កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេសអូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។
អាហារូបករណ៍ផ្ដល់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញ ផ្នែកវិស្វកម្ម, វិទ្យាសាស្ត្រ, និងផ្នែកពាណិជ្ជកម្ម។

លក្ខខណ្ឌបេក្ខជនដែលអាចស្នើពាក្យបាន ៖ ជានិស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ដែលបានស្នើការសិក្សានៅសាកលវិទ្យាល័យ Tasmania ហើយសាកលវិទ្យាល័យផ្ដល់សិទ្ធសិក្សា, មានភាពជាអ្នកដឹកនាំ និងមានតម្រូវការហិរញ្ញវត្ថុពិតប្រាកដ ។ បេក្ខជនត្រូវបំពេញពាក្យតាម online ដោយភ្ជាប់ជាមួយឯកសារគាំទ្រដូចជា ប្រតិចារិក និងលិខិតណែនាំ ពីសាស្ត្រាចារ្យ សេចក្ដីថ្លែងការណ៍អំពីខ្លួនឯង (ដែលគួរឱ្យចាប់អារម្មណ៍អំពីខ្លួនឯង)។
បេក្ខជនស្នើពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ជាប់) លិខិតអនុសាសន៍ពីលោកគ្រូ អ្នកគ្រូ ឬអ្នកស្គាល់ជិតដិត។ សម្រាប់បេក្ខជនស្នើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ប្រតិចារិកសិក្សា ប្រតិបត្តិពិន្ទុ ភាពជាអ្នកដឹកនាំ តម្រូវការហិរញ្ញវត្ថុ។

បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសិក្សា អាចចូលទៅកាន់ https://student-utas.studylink.com/index.cfm?event=security.showLogin&msg=eventsecured&fr=sp&en=default ។ សម្រាប់ព័ទ៌មានបន្ថែមអាចចូលទៅកាន់ https://www.utas.edu.au/study/scholarships-fees-and-costs/international-scholarships ។
ចាប់ទទួឡពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥៕































