ក្រសួងប្រៃសណីយ៍ ដាក់ឱ្យប្រើប្រាស់សាកល្បងថ្នាល “DG SuperApp” ដែលមានសមត្ថភាពប្រហាក់ប្រហែល ChatGPT រួមបញ្ចូលជាមួយពហុកម្មវិធីបញ្ញាសិប្បនិម្មិតជាច្រើនទៀត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាសាធារណៈឌីជីថលរួមមួយ ហៅថា “ថ្នាល DG SuperApp” ដែលមានសមត្ថភាពខ្ពស់អាចប្រមូលផ្ដុំថ្នាលនិងកម្មវិធីឌីជីថល (Mini Apps) សម្រាប់បម្រើសេវាសាធារណៈពហុវិស័យ។

បើតាមក្រសួងប្រៃសណីយ៍ ថ្នាល “DG SuperApp” នឹងជួយសម្រួលដល់ការសិក្សា ការស្រាវជ្រាវ ការវិភាគ និងការរស់នៅប្រចាំថ្ងៃរបស់មន្ត្រីរាជការ ធុរជន សិស្ស និស្សិត និងសាធារណជនទូទៅ ដែលកម្មវិធីបញ្ញាសិប្បនិម្មិតទាំងនោះរួមមាន DG ChatGPT ដែលអាចប្រើប្រាស់ដោយឥតគិតថ្លៃ និងមិនកំណត់ ហើយកម្រិតនៃការឆ្លើយតបប្រហាក់ប្រហែលនឹង ChatGPT ជំនាន់ទី៤ និងកម្មវិធីបកប្រែ TranslateKH ដែលមានសមត្ថភាពបកប្រែអត្ថបទរវាងភាសាខ្មែរនិងភាសាអង់គ្លេស។

ទន្ទឹមនឹងនេះ ថ្នាល DG SuperApp បានដាក់បញ្ចូលថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ជាច្រើនដែលបានអភិវឌ្ឍដោយ ក.ប.ទ. មកដាក់បញ្ចូលទៅក្នុងថ្នាលរួមតែមួយ ដោយក្នុងនោះមានដូចជា ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការ go.gov.kh, ថ្នាលបង្កើតទម្រង់ បែបបទអនឡាញ FormKH, ថ្នាលបង្កើត QR Code, ថ្នាលគ្រប់គ្រងនិងតាមដានលំហូរការងាររដ្ឋបាលស្វ័យប្រវត្តិ Flow.gov.kh និងថ្នាលនិងកម្មវិធីជាច្រើនទៀត។

បើតាមក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ នាពេលអនាគត ថ្នាល DG SuperApp នឹងបន្តដាក់បញ្ចូលបន្ថែម នូវកម្មវិធីបញ្ញាសិប្បនិម្មិតសំខាន់ៗបន្ថែមទៀត រួមមាន DG DeepSeek និង DG Gemini ព្រមទាំងថ្នាលនិងកម្មវិធី ឌីជីថលសំខាន់ៗជាច្រើនបន្តបន្ទាប់ទៀត ដើម្បីបម្រើដល់ការផ្តល់សេវាសាធារណៈផងដែរ។

យ៉ាងណាក៏ដោយ សម្រាប់សាធារណជនដែលមានបំណងចង់ប្រើប្រាស់ អាចទាញយកថ្នាល DG SuperApp មកប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅ ដោយគ្រាន់តែវាយពាក្យ “DG SuperApp” នៅលើ App Store ឬ Play Store៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៤០កន្លែង សិក្សា​នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេស​វៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2026

សាកលវិទ្យាល័យ Ton Duc Thang ប្រទេស​វៀតណាម នឹង​ផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់​និស្សិត​កម្ពុជា សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *