ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនចំនួន ៧៨កន្លែងសិក្សានៅប្រទេសចិនលើកម្មវិធីសិក្សាទាំងបីខាងលើ។

អាហារូបករណ៍ផ្ដល់ជូនការសិក្សា ថ្នាក់ភាសាចិន សិក្សាជាភាសាចិនរយៈពេល១ឆ្នាំ ថ្នាក់បរិញ្ញាបត្រ សិក្សាជាភាសាចិនរយៈពេល៤ឆ្នាំ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សាជាភាសាចិន ឬជាភាសាអង់គ្លេស រយៈពេល ២ ឬ៣ឆ្នាំ លើការសិក្សាជំនាញគ្រប់មុខ ។ កម្មវិធីអាហារូបករណ៍ផ្ដល់ជូនចំនួន ៤០កន្លែង ដោយផ្ដល់ជូន ថ្លៃសិក្សា កន្លែងស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែ ចំណែក៣៨កន្លែង ផ្ដល់ជូនថ្លៃសិក្សា និងកន្លែងស្នាក់នៅ។

គ្រឹះស្ថានសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ៖ សាកលវិទ្យាល័យស៊ុតយ៉ាត់សេន, សាកលវិទ្យាល័យប៉េកាំងតិចណូឡូជី, សាកលវិទ្យាល័យយូណាននៃហិរញ្ញវត្ថុ និងសេដ្ឋកិច្ច, សាកលវិទ្យាល័យជីវជាំង និង សាកលវិទ្យាល័យហ៊ូចូវ។

រូបភាពពី Facebook Page: អ.ម.ត អាហារូបករណ៍ប្រទេសចិន – AMT Scholarship in China

លក្ខខណ្ឌនៃការដាក់ពាក្យ ៖

សម្រាប់ការស្នើសុំថ្នាក់ភាសាចិន ៖ បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ, មានសុខភាពល្អ និងសតិបញ្ញាល្អ មានអាយុក្រោម២៥ឆ្នាំ (គិតត្រឹមថ្ងៃដាក់ពាក្យ) មិនធ្លាប់ទទួលបានអាហារូបករណ៍ប្រភេទនេះ, មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ(រៀបចំជា File.PDF) ភ្ជាប់សំណេរស្ដីពី « មូលហេតុដែលចង់ទៅសិក្សានៅប្រទេសចិន» ចំនួន៦០០-៧០០ពាក្យ ជាភាសាចិន (រៀបចំជា File Word)។

សម្រាប់ការស្នើសុំថ្នាក់បរិញ្ញាបត្រ បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ, មានសុខភាពល្អ និងសតិបញ្ញាល្អ មានអាយុក្រោម២៥ឆ្នាំ (គិតត្រឹមថ្ងៃដាក់ពាក្យ) ត្រូវជ្រើសរើសជំនាញយ៉ាងច្រើនចំនួន៣ជំនាញ, មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ (រៀបចំជា File.PDF) មានចំណេះដឹងភាសាចិនល្អ និងត្រូវភ្ជាប់មកជាមួយ HSK Certificate ឬឯកសារបញ្ជាក់សមត្ថភាពការរៀនសូត្រភាសាចិន (រៀបចំជា File.PDF)។

សម្រាប់ការស្នើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បេក្ខជនទាំងពីរភេទត្រូវមាន សញ្ជាតិខ្មែរ មានអាយុមិនលើស ៣៥ឆ្នាំ(គិតត្រឹមថ្ងៃដាក់ពាក្យ) មានចំណេះដឹងភាសាអង់គ្លេស ឬភាសាចិន ហើយបេក្ខជនអាចជ្រើសរើសជំនាញយ៉ាងច្រើនចំនួន៣ និងមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ (រៀបចំជា File.PDF) សញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រមានតម្លៃស្មើ (រៀបចំជា File.PDF) មានព្រឹត្តិបត្រពិន្ទុទាំងបួនឆ្នាំនៃថ្នាក់បរិញ្ញាបត្រ (រៀបចំជា File.PDF) និងភ្ជាប់ជាមួយ IELTS ឬ TOEFL ឬ Duokingo ឬ Certificate ឬឯកសារបញ្ជាក់ភាសាអង់គ្លេស ឬចិន (រៀបចំជា File.PDF) និងភ្ជាប់ Writing Research Proposal ជាភាសាអង់គ្លេស ឬចិន (រៀបចំជា File.PDF)។

បេក្ខជនដែលមានបំណងដាក់ពាក្យស្នើសុំអាហារូបករណ៍ ត្រូវបំពេញបែបបទតាមការណែនាំ ដោយទៅចុះឈ្មោះនៅស្នាក់ការអាហារូបករណ៍ ដែលមានអាសយដ្ឋាន ផ្ទះលេខ៤ ផ្លូវលេច៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ ពីច័ន្ទ-អាទិត្យ ម៉ោង ៨ព្រឹក ដល់១២ថ្ងៃត្រង់ និងម៉ោង២ ដល់៥រសៀល។ លើសពីនេះ បេក្ខជនត្រូវភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (រៀបចំជា File.PDF) និងឯកសារដែលបានបញ្ជាក់ក្នុងលក្ខខណ្ឌសម្រាប់ស្នើសុំចុះឈ្មោះ។សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងទៅក្រុមការងារប្រចាំការអាហារូបករណ៍ ដែលមានអាសយដ្ឋាន ផ្ទះលេខ៤ ផ្លូវលេខ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការតាមរយៈតំណភ្ជាប់ https://t.me/+9q0zMIO6vrMyNWE1 ។ ផុតកំណត់ទទួលពាក្យ​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...