Western International School ប្រកាសបើកកម្មវិធីចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ដែលផ្តោតសំខាន់លើការអភិវឌ្ឍអាជីព

សាលាវេស្ទើនអន្តរជាតិ សូមប្រកាសយុទ្ធនាការចុះឈ្មោះចូលរៀនថ្មី ក្រោមពាក្យស្លោក “THINK BIG –ចាប់ផ្តើមអនាគតរបស់អ្នកនៅថ្ងៃនេះ” ដើម្បីជំរុញមហិច្ឆតា បង្កើនសក្តានុពល និងបើកផ្លូវឆ្ពោះទៅកាន់អនាគតដ៏ប្រសើរ។ សាលាវេស្ទើនអន្តរជាតិលើកទឹកចិត្តសិស្ស ឱ្យគិតឆ្ពោះលើសពីធម្មតា និងដាក់គោលដៅទៅលើអាជីពដ៏អស្ចារ្យ។ យុទ្ធនាការនេះមិនមែនគ្រាន់តែជា ការចុះឈ្មោះចូលរៀននោះទេ ប៉ុន្តែវាជាសារអំពាវនាវដែលរំលឹកដល់មាតាបិតា អ្នកអាណាព្យាបាលថា អនាគតរបស់់បុត្រធីតាពួកគាត់គឺគ្មានដែនកំណត់ ​ហើយការចូលរួមជាមួយយើងថ្ងៃនេះ សិស្សានុសិស្ស នឹងត្រូវបានផ្តល់ដោយជំនាញនិងឱកាសដើម្បីសម្រេចក្តីស្រមៃដ៏ធំអស្ចារ្យ។ តាមរយៈព្រឹត្តិការណ៍សំខាន់ៗ និងបទពិសោធន៍ជាក់ស្តែង យើងមានបំណងឱ្យសិស្សានុសិស្សចេះបណ្តុះ នូវស្មារតីក្លាហាន និងជួយតម្រង់ទិសពួកគាត់ឱ្យក្លាយជាអ្នកដឹកនាំរួចជាស្រេចសម្រាប់អនាគត។

នៅ​ សាលាវេស្ទើនអន្តរជាតិ យើងជឿជាក់ថា ជោគជ័យនាពេលអនាគត នឹងទទួលបាន ប្រសិនបើ សិស្សបានកំណត់គោលដៅត្រឹមត្រូវ និងមានក្តី ស្រមៃខ្ពស់​​​។ យុទ្ធនាការរបស់យើងមិនត្រឹមតែជា ការដើរទស្សនានៅក្នុងបរិវេណសាលាប៉ុណ្ណោះទេ តែជាការជំរុញសិស្ស និងអាណាព្យាបាលឱ្យមានចក្ខុ វិស័យវែងឆ្ងាញ និងគំនិតច្នៃប្រឌិតលើអ្វីដែលពួកគេ អាចសម្រេចបាន។ យុទ្ធនាការនេះគឺជាការផ្ដល់នូវបទពិសោធន៍ ដល់អាណាព្យាបាលអំពីវិធីនៃការលើកទឹកចិត្តបុត្រធីតាឱ្យ ហ៊ានស្រមៃនៅក្នុងអាជីពការងារនាថ្ងៃខាងមុខ ព្រមទាំងបង្ហាញពួកគាត់ពីរបៀបដែលសាលាវេស្ទើន អន្តរជាតិបណ្តុះសិស្សានុសិស្សឱ្យទៅដល់គោលដៅទាំងនោះផងដែរ។

