ្ណោះ។ លោក AERNE MARTIN យល់ថា ការបកស្រាយ គុណភាពគំនិត របស់យុវជន​កម្ពុជា បានបង្កើតគំនិតដ៏គួរឱ្យចាប់អារម្មណ៍ ដូចជា ក្រុមដែលរចនាគម្រោងទាក់ទងជាមួយទន្លេ និងទឹកទន្លេបានល្អ ធ្វើឱ្យលោកចាប់អារម្មណ៍ មានន័យថា ពួកគេ​បាន​បង្កើតកន្លែងមិនមែនតែរូបចម្លាក់ ផ្លូវដើរ ប៉ុន្តែបង្កើតកន្លែងដែលមានប្រយោជន៍សម្រាប់ប្រជាជន បង្កើតកិត្តិយសសម្រាប់ភ្នំពេញ និងសម្រាប់ជាតិ។

លោក AERNE MARTIN ជាស្ថាបនិក/ស្ថាបត្យករនៃ AERNE ARCHITECT & ASSOCIATES និងជាគណៈកម្មការវាយតម្លៃដាក់ពិន្ទុ

ជាមួយគ្នានេះ លោក AERNE MARTIN ក៏សង្កេតឃើញដែរថា មានគម្រោងខ្លះប្រហែលជាអ៊ូរអរបន្តិច ហើយមានប្រយោជន៍សម្រាប់តែម្នាក់ៗ ដោយមិនបង្ហាញអត្តសញ្ញាណសម្រាប់ទីក្រុង​ ហើយ​គម្រោងខ្លះចាប់អារម្មណ៍ពេលមើលជិត ប៉ុន្តែពេលមើលពីឆ្ងាយ ពីព្រះបរមរាជវាំង ឬកោះពេជ្រ ប្រហែលវាមានកម្លាំងមិនទាន់គ្រប់គ្រាន់ មិនមានសោភ័ណភាព លោកថា ការមើលទេសភាពពីចម្ងាយគឺសំខាន់។

“សម្រាប់ខ្ញុំសំខាន់មែនទែន កន្លែងដែលយើងអភិវឌ្ឍនៅពេលនេះ វាមានសារៈសំខាន់សម្រាប់ក្រុង ពេលយើងទៅលេងកន្លែងជាក់ស្ដែងមានការចាប់អារម្មណ៍ មានប្រយោជន៍ មានគុណភាព ហើយបង្កើតអាកាសធាតុដែលយើងចង់បាន”

យ៉ាងណាក៏ដោយលោក AERNE MARTIN ក៏បានជូនពរឱ្យគម្រោងរបស់បេក្ខជនទទួលបានភាពជោគជ័យ និងលើកទឹកចិត្តប្អូនធ្វើអ្វីៗឱ្យមានតម្លៃ ព្រោះការបង្កើតនេះអស្ចារ្យ ដែលផ្ដល់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។

តាមគម្រោង​ការប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរា “បេះដូងរាជធានី” នឹងប្រព្រឹត្តទៅមានរយៈពេល ៤ខែកន្លះ ដោយគិតចាប់ពីថ្ងៃទទួលពាក្យចូលរួមប្រកួត ដល់ថ្ងៃដល់ថ្ងៃផ្តាច់ព្រ័ត្តក្នុងចុងខែធ្នូ ឆ្នាំ២០២៥ ដោយចែកជាវគ្គជម្រុះពីបេក្ខភាព ៧៣ក្រុម, ៣០ក្រុម និង ១០ក្រុម ហើយ​ចុងក្រោយ គឺជាការជម្រុះយកជ័យលាភី ៥ក្រុម ដែលលទ្ធផលលេខ១ ដល់លេខ៥ នឹងប្រកាសថ្ងៃកម្មវិធីចែកពានរង្វាន់។

គួរជំរាបជូនថា ការប្រកួតប្រជែងស្នាដៃ នៃការ​រចនារង្វង់មូល​ទីក្រុង​កោះនរា ទីក្រុងកោះពេជ្រ និង​រូបសំណាកតំណាង​ទីក្រុងកោះនរា ជា​កិច្ច​សហការ​រួមគ្នារវាង​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ជាមួយក្រុមហ៊ុន OCIC ក្នុងគោលបំណងរួមចំណែក​ដល់​ការ​លើក​កម្ពស់​សុខភាព​សាធារណៈ ទេសភាព សោភណភាព​ទីក្រុង និង​ផ្តល់នូវនិមិត្តរូបថ្មី​មួយ​បន្ថែមទៀត នៃការ​អភិវឌ្ឍរាជធានីភ្នំពេញ ដោយ​មានចក្ខុវិស័យ​ប្រែក្លាយ​ទីតាំង​ទីក្រុង​កោះនរា ឱ្យ​ទៅជា “បេះដូងរាជធានី”៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...