របាយការណ៍ ៖ ការជួយ​យក​អាសា​គ្នា និង​រស់នៅ​បែប​សហគមន៍ ជា​គន្លឹះ​នៃ​ការ​រស់នៅ​ដោយ​មាន​សុភមង្គល

ការ​ជួយ​យក​អាសា និង​ផ្ដល់​ភាព​កក់ក្ដៅ​ឱ្យគ្នា​ទៅវិញ​ទៅមក ជាប្រភព​នៃ​សុភមង្គល​សម្រាប់​មនុស្ស​គ្រប់វ័យ, នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ចុងក្រោយ​បំផុត នៃ​ របាយ​ការណ៍​សុភមង្គល​ពិភពលោក

ការ​ស្រាវជ្រាវ​នេះ ផ្ដោត​លើ​អត្ថប្រយោជន៍​នៃ​ការ​ទទួល​បាន​ជំនួយ និង​ការ​ជួយ​អ្នកដទៃ។ ជា​លទ្ធផល​រក​ឃើញ​ថា ការ​យល់​ទុក្ខធុរៈ​គ្នា និង​ជួយ​គ្នា​ទៅ​វិញ​ទៅមក មាន​ឥទ្ធិពល​យ៉ាងខ្លាំង ទៅ​លើ​សុខុមាល​ភាព​ទូទៅ​របស់​មនុស្ស។

ចាប់តាំង​ពីឆ្នាំ​២០១២ មក របាយការណ៍​សុភមង្គល​ពិភពលោក បាន​ចេញ​ផ្សាយ​ពី ការ​រកឃើញ​ប្រចាំ​ឆ្នាំ​ស្ដីពី​សុភមង្គល​សកល ដោយ​របាយការណ៍​បាន​ស្វែង​យល់ពី​ទិដ្ឋភាព​ប្លែកៗ​នៃសុខុមាលភាព ដូចជា អាយុ ឬឥទ្ធិពល​នៃជំងឺ​រាតត្បាត​កូវីដ-១៩ ជាដើម។ នៅ​ឆ្នាំនេះ អង្គការ​បាន​ផ្ដោត​លើ​ការ​យកចិត្ត​ទុកដាក់ និង​របៀប​ដែល​លទ្ធផល​នៃ​របាយការណ៍​នេះ អាច​ក្លាយ​ជា​ផ្នែក​សំខាន់ នៃ​ការ​អភិវឌ្ឍ​សុភមង្គល បុគ្គល និង​សង្គម។

ក្រឡេក​មើល​ទិន្នន័យ​នៃការ​ស្ទង់មតិ Gallup ឆ្នាំ២០២២ និង២០២៣ នៅ​ក្នុង​ប្រទេស​ចំនួន ១៤២ ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​របាយការណ៍​សុភមង្គល​ពិភពលោក បាន​រកឃើញ​ថា ការ​ចែក​រំលែក​អាហារ​ឱ្យគ្នា​ទៅវិញ​ទៅមក មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​សុភមង្គល​បុគ្គល។ យោង​តាម​របាយការណ៍ បាន​ឱ្យ​ដឹង​ថា ការ​ចែករំលែក​អាហារ​ជាមួយ​អ្នកដទៃ គឺមាន​ឥទ្ធិពល​វិជ្ជមាន​លើ​សុខុមាល​ភាព​ទូទៅ។

អ្នក​ដែល​ចែក​រំលែក​អាហារ​ច្រើន​ជាមួយអ្នកដទៃ បាន​រាយការណ៍​ពីកម្រិត​នៃ​ការ​ពេញចិត្ត​ក្នុង​ជីវិត​កាន់​តែខ្ពស់ និង​ឥទ្ធិពល​វិជ្ជមាន ហើយ​ឥទ្ធិពល​នេះ មាន​សម្រាប់​ជនទូទៅ ទាំង​អាយុ ភេទ ប្រទេស វប្បធម៌ និង​តំបន់។

ក្នុងការ​ស្រាវជ្រាវ​ក៏បាន​បង្ហាញ​ផង​ដែរ​ថា ចំណង​ទំនាក់ទំនង​ល្អ​ក្នុង​គ្រួសារ និង​ទំនាក់ទំនង​ល្អក្នុង​សង្គម ជា​ចំណែក​មួយ​ក្នុង​ការ​បង្កើន​សុភមង្គល ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង ការ​ចែក​រំលែក​អាហារ ជាពិសេស​សម្រាប់​មនុស្ស​វ័យ​ជំទង់។

មូលហេតុ​ចម្បង ដែល​នាំឱ្យ​ទំនាក់ទំនង​សង្គម ធ្វើឱ្យ​សុភមង្គល ក្នុង​ចំណោម​មនុស្ស​វ័យ​ជំទង់​មាន​ភាព​ប្រសើរ​ឡើង ព្រោះ​ទំនាក់ទំនង​សង្គម មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ក្នុង​ការ​បន្ធូរ​ភាព​តានតឹង ហើយ​សកម្មភាព​នេះ គឺជា​ផ្នែក​មួយ ដែល​ជួយ​ឱ្យ​មនុស្ស​រីក​ចម្រើន​ផងដែរ។

ក្រុម​អ្នក​ស្រាវជ្រាវ បាន​លើក​ឡើង​ថា តាម​រយៈការ​សិក្សា​ពីប្រវត្តិសាស្ត្រ នៅ​អំឡុង​យុវភាព គឺជា​ដំណាក់​កាល ដែល​មនុស្ស​មាន​ទំនាក់ទំនង​សង្គម​ច្រើន​បំផុត ដោយ​សារ​មនុស្ស​វ័យជំទង់​មាន​ទំនោរ​បង្កើត​មិត្តភាព និង​ចំណាយ​ពេល​ក្នុង​សង្គម​ច្រើន​ជាង​ក្រុម​មនុស្ស​ផ្សេង​ទៀត។ លើស​ពីនេះ ទំនាក់​ទំនង​សង្គម ក៏ជា​មូលដ្ឋាន​គ្រឹះ សម្រាប់​ការ​លូតលាស់​ផ្លូវចិត្ត និង​បណ្ដាញ​ក្នុង​សង្គម នៅក្នុង​ដំណាក់​កាល​ជីវិត​ក្រោយៗ​ទៀត​ផងដែរ ដែល​នេះ​ជាផ្នែកមួយ​សំខាន់​ធ្វើឱ្យ​មនុស្ស​ម្នាក់ៗ មាន​ភាព​ធន់​ផ្លូវ​ចិត្ត​នៅ​ឆ្នាំ​ខាងមុខ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