ការចាប់ផ្តើមចុះឈ្មោះចូលរៀន៖ បំផុសក្តីសុបិនចាប់ពីថ្ងៃដំបូង

យុទ្ធនាការ “THINK BIG – ចាប់ផ្តើមអនាគតរបស់អ្នកនៅថ្ងៃនេះ” ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ និងជំរុញទឹកចិត្ត ដែលខុសពីទម្លាប់នៃការដើរទស្សនាក្នុងបរិវេណ សាលា និងការផ្តល់ព័ត៌មានបែបធម្មតា។ យុទ្ធនាការនេះ នឹងជួយឱ្យ សិស្សានុសិស្ស និងអាណាព្យាបាល ឃើញកាន់តែច្បាស់នូវអនាគតដ៏ភ្លឺចែងចាំង។

យុទ្ធនាការនេះមានមូលដ្ឋានគ្រឹះសំខាន់ៗចំនួន៣ ៖

  • ថ្ងៃនៃអាជីព – នឹងបើកឱកាសឱ្យសិស្សានុសិស្សបានសិក្សាស្វែងយល់ស៊ីជម្រៅអំពីជម្រើស អាជីពផ្សេងៗនាពេលអនាគត តាមរយៈស្តង់ជាច្រើន សកម្មភាពអនុវត្តផ្ទាល់ និងកម្មវិធី ណែនាំពីអ្នកជំនាញ។ មិនថាក្តីសុបិន្តរបស់បុត្រធីតាលោកអ្នកចង់ក្លាយជា វេជ្ជបណ្ឌិត សិល្បករ សហគ្រិន អ្នកវិទ្យាសាស្ត្រ ឬវិជ្ជាជីវៈណាមួយផ្សេងទៀតនោះទេ ថ្ងៃនៃអាជីពនឹងជួយពង្រឹង ក្តីស្រមៃ និងគូសបង្ហាញទិសដៅនៃមហិច្ឆតាទាំងនោះនៅក្នុងបរិបទជាក់ស្តែង។
  • ការបើកសាខាថ្មី មាតាបិតា អ្នកអាណាព្យាបាលនឹងត្រូវស្វាគមន៍យ៉ាងកក់ក្តៅមក ទស្សនាជុំវិញបរិវេណសាលា និងទទួលបានបទពិសោធន៍នៃសកម្មភាពផ្សេងៗដូចជា ការជួប សំណេះសំណាលជាមួយគ្រូបង្រៀន ការដើរទស្សនាគ្រឿងបរិក្ខារសាលា ដែលមានដូចជា បន្ទប់រៀនទំនើប បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ បន្ទប់កុំព្យូទ័រ បន្ទប់សិល្បៈ បណ្ណាល័យ ។ល។
  • Career Live Museum – នេះគឺជាលក្ខណៈពិសេសប្លែកមួយ នៅក្នុងយុទ្ធនាការ មួយនេះ ដែលមានការតាំងពិពណ៌រស់រវើក ដោយសិស្សានុសិស្សនឹងស្លៀកពាក់ឯកសណ្ឋាននៃអាជីព ផ្សេងៗគ្នាដូចជា វេជ្ជបណ្ឌិត គ្រូបង្រៀន វិស្វករ អ្នកបើកយន្តហោះ អ្នកវិទ្យាសាស្រ្ត។ល។ ពួកគេនឹងចែករំលែកភាពរីករាយរបស់ពួកគេ ព្រមទាំងផ្តល់នូវព័ត៌មាន និងធ្វើបទបង្ហាញខ្លីៗ ពីការរៀនសូត្រ ទេពកោសល្យ ការច្នៃប្រឌិត ផ្សេងៗទៅកាន់អ្នកទស្សនាផងដែរ ។

ហេតុអ្វីបានជា “THINK BIG” ជារឿងសំខាន់?

ពីព្រោះអនាគតគឺគ្មានដែនកំណត់ ហើយ សាលាវេស្ទើនអន្តរជាតិ នៅទីនេះ ដើម្បីជួយ សិស្សឱ្យឈានជើងលើសពីដែនកំណត់។ សាលាវេស្ទើនអន្តរជាតិ ជឿជាក់ថាការរតម្រង់ទិស សិស្ស​ឱ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត ចាប់ផ្តើមពីការផ្តល់ចំណេះវិជ្ជាដ៏មានគុណភាព បង្រៀនសិស្សឱ្យចេះកំណត់គោលដៅ និងចក្ខុវិស័យច្បាស់លាស់ មានភាពរឹងមាំ ព្រមទាំងជឿជាក់លើសមត្ថភាពខ្លួនឯងផងដែរ ។

អត្ថប្រយោជន៍ពិតជាជាក់ស្តែង

  • បរិក្ខារទំនើប ៖ បន្ទប់សិក្សាធំទូលាយ ទំនើប ដែលបំពាក់ដោយ ​ smart boards, projectors, computers ដែលសាកសមទៅនឹងការសិក្សាតាមបែបឌីជីថល។
  • កម្មវិធីពីរភាសា (ខ្មែរ និងអង់គ្លេស) ៖ បណ្តុះសមត្ថភាពសិស្សឱ្យស្ទាត់ជំនាញទាំងភាសាខ្មែរ និងភាសាអង់គ្លេសសម្រាប់ការប្រើប្រាស់ក្នុងអាជីពនាពេលអនាគត។
  • គ្រូបង្រៀនមានបទពិសោធន៍ ៖ បង្ហាត់បង្រៀនដោយគ្រូដែលមានបទពិសោធន៍ និងប្រកបដោយវិជ្ជាជីវៈ។
  • បរិយាកាសសិក្សា ៖ បរិវេណសាលាធំ ទូលាយមានសុវត្ថិភាព​​ ស្អាត អនាម័យ និងមានផាសុកភាពសម្រាប់សិស្សានុសិស្ស។

សាលាវេស្ទើនអន្តរជាតិ​ បានធ្វើឱ្យអាណាព្យាបាលគ្រប់រូបមានអារម្មណ៍ថា ពួកគាត់ត្រូវបានយល់ និងទទួលបានគំនិតថ្មីៗ តាមរយៈការអនុវត្តជាក់ស្តែង ការចូលរួមយ៉ាងសកម្ម ដែលជាសកម្មភាពបង្ហាញពីការគិតគូរដល់អនាគតបុត្រធីតារបស់ពួកគាត់។

សាលាវេស្ទើនអន្តរជាតិ​ ប្រើប្រាស់រូបភាពដ៏ទាក់ទាញ ការសន្ទនាគ្នាដោយផ្ទាល់ និងកម្មវិធីប្លែកៗទាក់ទងនឹងអាជីពការងារ ដើម្បីធ្វើឱ្យគ្រប់ក្រុមគ្រួសារមានការភ្ញាក់ផ្អើល រំភើប ហើយយល់ច្បាស់ពីអ្វីដែលពួកគេបានឃើញ និងបានឮ។

📅 សូមកុំឱ្យខកខាន!

ចូលរួមជាមួយយើងនៅក្នុងព្រឹត្តិការណ៍បើកសាខា (Open Campus) និង ថ្ងៃនៃអាជីពការងារ (Career Day) ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ! ជួបជាមួយក្រុមការងារយើងខ្ញុំ ទស្សនាជុំវិញបរិវេណសាលា និងចាប់ផ្តើមជំហានដំបូងនៃអនាគតដ៏ភ្លឺស្វាង។

ចុះឈ្មោះពេលនេះ​ ឬទាក់ទងមកកាន់យើងសម្រាប់ព័ត៌មានន្ថែម ​៖

កាលបរិច្ឆេទ 10-12​ កក្កដា​ 2025 ម៉ោង 8:00 – 12:00PM សាខាចាក់អង្រែផ្ទះលេខ៦៥០ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ តេឡេក្រាម https://t.me/+85578672071

កាលបរិច្ឆេទ 10-12​ កក្កដា​ 2025 ម៉ោង 8:00 – 12:00PM ទីតាំង សាខាវាលស្បូវ ផ្ទះលេខ១A ផ្លូវជាតិលេខ១, សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ តេឡេក្រាម https://t.me/+85578672060

