ឬសគល់នៃបញ្ហាផ្លូវចិត្ត Impostor Syndrome

យោងតាម Psychology Today បញ្ហា Impostor Syndrome ដែលត្រូវបានគេស្គាល់ថា ជាបាតុភូតក្លែងបន្លំ (Impostor phenomenon) ឬបទពិសោធន៍ក្លែងបន្លំ (Impostor experience) គឺជាបាតុភូតផ្លូវចិត្តមួយ ដែលបុគ្គលម្នាក់ៗសង្ស័យពីសមិទ្ធិផលរបស់ខ្លួន និងមានអារម្មណ៍ថាដូចជាក្លែងបន្លំ ទោះបីជាមានភស្ដុតាងបង្ហាញរួចក៏ដោយ។ នៅពេលយើងមានបទពិសោធន៍បែបនេះ យើងអាចមានអារម្មណ៍ថា យើងកំពុងបោកបញ្ឆោតអ្នកដទៃ ឱ្យគិតថាយើងមានសមត្ថភាពខ្លាំងជាងសមត្ថភាពផ្ទាល់ខ្លួនដែលយើងមាន។

អារម្មណ៍ដូចជាក្លែងបន្លំ ឬបោកបញ្ឆោតអ្នកដទៃនេះ ច្រើនតែទាក់ទងនឹងរបៀបដែលយើងមានអារម្មណ៍ចំពោះខ្លួនឯង។ វាអាចជាប្រភពនៃកម្រិតខ្ពស់នៃភាពតានតឹង និងការថប់បារម្ភ ព្រមទាំងឥទ្ធិពលនៃការសង្ស័យខ្លួនឯង និងឱ្យតម្លៃខ្លួនឯងទាប។

ដំណើរការនេះ ត្រូវបានគេយល់ថា ជាការបង្ហាញពីជម្លោះផ្លូវចិត្ត និងអារម្មណ៍មិនមានសុវត្ថិភាពចំពោះលក្ខណៈសម្បត្តិខ្លួនឯង (Insecurities)។ គំនិត អារម្មណ៍ ការលើកទឹកចិត្ត និងបំណងប្រាថ្នា ដែលកើតឡើងដោយមិនដឹងខ្លួន ដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំឥរិយាបថ និងបទពិសោធន៍របស់យើង។ ខណៈអារម្មណ៍នៃភាពមិនគ្រប់គ្រាន់ និងការសង្ស័យខ្លួនឯងខ្លះ អាចកើតចេញពីបទពិសោធន៍ក្នុងវ័យកុមារភាព។

ជាឧទាហរណ៍ នៅក្នុងវ័យកុមារភាព យើងអាចទទួលបានការរិះគន់ ការវិនិច្ឆ័យ ឬការប្រៀបធៀបទៅនឹងអ្នកដទៃ ពីសំណាក់អ្នកថែទាំ ឬអាណាព្យាបាល ដែលនាំឱ្យយើងក្លាយជាមនុស្សដែលខ្វះការគោរពខ្លួនឯង និងការភ័យខ្លាច នៃការវិនិច្ឆ័យ ឬបដិសេធ។ ឬប្រហែលជាយើងធំធាត់ឡើង ក្នុងបរិយាកាស ដែលមិនទទួលស្គាល់ និងបំពេញតម្រូវការរបស់យើង ដែលនាំឱ្យយើងឈានដល់ការសន្និដ្ឋាន ដោយមិនដឹងខ្លួនថា តម្រូវការរបស់យើង និងយើងជានរណា មិនសមនឹងទទួលបានការយកចិត្តទុកដាក់។

លើសពីការសង្ស័យខ្លួនឯង

Impostor Syndrome មិនមានន័យដូចគ្នាទៅនឹងពាក្យថា សង្ស័យខ្លួនឯង ឬអារម្មណ៍មិនមានសុវត្ថិភាពនោះទេ ប៉ុន្តែវាជាបទពិសោធន៍ខាងក្នុងដ៏ស្មុគស្មាញ ដែលអាចមានឬសគល់យ៉ាងជ្រៅ។ ចំណុចកណ្ដាលមួយ នៃបាតុភូតនេះ គឺការភ័យខ្លាច និងការថប់បារម្ភក្នុងបង្ហាញខ្លួនឯងឱ្យពិភពលោកខាងក្រៅបានស្គាល់ថាយើងជាអ្នកណា។

យើងទាំងអស់គ្នា ខិតខំ ដើម្បីបង្ហាញឱ្យអ្នកដទៃមើលឃើញ ដឹង និងទទួលស្គាល់ថាយើងជានរណា។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកមានបញ្ហា Impostor Syndrome យល់ថា អារម្មណ៍ដែលត្រូវបានគេមើលឃើញ ឬ Being Seen គឺជាបទពិសោធន៍នៃការបង្ហាញ ឬសំញែងអ្នកដទៃ។ អារម្មណ៍ភ័យខ្លាចថា អ្នកដទៃស្គាល់ច្បាស់នេះ គឺផ្សារភ្ជាប់ទៅនឹងការមិនទុកចិត្ត ថា អ្នកដទៃ នឹងមិនទទួលយកយើងជាអ្នកណា។

នៅពេលដែលយើង មានអារម្មណ៍ថា ស្ថិតនៅក្រោមការគៀបសង្កត់ និងជំរុញឱ្យយើងបង្ហាញពីសមត្ថភាពខ្លួនឯង ឬបង្ហាញប្រាប់អ្នកដទៃថា យើងមានជីវិតលើផែនដីនេះ ដូចគេដូចឯងដែរ។ ការទទួលបានអារម្មណ៍បែបនេះ ធ្វើឱ្យយើងចាប់ផ្ដើមផ្ដាច់ខ្លួន ពីបំណងប្រាថ្នា ក្ដីស្រម៉ៃ និងការទទួលស្គាល់ភាពខុសពីគេរបស់យើង។ ឥទ្ធិពលដ៏លំបាកបំផុតនៃបទពិសោធន៍នេះ គឺការឃ្លាតឆ្ងាយ ពីអ្វីដែលធ្វើឱ្យយើងក្លាយជាមនុស្ស៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *