ពិធីបុណ្យភ្ជុំបិណ្ឌ បង្រៀន​យុវជន​​ឱ្យ​ចេះដឹងគុណ ចេះធ្វើបុណ្យឧទ្ទិសកុសល និងចេះចែករំលែកទានដល់អ្នកខ្វះខាត

ជារៀងរាល់ឆ្នាំ ចាប់ពី​ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ប្រារព្ធ​នូវ​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​តាម​ទីវត្ត​អារាម ដោយ​ធ្វើជា​ចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។ ពិធី​បុណ្យដែល​ធ្វើ​តាមទំនៀមពីដូនតាមកនេះ ត្រូវ​បាន​ដក់ជាប់​ក្នុង​គំនិត​ប្រជាពលរដ្ឋ​ខ្មែរតជំនាន់​មក​ថា វាជាពិធី​ដើម្បី​​ឧទ្ទិស​កុសលជូន​ទៅ​ដល់បុព្វការីជន និងញាតិកាទាំង៧សណ្តាន​​ដែល​បានចែកឋាន​​ទៅ។

ឯកឧត្តម ជួន កក្កដា អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា គោលបំណងរបស់ដូនតាខ្មែរ ដែល​រៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះឡើង គឺដើម្បីបង្កើតចំណងសាមគី្គខ្មែរ និងខ្មែរ បានកាន់បិណ្ឌជុំគ្នា បានស្គាល់គ្នា។ លើសពីនេះ ក៏​បង្កើនឱកាសដល់ពុទ្ធបរិសទ្ធ និងព្រះសង្ឃ បង្កើនភាពជិតស្និទ្ធ មានឱកាសចែករំលែកបុណ្យកុសលជូនដល់បុព្វបុរសខ្លួន។ ទន្ទឹមគ្នានេះ ក៏ជាការដាស់សតិអារម្មណ៍ក្មេងៗយុវជនសម័យក្រោយឱ្យនឹកឃើញគុណ។

ឯកឧត្តម ជួន កក្កដា អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា

បើតាម ឯកឧត្តម ជួន កក្កដា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ កូនៗអាចជូនមាតាបិតាទៅវត្ត ជូនលុយកាក់ធ្វើបុណ្យ ព្រោះយើងមិនបានរស់នៅជាមួយគាត់រាប់រយឆ្នាំទៀតនោះទេ ដូច្នេះជាឱកាសដែលកូនៗធ្វើបុណ្យជាមួយគាត់។ ប៉ុន្តែប្រសិនបើមាតាបិតាស្លាប់បាត់ ក៏ជាឱកាសដែលយើងអាចទៅវត្ត ប្រគេនចង្ហាន់ព្រះសង្ឃ ឧទ្ទិសកុសលជូនអ្នកមានគុណ។ ហើយយើងក៏អាចចែករំលែកបុណ្យកុសលជូនបុព្វបុរសដែលបានលះបង់ជីវិតដើម្បីការពារទឹកដី និងអ្នកដែលទើបបាត់បង់ជីវិតថ្មីៗ។

សម្រាប់លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យធំ បុណ្យបែបសាសនា ហើយមានតែប្រជាជនខ្មែរដែលប្រារព្ធធ្វើពិធីបុណ្យនេះ។

លោកបណ្ឌិតបន្ថែមថា បុណ្យភ្ជុំបិណ្ឌ ជាឱកាសមួយដែលប្រជាពលរដ្ឋខ្មែរ យកឱកាសនេះ ទៅជួបជុំបងប្អូន សាច់ញាតិ មិត្តភក្ដិ យកគ្រឿងឧបភោគ បរិភោគ ស្លាដក់ ទៅប្រគេនព្រះសង្ឃនៅវត្តអារាម។ ក្នុងនោះ ក៏មានការរាប់បាតផង បង្សុកូលផង ដើម្បីធ្វើយ៉ាងណារំលឹកគុណ ឬឧទ្ទិសកុសលផលបុណ្យដល់សាច់ញាតិដែលបានស្លាប់ទៅ។

“ឱ្យតែដល់ពេលភ្ជុំបិណ្ឌ ម្នាក់ៗតែងនឹកដល់ផ្ទះសម្បែង នឹងបងប្អូនអ្នកនៅរស់ នឹងទៅដល់អ្នកដែលស្លាប់ទៅហើយក្ដី”

មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បន្ថែមថា ដោយសារបុណ្យភ្ជុំបិណ្ឌនេះសំខាន់ ដូច្នេះហើយពលរដ្ឋខ្មែរ ជាពិសេសយុវជន គួរឆ្លៀតពេលទៅជួបឪពុកម្ដាយ បងប្អូនយាយតា ទោះយើងអាចជាប់ការសិក្សា ធ្វើការងារក្នុងស្រុក និងក្រៅស្រុក ប្រសិនមកបានគួរយកឱកាសនេះជួបជុំបងប្អូន ឪពុកម្ដាយ ញាតិមិត្ត ជួបជុំអ្នកដែលនៅរស់។ ហើយតាមប្រពៃណី យើងនាំគ្នាទៅវត្ត រាប់បាត ប្រគេនចង្ហាន់ដល់ព្រះសង្ឃ ហើយបង្សុកូល ឧទ្ទិសកុសលដល់សាច់ញាតិ ជីដូនជីតាដែលស្លាប់ទៅ។

លោកបណ្ឌិត ឈត ប៊ុនថង បញ្ជាក់ទៀតថា សម្រាប់ឆ្នាំនេះ បងប្អូនទាំងចាស់ និងយុវជន គួរតែរំលេចនូវពាក្យទាំងឡាយទាក់ទងនឹងការរំលឹកគុណ ការរំលឹកវិញ្ញាណក្ខខណ្ឌ ក៏ដូចជាឧទ្ទេសកុសលជូនដល់យុទ្ធជនក្លាហានដែលបានពលីនៅក្នុងសមរភូមិពេលដែលប្រយុទ្ធការពារទឹកដី។ ទន្ទឹមគ្នានេះ ក្រៅពីទៅវត្តប្រគេនចង្ហាន់ព្រះសង្ឃនៅវត្ត ក៏អាចធ្វើម្ហូបអាហារ នំចំណី ជូនប្រាក់កាស សម្ភារៈប្រើប្រាស់ទៅអ្នកមានគុណឪពុកម្ដាយ អាណាព្យាបាល អ៊ំ ពូ មីង ដែលកំពុងរស់នៅ តាមលទ្ធភាពដែលអាចធ្វើទៅបាន។

បើតាមលោកបណ្ឌិត ឈត ប៊ុនថង សម្រាប់អ្នកដែលមានសណ្ដានចិត្ត មានលទ្ធភាព គេក៏អាចធ្វើពិធីឱ្យទាន ការចែករំលែកទៅដល់បងប្អូនដែលក្រក្សត់ ជាបុគ្គលក្ដី កុមារកំព្រាក្ដី ជនភៀសសឹក យុទ្ធជនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏អាចធ្វើបានក្នុងរយៈ ១៥ថ្ងៃនៃពិធីបុណ្យនេះបានដែរ។ “បុណ្យនេះមានរយៈពេល១៥ថ្ងៃ យើងអាចបណ្ដុះគំនិតឱ្យចេះជួយគ្នា ចេះចែករំលែកគ្នា ដើម្បីបណ្ដុះគំនិតសាមគ្គីភាពរវាងបងប្អូនខ្មែរ និងមិនរើសអើងប្រកាន់វណ្ណៈអ្នកមាន អ្នកក្រ អ្នកតូច អ្នកធំ ជួយគ្នារស់ ចែកគ្នារស់ ជៀសជាងដណ្ដើមគ្នារស់”។

គួរជំរាបជូនថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​បានចែក​ចេញ​ជាពីរ គឺ ទី១​ ជា​រយៈ​ពេល​នៃ​ការ​កាន់បិណ្ឌ​ចាប់ពីថ្ងៃទី១រោចខែភទ្របទ រហូត​ដល់​ថ្ងៃ១៤រោច ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​​តែ​ងធ្វើ​ចង្ហាន់ទៅ​ប្រគេនព្រះសង្ឃ ។ ទី២ ​ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែល​ជា​ថ្ងៃភ្ជុំបិណ្ឌ​ប្រជាពលរដ្ឋ​តែង​ធ្វើការ​ជួប​ជុំ​គ្នា​​ដើម្បីឆ្លង​នូវ​សធាជ្រះថ្លា ដែលបានថ្វាយ​ទាន​ចំពោះ​ភិក្ខុ​សង្ឃ​ក្នុង​រយៈពេល​១៤ថ្ងៃ​កន្លងមក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...