៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

ខាងក្រោមនេះ យើងនឹងបង្ហាញកត្តា៤ចំណុចដែលបេក្ខជន បេក្ខនារី ស្នើអាហារូបករណ៍ Australia Awards ត្រូវដឹង ដើម្បីចៀសវាងបង្កើតកំហុសដោយអចេតនាក្នុងពេលដាក់ពាក្យ៖

១. ប្រតិចារិក និងវិញ្ញាបនបត្រសិក្សា ៖ ទាំងពីរនេះជាឯកសារបញ្ជាក់ពីការសិក្សារបស់បេក្ខភាពអាហារូបករណ៍ត្រូវមាន និងមិនអាចខ្វះណាមួយបានឡើយ បើទោះបីជាប្រតិចារិកបានបញ្ជាក់ពីការសិក្សាថ្នាក់ណាក៏ដោយ។ បេក្ខជនភាគច្រើន យល់ថានៅពេលដែលដាក់ពាក្យស្នើសុំអាហារូបករណ៍ ពួកគេបានដាក់ស្នើ (Submit) ឯកសារប្រតិចារិក ឬ វិញ្ញាបនបត្រ (សញ្ញាបត្រ) បញ្ជាក់ការសិក្សារួចហើយ ដូចនេះមិនចាំបាច់ដាក់ស្នើទាំង២ឡើយ។ ដោយឡែក ការយល់ឃើញបែបនេះ ជាកំហុសមួយដែលធ្វើឱ្យបេក្ខជនស្នើពាក្យអាហារូបករណ៍បាត់បង់ឱកាសជាបេក្ខភាពអាហារូបករណ៍ ដែលភាគីអាហារូបករណ៍មិនយកឯកសាររបស់បេក្ខភាពទៅវគ្គបន្តសម្រាប់ត្រិះរិះពិចារណា។

២. ប្រវត្តិរូបសង្ខេប ឬ CV ៖ បេក្ខជនមួយចំនួនធំយល់ថា ការរៀប CV ស្នើសុំអាហារូបករណ៍ Australia Award នឹងរៀបចំឡើងទៅតាម CV ដែលដាក់ពាក្យធ្វើការងារ តែ CV ដែលត្រឹមត្រូវសម្រាប់ស្នើការងារទេ ព្រោះ CV ដែលបេក្ខជនត្រូវធ្វើ គឺធ្វើទៅតាម CV ដែលមានលំនាំរបស់ AAC ដែលមាននៅក្នុង Website Australia Awards ។

រូបភាពពី៖ Australia Awards Cambodia

៣. លិខិតការងារ ៖ បេក្ខជន បេក្ខនារីទាំងអស់ ដាច់ខាតត្រូវមានលិខិតបញ្ជាក់ការងារដែលមានបទពិសោធន៍យ៉ាងតិចសរុប២ឆ្នាំ ឬមានតម្លៃស្មើបើទោះបីជាការងារក្រៅម៉ោង ឬការងារស្ម័គ្រចិត្តក្ដី។ បទពិសោធន៍ការងារស្ម័គ្រចិត្ត​ បេក្ខជនគួរតែមានលិខិត ឬភស្តុតាងបញ្ជាក់ដែលថា អ្នកបានធ្វើការងារស្ម័គ្រចិត្តដោយគ្មានប្រាក់កម្រៃ, ការណ៍នេះអាចធ្វើឱ្យលិខិតរបស់អ្នកកាន់តែមានទម្ងន់ ព្រោះអាចបញ្ជាក់ថា ជាការងារដែលមានការតាំងចិត្ត។

៤. លទ្ធផលតេស្ត IELTS ៖ លទ្ធផលតេស្តភាសាអង់គ្លេស IELTS ជាអ្វីដែលបេក្ខជន បេក្ខនារី ត្រូវតែមានជាចាំបាច់ ហើយពិន្ទុដែលកម្មវិធីអាហារូបករណ៍ត្រូវការគឺមាន ៦.០ ឡើងទៅ (គ្រប់មុខវិជ្ជាមិនក្រោម៥.៥) ហើយជាតេស្តដែលមានកាលបរិច្ចេទក្រោយថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។ បេក្ខជន បេក្ខនារី ដែលមានពិន្ទុ IELTS ៦.៥​ គ្រប់មុខវិជ្ជាលើសពី៥.៥) ឡើងទៅនឹងមានអាទិភាពនៅក្នុង Direct Entry មានន័យថា ក្រោយជាប់ក្នុងការជ្រើសរើសជាបេក្ខភាពអាហារូបករណ៍ បេក្ខជននឹងមានឱកាសទៅសិក្សាភ្លាមនៅពេលបវេសនកាលសិក្សាថ្មីមកដល់។ សម្រាប់បេក្ខជន បេក្ខនារី ដែលមាន IELTS ៦.០ ឡើងទៅ នឹងមានអាទិភាពនៅក្នុង 6 month English Langague Tranining (except English) តម្រូវរៀនភាសាអង់គ្លេសបន្ថែម ដែលរៀបចំដោយភាគីអាហារូបករណ៍ដើម្បីអភិវឌ្ឍបន្ថែមភាសាអង់គ្លេសដល់បេក្ខជន។

គួរបញ្ជាក់ថា គ្រប់​ឯកសារទាំងអស់ ត្រូវបកប្រែជាភាសាអង់គ្លេស។

រូបភាពពី៖ Australia Awards Cambodia

ចំណុចទាំងបួននេះ​ជាអ្វីដែលបេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ និងត្រៀមក្នុងការដាក់ពាក្យអាហារូបករណ៍ Australia Awards ត្រូវយកចិត្តទុកដាក់ក្នុងពេលដាក់ពាក្យ ជៀសវាងមានចន្លោះខ្វះខាត ឬអាចជាកំហុសដោយអចេតនា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។