ទទួលចុះឈ្មោះកុមារចាប់ ពីអាយុពីរឆ្នាំកន្លះឡើងទៅ ចាប់ពីថ្ងៃទី​ ១៦ ឧសភា ២០២៥ ពីថ្នាក់មត្តេយ្យសិក្សាកម្រិតទាប រហូតដល់ ថ្នាក់ទី១២ (Nursery to G12)។ លោកអ្នកអាចអញ្ចើញ ទៅកាន់សាខាណាមួយជិតអ្នក បំផុត
ឬ ទំនាក់ទំនងតាមទូរស័ព្ទទៅកាន់សាខាដែលមានដូច ខាងក្រោម ៖

សាខាស្តេឌៀម
ផ្ទះលេខ២០ ផ្លូវ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
016 699 192 | 078 672 072 | 097 866 0979 | 078 672 074 | 098 966 786 | 097 866 0052

សាខាបឹងកក់
ភូមិ១២ ផ្លូវ២៨៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក
097 2112 820 | 078 672 067 | 016 699 195

សាខាទួលសង្កែ
ផ្ទះលេខ៣០K ផ្លូវ៧៧៧ កែងផ្លូវ១០៣ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ
081 96 67 88 | 061 96 67 88 | 097 886 8469

សាខាបឹងត្របែក១
ផ្ទះលេខ១១៨ ផ្លូវ៩៩ សង្កាត់ដើមថ្កូវ ខណ្ឌចំការមន
081 499 066 | 017 499 066 | 097 886 4985

សាខាបឹងត្របែក២
ផ្ទះលេខ៧២ ផ្លូវ៩៩ សង្កាត់ដើមថ្កូវ ខណ្ឌចំការមន
097 2112 103 | 078 672 062 | 016 699 202

សាខាបឹងត្របែក៣
ផ្ទះលេខ៥០ ផ្លូវ៤៨៨ សង្កាត់ដើមថ្កូវ ខណ្ឌចំការមន
097 2112 786 | 078 672 064 | 016 699 201

សាខាឌួងងៀប
ផ្ទះលេខ៣១ ផ្លូវ ឌួងងៀប២ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ
097 496 7711| 077 912 129 | 016 630 106

សាខាបឹងឈូក
ផ្ទះលេខ១៤២ ផ្លូG សង្កាត់ក្រាំងធ្នុង់ ខណ្ឌសែនសុខ
097 764 7722 | 077 219 219 | 016 900 788

សាខាចំការដូង
បុរីពីភពថ្មីចំការដូង អគារ១ ផ្លូវ១៩ សង្កាត់ដង្កោ ខណ្ឌដង្កោ
097 794 7733 | 078 672 069 | 016 699 193

សាខាចាក់អង្រែ
ផ្ទះលេខ៦៥០ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
097 2112 875 | 078 672 071 | 016 699 196

សាខាវាលស្បូវ
ផ្ទះលេខ១A ផ្លូវជាតិលេខ១, សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ
097 2113 668 | 078 672 060 | 016 938 868

សាខាខេត្តព្រះសីហនុ
ភូមិ៣ ផ្លូវ១១១ សង្កាត់២ ខេត្តព្រះ សីហនុ
096 6333 222 | 087 5 777 15 | 097 616 7788 | 095 24 58 57

សាខាសោវេស្ត
ផ្ទះលេខ០៣ ផ្លូវ១៣B សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
097 589 7711 | 078 672 063 | 016 909 706

សាខាសែនសុខ
ផ្លូវ១៩៤៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
012 361 663 | 015 728 221 | 097 6 755 343

សម្រាប់ព័ត៌មានលម្អិតបន្ថែម និងដើម្បីចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះសូមចុចនៅលើ តំណរភ្ជាប់មួយនេះ : https://t.me/WIStelegr ឬ ទូរស័ព្ទ 092388309 ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *