កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន ក្នុងនោះក៏មានស្ត្រីមកពីកម្ពុជាផងដែរ។
ជំនាញដែលកម្មវិធីផ្ដល់ជូនរួមមាន៖ MSc Analytical Sciences and Instrumentation, MSc Applied Artificial Intelligence, MSc Behavioural and Data Science, MSc Behavioural and Economic Science (Science Track only), MSc Cyber Security Engineering, MSc Cyber Security Management, MSc Diagnostics, Data and Digital Health, MSc Engineering Business Management, MSc Global Decarbonisation and Climate Change (Science route), MSc Healthcare Operational Management, MSc Humanitarian Engineering, MSc Humanitarian Engineering with Sustainability, MSc Humanitarian Engineering with Management, MSc Mental Health and Wellbeing, MSc Polymer Chemistry, MSc Psychology by Research, MSc Supply Chain and Logistics Management, និង MSc Sustainable Automotive Electrification។

លក្ខខណ្ឌនៃការជ្រើសរើស ៖ បេក្ខជនជាស្ត្រី កាន់លិខិតឆ្លងដែនកម្ពុជា ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ មិនធ្លាប់ទទួល ឬកំពុងទទួលបានអាហារូបករណ៍នៅចក្រភពអង់គ្លេស។
បេក្ខនារីជ័យលាភីអាហារូបករណ៍នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីដូចជា ថ្លៃសិក្សាពេញលេញ ប្រាក់ឧបត្ថម្ភប្រចាំខែ(ក្នុងកំឡុងពេលសិក្សារយៈពេល១២ខែ) សម្រាប់ចំណាយប្រចាំខែ និងការស្នាក់នៅ។ ផ្ដល់ជូនថ្លៃប្រឡងតេស្ត IELTS ថ្លៃសំបុត្រយន្តហោះ ថ្លៃទិដ្ឋាការ និងធានារ៉ាប់រងសុខភាព។
បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ អាចចុះឈ្មោះតាមរយៈ https://warwick.ac.uk/study/postgraduate/apply/taught សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://warwick.ac.uk/study/scholarships-and-bursaries/scholarships/women-in-stem-scholarship#Eligibility ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥៕































