អ្នកជំនាញវប្បធម៌ ៖ ការលេងល្បែងជះទឹកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ គួរលេងដោយការគោរពសិទ្ធិគ្នាទៅវិញទៅមក

ការលេងល្បែងជះទឹកត្រូវបានគេកត់សម្គាល់ឃើញថា ប្រជាជនខ្មែរពេញនិយមលេង ស្ទើរតែគ្រប់ខេត្តក្រុងក្នុង​ឱកាស​ពិធីបុណ្យចូលឆ្នាំខ្មែរ។ អ្នកជំនាញវប្បធម៌ពន្យល់ថា ការលេងទឹកជំនាន់ថ្មីនេះ គឺខុសប្លែកគ្នាពីការលេងទឹកជំនាន់មុន ដែលអាចបង្កជា​បញ្ហាមិនល្អ, តែយ៉ាងណាអ្នកជំនាញស្នើ​ឱ្យ​លេងដោយការគោរពសិទ្ធិគ្នាទៅវិញទៅមក។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការលេងជះទឹកដែលប្រជាជនជនខ្មែរជំនាន់មុនធ្លាប់លេងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ គឺក្នុងរូបភាពវប្បធម៌។ តែក្រោយមក ក៏មានការលេងជះទឹកដោយប្រើកាំភ្លើងបាញ់ទឹក ការច្រកថង់គប់ទឹក ហាក់ដូចជាចម្លងមកពីប្រទេសជិតខាង ហើយប្រទេសផ្សេងៗក៏មានឃើញមានការលេងទឹករបៀបនេះដែរ។

មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់បន្ថែមថា ការលេងទឹកដោយការច្រកថង់គប់ ឬជះទឹក នៅពេលមានអ្នកធ្វើដំណើរ ជិះឡាន ជិះម៉ូតូ អាចបង្កឱ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ លោកបណ្ឌិតបន្តថា អ្នកលេងទឹកខ្លះមិនបានដឹងថា អ្នកកំពុងធ្វើដំណើរគេចង់លេងដែរ ឬក៏អត់ បើគេចង់លេង គឺគេត្រៀមខ្លួនរៀបចំទុកដាក់ទូរស័ព្ទ កាបូបលុយ មិនយកតាមខ្លួន ឬមានប្រើប្រាស់ប្រដាប់ការពារមិនឱ្យត្រូវទឹក មានន័យថា គេត្រៀមលេង។ ប៉ុន្តែបើអ្នកមិនចង់លេង ហើយជះទឹកឱ្យសើមរបស់របរពួកគាត់ ពេលខ្លះគាត់មិនសប្បាយចិត្ត ហើយករណីខ្លះអាចបង្កឱ្យមានជម្លោះ។

លោកបណ្ឌិត ឈត ប៊ុនថង បន្ថែមថា ផលប៉ះពាល់ដទៃទៀត គឺមានយុវជនមួយចំនួនលេងបន្លំ បៀតបៀនដល់ក្មេងស្រី ទោះមិនមានច្រើន តែតែងឃើញមានករណីនេះកើតឡើង។ ផលប៉ះពាល់ខ្លះទៀត គឺប្រើកាំភ្លើងបាញ់ទឹក ឬទុយយោរដែលមានកម្លាំងបាញ់ខ្លាំង ធ្វើឱ្យប៉ះពាល់ភ្នែកក៏មានបញ្ហាដែរ។

បើតាម លោកបណ្ឌិត ឈត ប៊ុនថង កន្លងមកអជ្ញាធរបានចេញសេចក្ដីប្រកាសមិនឱ្យលេងបាញ់ទឹកដោយប្រើកាំភ្លើងដែលមានកម្លាំងខ្លាំង មិនឱ្យលេងជះទឹក ឬច្រកថង់ទឹកគប់ធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ អាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ប៉ុន្តែទោះជាមានការប្រកាសអំពាវនាវពីអាជ្ញាធរក៏ដោយ ក៏គេសង្កេតឃើញថា​ នៅតែមានសកម្មភាពលេងជះទឹកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែការលេងល្អជាងមុន។

“មានការកែទម្រង់ការលេង ដោយកន្លែងខ្លះ គេលេងនៅមួយកន្លែង មានន័យថា លេងនៅតាមផ្លូវ ឬកន្លែងប្រមូលផ្ដុំណាមួយ ដែលមានការចូលរួមពីអជ្ញាធរ”

គួរជំរាបជូនថា ដើម្បីបញ្ចៀសបញ្ហា​មិនល្អដែលអាចកើតមានឡើង​ក្នុងកំឡុងនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ អាជ្ញាធរ​រាជធានីខេត្តតែងតែចេញសេចក្តីណែនាំជាប្រចាំ តួរយ៉ាងនៅក្នុងឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសេចក្តីណែនាំមួយ​ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយបានហាមការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក និងការវាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗធ្វើឱ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើនៅតាមដងផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់អាយុជីវិត និងបង្កឱ្យមានរបួស ឬខូចខាតទ្រព្យសម្បត្តិ។ ក្នុងនោះដែររដ្ឋបាលរាជធានីភ្នំពេញ ក៏​មិនភ្លេចសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...





អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *