ទេសភាពប្លែកៗ ជួយជំរុញភាពច្នៃប្រតិដ្ឋ

ក្នុងកាលៈទេសៈដែលប្រភេទការងារត្រូវបំពេញរាល់ថ្ងៃ ចាំបាច់ត្រូវការភាពច្នៃប្រតិដ្ឋគ្រប់ពេល តិចឬច្រើន ប្រាកដជាជួបប្រទះនូវបទពិសោធន៍មួយ គឺការគាំងគំនិតគិតអ្វីមិនចេញ! មិនថាការងារជាប្រភេទ​ សរសេរ ការឌីហ្សាញ និងការងារបែបសិល្បៈ ឬក៏អាជីពដទៃទៀត ។ ប្រសិន​បើអ្នក​កំពុងស្ថិតក្នុងស្ថានភាពធ្លាក់ចុះនូវភាពច្នៃប្រតិដ្ឋជារឿយៗ ការសាកល្បងទៅកន្លែងដែលមានរូបភាពប្លែកថ្មី អាចនឹងទទួលបានអត្ថប្រយោជន៍មួយចំនួនដូចខាងក្រោម ៖

១. ទស្សនៈថ្មី ៖ កាលដែលនៅក្នុងបរិយាកាសដដែលៗរៀងរាល់ថ្ងៃ ទោះចង់ ឬមិនចង់ អាចនឹងនាំឱ្យមានភាពធុញទ្រាន់ ឬក៏វិសាលភាព នៃការគិតចាប់ផ្តើមបង្រួមតូចជាងមុន។ ការចល័តចរ ទៅកន្លែងថ្មីៗ ឬបរិយាកាសថ្មីៗ បានជំរុញឱ្យមានការគិតប្លែកៗតាមរយៈបទពិសោធន៍ប្លែកៗ ក៏ដូចជាការជំរុញបាននូវគំនិតច្នៃប្រតិដ្ឋដែលមិនធ្លាប់មានពីមុនមក។

២. អារម្មណ៍ប្លែកនាំឱ្យគំនិតប្លែក ៖ បរិយាកាសប្លែកៗ ឬទេសភាពប្លែកៗ គឺជាកត្តាជំរុញឱ្យអារម្មណ៍មានភាពខុសប្លែកដូចគ្នា ហើយបរិយាកាសទៀតសោតមានច្រើនទម្រង់លើសពីរូបភាពដែលឃើញដោយភ្នែកទទេ ដោយមានដូចជា សម្លេង ក្លិន និងភាពរស់រវើកនៃវប្បធម៌របស់ទីតាំងនីមួយៗ។ ការផ្លាស់ប្តូរទីតាំងក៏មានច្រើនប្រភេទដែរ ដោយមិនចាំបាច់ទាល់តែប្តូរពីទីក្រុងមួយ ទៅក្រុងមួយទៀតនោះទេ! សាកល្បងផ្លាស់ប្តូរទីតាំងដែលមាននៅក្បែរៗខ្លួន ដូចជាការផ្លាស់ប្តូរបរិយាកាសហាងកាហ្វេ ព្រោះហាងកាហ្វេនីមួយៗមានភ្លេង និងមានរចនាបទខុសគ្នាទាំងអស់ ហើយការផ្លាស់ប្តូរទាំងនេះផ្តល់អារម្មណ៍សម្បូរបែបទៅតាមនោះដែរ។

៣. ការបំបែកទម្លាប់ដែលផ្តល់ភាពងាយស្រួល ៖ កាលដែលមានទម្លាប់ទៅកន្លែងដែលផ្តល់នូវផាសុកភាពញឹកញាប់ពេក យូរៗទៅអាចជំរុញឱ្យបង្កទម្លាប់ពន្យារពេល និងរាំងស្ទះក្នុងការបំផុសគំនិតថ្មីៗ។ ការផ្លាស់ប្តូរទម្លាប់ទៅកន្លែងដែលមិនសូវសាំ ត្បិតមិនសូវស្រណុកចិត្តនៅពេលដំបូងៗក៏ពិតមែន ប៉ុន្តែបានជំរុញឱ្យនឹកឃើញទស្សនៈថ្មីៗ គំនិតមានការផុសផុលឡើង តាមរយៈការសម្របខ្លួន និងការសាកល្បងបរិយាកាសថ្មី។

៤. ក្លាហានសាកល្បងបន្ថែម ៖ បរិយាសកាសថ្មីជំរុញឱ្យមានភាពក្លាហានក្នុងការសាកល្បងបន្ថែម និងជំរុញឱ្យមានចិត្តចង់ទៅកន្លែងថ្មីៗបន្ថែមទៀត ជំនួសឱ្យការទ្រឹងជញ្ជឹងគិតនៅមួយកន្លែង។ បទពិសោធន៍ នៃការដើរលើកទីមួយ នោះនឹងជំរុញឱ្យមានភាពក្លាហានក្នុងការដើរនាពេលបន្ទាប់ៗ មិនថាដើរឡើងភ្នំ ដើរទៅកន្លែងមិនស្គាល់ ឬការជិះដើរលេងក្នុងភូមិ ជិះជុំវិញសង្កាត់ និងក្នុង ឬក្រៅតំបន់ជាដើម។

៥. លើកកម្ពស់សុខភាពផ្លូវចិត្ត ៖ ផ្លាស់ខ្លួនទៅទីតាំងថ្មីៗត្រូវការយកចិត្តទុកដាក់ចំពោះការរៀបចំ និងការសិក្សាស្រាវជ្រាវ ពីទីតាំងដែលត្រូវទៅ ដែលនេះជាសកម្មភាពមួយ ជួយរក្សាស្មារតីឱ្យស្ថិតក្នុងបច្ចុប្បន្នភាព ក៏ដូចជាសុខភាពផ្លូវចិត្តជាទូទៅ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2026

Hertie School ផ្តល់អាហារូបករណ៍ថា្នក់អនុបណ្ឌិតដល់និស្សិតកម្ពុជាសិក្សាពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរឌីជីថល

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *