លោកជំទាវ​បណ្ឌិត គឹម សេដ្ឋានី លើកឡើង១០​ចំណុច​ពី​ឧត្តមានុវត្តន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារតូច

ក្នុង​សន្និសីទ​ថ្នាក់​តំបន់អាស៊ី-ប៉ាស៊ីហ្វិកស្តីពីការ​អភិវឌ្ឍកុមារ​តូច​ឆ្នាំ២០២៥ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ជំទាវ​បណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និង​ជា​អនុប្រធាន​ប្រចាំការ នៃ​គណៈកម្មាធិការ​ជាតិ​គាំពារ និង​អភិវឌ្ឍន៍​កុមារតូច បានលើក​ឡើង​១០ចំណុច​ពី​ឧត្តមានុវត្តន៍ របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារតូច។

លោកជំទាវ​បណ្ឌិត គឹម សេដ្ឋានី លើក​ឡើង​ដោយ​ផ្សារ​ភ្ជាប់​ប្រធានបទ​ស្នូល នៃសន្និសីទ ៖ តួនាទី​អភិបាល​កិច្ចដ៏មាន​ប្រសិទ្ធភាព​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុងការ​ផ្តល់​សេវាអភិវឌ្ឍ​កុមារតូច មាន​គុណភាព​ខ្ពស់​ប្រកប​ដោយ​សមធម៌ និង​បរិយាបន្ន។ ដែល​ត្រូវបាន​គាំទ្រដោយ​សកម្មភាព​សំខាន់ៗ​ជាច្រើន​រួមមាន ៖

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច

ទី១. ការ​ពង្រីក​សាលា​មត្តេយ្យ​សិក្សា ៖ ក្នុង​ឆ្នាំសិក្សា ២០២៤-២០២៥ កម្ពុជាមាន​សាលាមត្តេយ្យ​សរុប ៩០៣៦ កន្លែង រួមមាន សាលា​មត្តេយ្យ​សាធារណៈ ៤៧២៥ កន្លែង សាលាមត្តេយ្យឯកជន ៩៦៣ កន្លែង និង​សាលាមត្តេយ្យ​សហគមន៍ ៣៣៤៨ កន្លែង។ ក្រៅពីនេះ មានទារកដ្ឋាន​តាម​សហគមន៍​ចំនួន ១៣​កន្លែង ដែល​ស្ថិតនៅ​ជិត​រោងចក្រ​កាត់ដេរ សម្រាប់​កូនគ្រួសារ​ដែល​ជា​កម្មករ។

ទី២. ការ​អភិវឌ្ឍន៍​ស្តង់ដារ​មត្តេយ្យ​សិក្សា​គំរូ ៖ សម្រាប់​ធានា​ប្រសិទ្ធភាព និង​គុណភាព​អប់រំកុមារ​តូច​ដែល​សមស្រប​ទៅនឹង​ស្ថានភាព និង​បរិបទ នៃប្រទេសកម្ពុជា។

ទី៣. ការបង្កើត​ស្ដង់ដារ​អប្បបរមា​សម្រាប់​មត្តេយ្យសិក្សាសហគមន៍ ៖ ក្នុងឆ្នាំ២០២៣-២០២៤ ថ្នាក់​មត្តេយ្យ​សិក្សា​សហគមន៍​ចំនួន ១៤៣៨ ថ្នាក់ បាន​បំពេញ​តាម​ស្ដង់ដារ​អប្បបរមា។

ទី៤. ការ​អភិវឌ្ឍ​កញ្ចប់​កម្មវិធី​អប់រំ​មាតាបិតា ស្តីពីការ​ថែទាំ​បីបាច់​កុមារតូច។

ទី៥. ការ​ផ្តោត​លើ​ការ​រៀនសូត្រ​ពីចិត្តសង្គម និង​អារម្មណ៍​សម្រាប់​កុមារតូច (SEL)។

ទី៦. ការអនុវត្តកម្មវិធី​សិក្សា​លម្អិត និង​វិធីសាស្រ្តបង្រៀនថ្មីៗ។

កិច្ចពិភាក្សា ស្តីពីបទពិសោធន៍ល្អៗ និងនវានុវត្តន៍សម្រាប់ការបង្កើនការវិនិយោគការអភិវឌ្ឍកុមារតូច

ទី៧. ការ​អនុវត្ត​យន្តការ​ពហុវិស័យ ៖ តាម​រយៈគណៈកម្មាធិការ​ជាតិ​គាំពារ និង​អភិវឌ្ឍន៍​កុមារតូច បាន​ប្រមូល​ផ្ដុំក្រសួង​ជំនាញ​នានា និង​ដៃគូ​អភិវឌ្ឍន៍​ដើម្បីសម្របសម្រួល​កិច្ចខិត​ខំប្រឹង​ប្រែង​ទាំងនៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោមជាតិ​ក្នុងការ​គាំពារ និង​អភិវឌ្ឍន៍​កុមារតូច។

ទី៨. ការ​បញ្ចូល​ការ​អប់រំ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ ដើម្បី​ឱ្យកុមារ​តូច​មាន​ភាព​ធន់។ ទី៩. ការអប់រំ​បរិយាបន្ន និងការអប់រំ​ពិសេស​ដល់​កុមារ​មាន​ពិការភាព និង ទី១០. ការផ្ទេរ​មុខងារ​អប់រំកុមារតូច​ទៅឱ្យរដ្ឋបាល​ក្រុង ស្រុក និងខណ្ឌ។

គួរជំរាបជូនថា សន្និសីទថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៥ ស្តីពីការអភិវឌ្ឍន៍កុមារតូច បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង​ម៉ានីលឡា ប្រទេសភីលីពីន ដោយ​ផ្តោត​លើ​ការសន្ទនា កិច្ចសហការ និង​ការ​ប្តេជ្ញាចិត្តរួមគ្នា ដើម្បី​លើក​កម្ពស់​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារតូច​ប្រកប​ដោយ​សមធម៌ និង​បរិយាបន្ន​នៅទូទាំង​តំបន់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *