៦៦% នៃគ្រួសារជនភៀសសឹក​នៅ​កម្ពុជា កំពុង​រងការ​ប៉ះពាល់ផ្លូវចិត្ត ដោយសារ​ជម្លោះនៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ

យោង​តាម​ការ​ចុះ​វាយ​តម្លៃ​ពីសុវត្ថិភាពផ្លូវចិត្ត នៅ​តាមជំរំជនភៀសសឹក ដែល​ធ្វើឡើង​ដោយ​អង្គការ​ទស្សនពិភពលោក បានរក​ឃើញថា ជិតពីរភាគបី ឬប្រហែល ៦៦% នៃគ្រួសារជនភៀសសឹក​នៅ​កម្ពុជា កំពុង​រង​ការ​ប៉ះពាល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយសារ​ជម្លោះ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ។ បទពិសោធន៍​ប៉ះពាល់​ផ្លូវចិត្ត​ទាំងនេះ​រួមមាន ការ​ជម្លៀស​ចេញ​ពីផ្ទះសម្បែង, បានឃើញ​ផ្ទាល់​ហេតុការណ៍ នៃ​ការ​ផ្ទុះ​គ្រាប់បែក ឬ​ការ​បាញ់ប្រហារ និង​ការ​បាត់បង់​សមាជិកគ្រួសារ។

ការសិក្សា​ដែលបានធ្វើ​ឡើង​នៅតាមជំរំជនភៀសសឹក ចំនួន ៤៣កន្លែង ក្នុងខេត្តព្រះវិហារ (៧ កន្លែង), បន្ទាយមានជ័យ (១៥ កន្លែង), និងសៀមរាប (២១ កន្លែង) បង្ហាញថា ទោះបីជាជាងពាក់កណ្តាល (៥៦%) នៃមនុស្សពេញវ័យមាន អារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាពនៅក្នុងជំរំភៀសសឹកក៏ដោយ ប៉ុន្តែភាគច្រើន នៅតែមានអារម្មណ៍នឹកផ្ទះ និងព្រួយបារម្ភ អំពីសមាជិកគ្រួសារ និងបញ្ហាហិរញ្ញវត្ថុ។ កុមារបានបង្ហាញអារម្មណ៍លាយឡំគ្នា ដោយក្នុងនោះ ៤២% មានអារម្មណ៍សប្បាយរីករាយ និងមាន សុវត្ថិភាព ប៉ុន្តែ៥៨% មានអារម្មណ៍ភ័យខ្លាចពីការប៉ះពាល់នៃ ការផ្ទុះអាវុធ ការផ្ទុះគ្រាប់បែក និងការជម្លៀសចេញពីផ្ទះសម្បែង។

ជំរំភៀសសឹក

ដើម្បីឆ្លើយតបនឹងផលប៉ះពាល់ផ្លូវចិត្តដោយសារតែជម្លោះ ឬការជម្លៀសទីលំនៅ និងគាំទ្រគ្រួសារពេលពួកគេ ត្រឡប់ទៅផ្ទះ អង្គការទស្សន:ពិភពលោកអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមអនុវត្តសកម្មភាពបន្ទាន់មួយចំនួន រួមមាន ៖ (១) ធានាឱ្យ មានអ្នកប្រឹក្សាផ្លូវចិត្តដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវសម្រាប់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ទាំងជួបផ្ទាល់ និងតាមសេវាហៅទូរស័ព្ទដោយឥតគិតថ្លៃ, (២) រៀបចំការផ្សព្វផ្សាយ បង្កើនការយល់ដឹងដល់ប្រជាជនដែលទទួលរងផលប៉ះពាល់ពីសេវាស្វែងរកជំនួយផ្លូវចិត្ត, (៣) បណ្តុះបណ្តាល អ្នកស្ម័គ្រចិត្តនៅជំរំជនភៀសសឹក និង/ឬតំណាងគណៈកម្មាធិការឃុំសង្កាត់សម្រាប់ស្ត្រីនិងកុមារ ដើម្បីជួយវាយ តម្លៃកម្រិតបញ្ហាផ្លូវចិត្ត និងបញ្ជូនទៅកាន់សេវាកម្មជំនួយ, (៤) សម្របសម្រួល និងរៀបចំក្រុមគាំទ្រមិត្តជួយមិត្ត និង (៥) រៀបចំសកម្មភាព និងមេរៀនសម្រាប់កុមារ ដើម្បីជួយដោះស្រាយអារម្មណ៍ភ័យខ្លាច និងរបួសផ្លូវចិត្ត។

គាំទ្រផ្លូវចិត្ត

លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទិញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា «ការឆ្លើយតបបន្ទាន់របស់យើងដើម្បីគាំទ្រការចាំបាច់របស់កុមារនៅក្នុងពេលវេលាដ៏ សំខាន់នេះគឺការស្វាគមន៍ពួក គេចូលរួមសិក្សាអប់រំក្រៅប្រព័ន្ធនៅទីកន្លែងកុមារមេត្រីនៅតាមជំរំជនភៀសសឹក ។ យើងសង្ឃឹមថា កម្មវិធីសិក្សា និងល្បែងលេងកម្សាន្ត នៅជំរំភៀសសឹក អាចជួយឱ្យពួកគេមានអារម្មណ៍កក់ក្តៅ និងសន្តិភាព» ។

លោកជេនេស បានបន្ថែមថា «របួសផ្លូវចិត្តអាចបង្កឱ្យមានផលប៉ះពាល់យូរអង្វែងលើសុខភាពផ្លូវចិត្ត និងរាងកាយ។ ដូច្នេះ វាជារឿងចាំបាច់ណាស់ដែលត្រូវផ្តល់ការគាំទ្រផ្លូវចិត្តជាបន្តបន្ទាប់ដល់ប្រជាជនដែលទទួល រងផលប៉ះពាល់ ជាពិសេសកុមារ មិនថាពួកគេស្នាក់នៅជំរំ រយៈពេលយូរ ឬត្រូវត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេ វិញក៏ដោយ»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

ឱកាសសិក្សាជំនាញបច្ចេកទេស! អាហារូបករណ៍ ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសផ្ដល់

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *