រដ្ឋមន្ត្រីសុខាភិបាល​ជំរុញ​ឱ្យ​បង្កើន​ការ​យកចិត្តទុកដាក់​ទប់ស្កាត់​ជំងឺគ្រុនឈាម ជាពិសេស​លើ​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ ក្នុងរដូវវស្សានេះ

ក្នុងរដូវវស្សាដែលជាពេលវេលាអំណោយផលដល់ការកកើតមូសខ្លា ជាប្រភពចម្លង​នៃជំងឺគ្រុនឈាម ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញសុខាភិបាលគ្រប់លំដាប់ថ្នាក់បង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺគ្រុនឈាម ដោយផ្តោតជាសំខាន់លើក្រុមមនុស្សងាយរងគ្រោះបំផុត រួមមាន ស្ត្រីមានផ្ទៃពោះ ទារក និងកុមារ។

ការណែនាំនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងពង្រឹងយុទ្ធនាការប្រយុទ្ធនឹងជំងឺគ្រុនឈាម ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានមន្ទីរពេទ្យ មជ្ឈមណ្ឌលជាតិ គាំពារមាតានិងទារក និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តនៃក្រសួងសុខាភិបាល។

ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យបានណែនាំដល់ថ្នាកដឹកនាំទទួលបន្ទុក និងមន្រ្តីជំនាញ បង្កើនការតាមដាន និងឆ្លើយតបឱ្យបានរហ័សទាន់ពេលវេលា អំពីជំងឺគ្រុនឈាម ពិសេសរយៈពេលចំណុចខ្ពស់ ដោយត្រូវបង្កើនការរាយការណ៍ករណីសង្ស័យពីគ្រប់មូលដ្ឋានសុខាភិបាល ដើម្បីឱ្យក្រុមការងារឆ្លើយតបរហ័សពិនិត្យការងារ និងចុះអន្តរាគមន៍ ដូចជាចុះអប់រំសុខភាព ការចុៈកម្ចាត់ជំរកមូស ដាក់ថ្នាំអាប៊ែតនៅពាងទឹក និងវត្ថុ ដែលដក់ទឹក និងបង្កើនការបាញ់ថ្នាំសម្លាប់មូសនៅកន្លែងឆ្លងខ្លាំង ដោយមានចលនាការចូលរួមពីសហគមន៍។

បន្ថែមពីនេះ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ និងបណ្តាញសង្គម ដល់ប្រជាពលរដ្ឋពីវិធីសាស្រ្តការពារខ្លួន សម្រាន្តត្រូវចងមុង សម្លៀកបំពាក់ឱ្យជិតចុងដៃ ចុងជើង និងយកចិត្តទុកដាក់ស្រ្តីមានផ្ទៃពោះ។

ដោយឡែកមន្ទីរសុខាភិបាល ត្រូវសហការ និងជំរុញការគាំទ្រពីគ្រប់ផ្នែកពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សាលារៀន វត្តអារាម កងកម្លាំងប្រដាប់អាវុធ ដើម្បីចូលរួមលុបបំបាត់ប្រភពដង្កូវទឹក និងមូសខ្លា ពិសេសក្នុងរដូវភ្លៀងនេះ។

ឯកឧត្តម ក៏បានផ្តល់អនុសាសន៍លើការបង្កើនសមត្ថភាពនៃការធ្វើរោគវិនិច្ឆ័យ ការប្រើវិធីសាស្ត្រព្យាបាល ទាំងសេវាសាធារណៈ និងឯកជន។

យោង​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ នៅក្នុង​ឆមាស​ទី១ ឆ្នាំ២០២៥នេះ កម្ពុជា មាន​ជំងឺ​គ្រុនឈាម​ជាង ៧០០០ករណី ក្នុង​នោះ​បណ្តាល​ឱ្យ​ស្លាប់ ១៥នាក់ តែថយ​ចុះ​ជាង​ឆ្នាំមុន៣៨% ដែល​មាន​អ្នក​ស្លាប់​រហូតដល់​ទៅ២៣នាក់។ តែយ៉ាងណា បើតាមលោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ ឆ្នាំ២០២៥នេះ ជា​ឆ្នាំ នៃ​វដ្ដ​ជំងឺគ្រុនឈាម​រៀងរាល់ ៥-៦ ឆ្នាំម្តង ដែល​ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​អនុវត្ត​រាល់​វិធានការ​បង្ការ​ការពារ​ជំងឺគ្រុនឈាម​ឱ្យ​បាន​សកម្ម ពិសេស​សូម​ចូលរួម​ធ្វើតាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *