អតីត​សិស្ស​និទ្ទេស A មួយ​ក្រុម រួមគ្នា​បង្រៀន​ថ្នាក់​ត្រៀម​សម្រាប់​បេក្ខជន​ប្រឡង​បាក់ឌុប​ ដោយឥត​គិតថ្លៃ

នៅសល់​តែ​មួយ​ខែ​ទៀត​ប៉ុណ្ណោះ ថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) នឹង​មក​ដល់ហើយ ដែល​ទាមទារ​ឱ្យសិស្សានុសិស្ស​ចាំ​បាច់​ក្នុង​ការ​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​ដើម្បី​បញ្ចេញ​សមត្ថភាព​ក្នុងការ​ប្រឡង​បញ្ចប់ថ្នាក់វិទ្យាល័យ។ ទន្ទឹមគ្នានេះ អតីត​សិស្ស​និទ្ទេសA មួយ​ក្រុម បាន​ប្រកាស​ពី​ការ​​ស្ម័គ្រ​ចិត្ត​បង្រៀន​ថ្នាក់​ត្រៀម​បាក់ឌុប​ឥតគិតថ្លៃ ដើម្បី​ជួយ​ដល់​បេក្ខជន​ ក្នុង​ការ​ទទួល​បាន​និទ្ទេស​ល្អ​ក្នុងការ​ប្រឡង​នាពេល​ខាងមុខ។

ថ្នាក់​ត្រៀម​បាក់ឌុប​នេះ មាន​បង្រៀន​លើវិញ្ញាសា​ដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភាសាខ្មែរ​ដោយ​អតីតសិស្ស​និន្ទេសA ឆ្នាំ២០២៣ និង២០២៤ ដែល​បច្ចុប្បន​ពួកគេ​កំពុង​សិស្សា​នៅ​សាកលវិទ្យាល័យ​ខេមតិច។

កញ្ញា ឃីន ស៊ីយ៉ា ជានិស្សិតឆ្នាំទី២ ជំនាញស្ថាបត្យកម្ម នៃសាកលវិទ្យាល័យខេមតិច និងជាតំណាងថ្នាក់ត្រៀមបាក់ឌុប

កញ្ញា ឃីន ស៊ីយ៉ា ជានិស្សិតឆ្នាំទី២ ជំនាញ​ស្ថាបត្យកម្ម នៃ​សាកលវិទ្យាល័យ​ខេមតិច និងជា​តំណាង​ថ្នាក់​ត្រៀម​បាក់ឌុប បាន​ឱ្យដឹង​ថា កម្មវិធី​ត្រៀម​បាក់ឌុប បង្កើតឡើង​ជាពិសេស​សម្រាប់​ប្អូនៗ​សិស្សានុសិស្ស​ដែល​ត្រៀម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) ដោយ​មាន​ការ​បង្រៀន​ធ្វើ​វិញ្ញាសា​ត្រៀម​បាក់ឌុប​គ្រប់​មុខវិជ្ជា ក៏ដូចជា​ចែករំលែក​បទពិសោធន៍​ក្នុងការ​ត្រៀមខ្លួន​មុន​ប្រឡង និង​អំឡុង​ពេល​ប្រឡង​បាក់ឌុប។

ស៊ីយ៉ា បន្ថែម​ថា នៅ​សល់​ពេល​មួយខែ ប្អូនៗ​ត្រៀម​បាក់ឌុប​អាច​មាន​អារម្មណ៍​ភ័យ​មិន​ដឹងថា ត្រូវធ្វើ​អ្វី គឺពួក​គាត់​អាច​មក​រៀន​នៅ​ថ្នាក់​ត្រៀម​បាក់ឌុប​បាន ដើម្បីអាច​ដឹងពី​គន្លឹះ​ផ្សេងៗ​ដែល​សិស្ស​ច្បង​ធ្លាប់​ធ្វើ ហើយ​អាច​យក​ទៅ​អនុវត្តតាម។ លើស​ពី​នេះ សិស្ស​ច្បង​ទាំង​អស់​អាច​ជួយ​ស្រាយ​រាល់​ចង្ងល់​ដែលប្អូនៗ​មិនទាន់​ច្បាស់​ក្នុង​មេរៀន​ផង​ដែរ។

សិស្សរៀនថ្នាក់ត្រៀមបាក់ឌុប

កញ្ញា ឃីន ស៊ីយ៉ា បញ្ជាក់ថា បើទោះជា​ក្រុម​របស់ខ្លួន​ជានិស្សិត​រៀននៅ​សាកលវិទ្យាល័យ​ហើយ​ក៏​ពិតមែន ប៉ុន្តែ​ក៏ត្រូវ​គិត​ដល់ប្អូនៗ​ដែល​កំពុង​នៅ​ថ្នាក់វិទ្យាល័យ​ដែរ។ ស៊ីយ៉ា រំពឹងថា ប្អូនៗ​ថ្នាក់ទី១២ នឹង​បាន​ចូលរៀន​ក្នុង​ថ្នាក់ត្រៀម​បាក់ឌុប​នេះ​ច្រើន ក៏ដូចជា​ការ​បង្រៀន​នេះ​អាចជួយ​ឱ្យប្អូនៗ​ប្រឡង​បាក់ឌុប​ជាប់​បាន​ច្រើន និង​ទទួល​បាន​និទ្ទេស​ល្អផង​ដែរ។

បើតាម​កញ្ញា ស៊ីយ៉ា ការ​បង្រៀន​ត្រៀម​បាក់ឌុប​នេះ ក្រុម​របស់​ខ្លួន​នឹង​បង្រៀន​ រយៈ​ពេល​ពេញ​មួយ​​ខែកក្កដា នៅ​សាកលវិទ្យាល័យ​ខេមតិច ដូច្នេះ​សម្រាប់​ប្អូនៗ​ជា​សិស្ស​កំពុង​រៀន​ថ្នាក់ទី១២ ដែល​ចង់​ចូលរួម អាច​ចុះឈ្មោះ​ឥឡូវនេះ​តាម​រយៈ​តំណភ្ជាប់​ https://forms.gle/wg89WdKxiZrKjkTL9 ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *