ឯកឧត្តម អ៊ុំ វុទ្ធទី ៖ ការផ្តល់អាហារូបករណ៍បន្ថែមរបស់រដ្ឋាភិបាលចិន បង្ហាញពីការចូលរួមចំណែក​អភិវឌ្ឍ​ប្រទេសកម្ពុជាដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៥០

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមក​កាន់ប្រទេស​កម្ពុជា របស់ប្រធានាធិបតីចិន Xi Jingping កាលពីសប្តាហ៍​កន្លងទៅនេះ មានឯកសារ​ចំនួន៣៧​ត្រូវ​បានចុះហត្ថលេខា ក្នុងនោះ​ក៏​មាន​ឯកសារ​ពាក់ព័ន្ធ​នឹង​វិស័យអប់រំ ដោយភាគី​ចិន​បានសន្យាផ្តល់អាហារូបករណ៍បន្ថែមទៀត​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជាផងដែរ។ ក្នុងនាមក្រុមប្រឹក្សាភិបាល​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម អ៊ុំ វុទ្ធទី បានសម្តែង​សេចក្តីរីករាយ ដោយថា ការផ្តល់អាហារូបករណ៍បន្ថែមនេះ បានបង្ហាញកាន់តែច្បាស់របស់ភាគីចិន ក្នុងការ​បណ្តុះបណ្តាល​ធនធាន​កម្ពុជា ​ដើម្បីសម្រេច​ចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជា ក្លាយ​ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់។

ឯកឧត្តម អ៊ុំ វុទ្ធទី មានប្រសាសន៍ថា តាមរយៈសេចក្តីថ្លែង​ការណ៍រួម​រវាងព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋប្រជាមានិតចិន ភាគីចិនបានសន្យាថា នឹងផ្តល់អាហារូបករណ៍ដល់​សិស្ស-និស្សិត​កម្ពុជា ចំនួន១ពាន់កន្លែង រយៈពេល​៣ឆ្នាំ។ ឯកឧត្តមបញ្ជាក់ថា នេះបានបង្ហាញ​កាន់តែច្បាស់​របស់ភាគីចិន ក្នុងការ​បណ្តុះបណ្តាល​ធនធាន​យុវជន​កម្ពុជា ក្នុងវិស័យ​បច្ចេកវិទ្យា, វេជ្ជសាស្រ្ត, សេដ្ឋកិច្ច, វិទ្យាសាស្រ្ត និង​សង្គមវិទ្យា ដែលជា​វិស័យសំខាន់ៗ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ដើម្បីសម្រេច​ចក្ខុវិស័យ២០៥០ ហើយជាមួយគ្នានិស្សិត​កម្ពុជា​សិក្សា​នៅ​ប្រទេសចិន បានក្លាយជា​ស្ពានចំណងមិត្តភាព​រវាង​កម្ពុជា-ចិន ផងដែរ។

ឯកឧត្តម អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន

ប្រធានក្រុមប្រឹក្សាភិបាល​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន បន្តថា យោង​តាម​កិច្ច​ព្រមព្រៀង​ដែល​បានចែង​ក្នុង​ឯកសារ​ចំនួន៣៧នោះ ពិតប្រាកដ​ជា​អូសទាញ​សហគ្រាស​រោងចក្រ និង​ក្រុមហ៊ុន​ចិន​ជាច្រើន​មក​កាន់​ប្រទេសកម្ពុជា ហើយ​វា​ក៏​ជា​ឱកាស​ការងារ​ដ៏ល្អ​សម្រាប់​និស្សិត​កម្ពុជា​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពីប្រទេស​ចិន ហើយ​និស្សិត​កម្ពុជា​ដែល​កំពុងសិក្សា បញ្ចប់ការសិក្សា និង​និស្សិត​កម្ពុជា​គ្រោង​ទៅ​សិក្សា​តាមរយៈ​អាហារូបករណ៍​របស់រដ្ឋាភិបាលចិន បានក្លាយជាកត្តា​ទាក់ទាញ​អ្នក​វិនិយោគចិន​មក​កម្ពុជា។

ឯកឧត្តម អ៊ុំ វុទ្ធទី បន្ថែមថា និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន មិនមែនជាប្រយោជន៍ត្រឹមតែភាគីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសមួយដែលប្រទេសចិន អាចផ្សព្វផ្សាយពីកិត្តិនាមនៃវិស័យអប់រំរបស់ខ្លួនទៅកាន់ពិភពលោកថា ប្រទេសចិនមានគុណភាពវិស័យអប់រំខ្ពស់ដែលអាចទាញចំណាប់អារម្មណ៍ចង់មកសិក្សារបស់និស្សិតបរទេសជាច្រើន។ ជាមួយគ្នានេះ អំឡុងពេលនិស្សិតអន្តរជាតិសិក្សានៅក្នុងប្រទេសចិន ផ្អែកតាមភាគច្រើននៃកម្មវិធីដែលរៀបចំដោយសាកលវិទ្យាល័យចិន ពួកគេក៏អាចស្វែងយល់អំពីគន្លងនយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យា និងសង្គមទំនើបតាមបែបផែនចិន ក្រោមភាពជោគជ័យនៃកំណែទម្រង់សេដ្ឋកិច្ចឆ្នាំ១៩៧៨ និងកំណែទម្រង់ហិរញ្ញវត្ថុឆ្នាំ១៩៨៤ ដែលអាចធ្វើឱ្យដិតដាមជាប់អារម្មណ៍ ភ្ជាប់ជាមួយចំណេះដឹងរបស់និស្សិតបរទេស ដើម្បីធ្វើជាភស្តុតាង និងគម្រូសម្រាប់ការអភិវឌ្ឍន៍ប្រទេសរបស់ពួកគេ ដោយប្រែក្លាយជីវភាពប្រជាជនពីការរស់នៅដោយលំបាក ទៅជារស់នៅជាមួយភាពសម្បូរបែបស្របតាមដំណើរជឿនលឿនរបស់ពិភពលោក និងបរិបទជាក់ស្តែងនៃកត្តាសេដ្ឋកិច្ច និងលក្ខខណ្ឌអំណោយផលរៀងៗខ្លួន។

និស្សិតកម្ពុជាកំពុងសិក្សានៅប្រទេសចិនជួបជុំប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី កាលពីពេលថ្មីៗនេះ

យោងតាមរបាយការណ៍របស់សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ក្នុងរយៈពេល​១០ឆ្នាំចុងក្រោយ​នេះ ពោលគឺគិត​ពីឆ្នាំ​២០១៥ រហូតមក​ដល់បច្ចុប្បន្ន មាននិស្សិត​ និងអតីតនិស្សិតកម្ពុជា​សរុប​ប្រមាណ ៤២០០នាក់ បានទទួលអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន។ ឯកឧត្តម អ៊ុំ វុទ្ធទី លើកឡើងថា និស្សិត​ដែល​បាន​បញ្ចប់ការសិក្សា​នៅប្រទេសចិនភាគច្រើនសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ក្នុងការទទួលបាន​នូវ​ឱកាស​ការងារល្អៗនៅ​ក្នុង​ប្រទេស​កម្ពុជា មិនថាវិស័យសាធារណៈ និង​ឯកជន ដែលរួមចំណែក​ក្នុងការ​កសាងសេដ្ឋកិច្ច សង្គមកម្ពុជា តាមទិសដៅ និងមហិច្ឆិតាក្នុងការ​កសាងធនធាន​មនុស្ស ដែលជា​មុំ​មួយ​របស់រាជរដ្ឋាភិបាល​នីតិកាលទី៧ ដែលមាន​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *