ភ្នំពេញ – សិស្សនិស្សិតគ្រប់រូបតែងតែរំពឹងចង់ឱ្យការសិក្សារបស់ខ្លួនល្អប្រសើរ ដោយឆាប់យល់ ឆាប់ចាំ, ដូច្នេះ តើមានវិធីបែបណា ទើបរៀនឆាប់យល់ ឆាប់ចាំ ?

ខាងក្រោមនេះជាបំណិនសិក្សាទាំង៥ ដែលសិស្សនិស្សិតត្រូវចេះដើម្បីទទួលលទ្ធផលសិក្សាល្អប្រសើរ ៖
ទី១. ចេះកំណត់មេរៀនណាដែលសំខាន់៖ ការសិក្សាត្រូវចាប់ផ្តើមពីការរៀបចំផែនការ និងការផ្តោតការយកចិត្តទុកដាក់ទៅលើមេរៀនដែលត្រូវសិក្សាដោយត្រូវចេះកំណត់គោលដៅ ចេះច្បិចយកគំនិតសំខាន់ ដោយត្រូវពិនិត្យមើលចំណងជើង ចំណងជើងរង និងល្បះសំខាន់នៅក្នុងអត្ថបទដែលអាន ។
ទី២. ចេះសង្ខេបមេរៀន៖ ការសង្ខេបមេរៀន គឺជាបំណិនសំខាន់ក្នុងសិក្សា ដោយសិស្សត្រូវហ្វឹកហាត់ការរកទំនាក់ទំនងរវាងចំណងជើងមេរៀន ចំណងជើងរង និងល្បះពន្យល់ចំណងជើងរង ព្រមទាំងគំនិតសំខាន់ និងការពន្យល់បកស្រាយគំនិតសំខាន់នៅក្នុងអត្ថបទ និងការដកចេញនូវល្បះ ដែលមិនសូវសំខាន់ ។
ទី៣. ចេះកំណត់ និងច្បិចយកខ្លឹមសារសំខាន់ក្នុងមេរៀន៖ ប្រសិនបើសិស្សចេះកំណត់គំនិតសំខាន់ក្នុងមេរៀន និងចេះរកអត្ថបទពន្យល់គំនិតសំខាន់នេះ គេអាចច្បិចយកខ្លឹមសារសំខាន់ ដោយត្រូវគិតឱ្យបានស៊ីជម្រៅ និងត្រូវចេះពន្យល់មូលហេតុនៃសារសំខាន់នៃគំនិតនេះ។ បន្ទាប់មក ដើម្បីងាយចងចាំ សិស្សត្រូវសរសេរឡើងវិញនូវគំនិតនេះ ដោយប្រើពាក្យងាយស្រួលដែលសរសេរឡើងវិញដោយខ្លួនឯង។ ម្យ៉ាងវិញទៀត សិស្សត្រូវចេះផ្សារភ្ជាប់គំនិតសំខាន់នេះ ទៅនឹងចំណេះដឹងរបស់ខ្លួនពីមុនមក ។
ទី៤. ចេះកត់ត្រាមេរៀន៖ ការកត់ត្រាមេរៀន គឺជាបំណិនមួយដ៏សំខាន់សម្រាប់អ្នកសិក្សា ដោយសារនៅពេលដែលគ្រូធ្វើបាឋកថា គ្រូតែងតែសរសេរគំនិតធំៗ និងល្បះពន្យល់ ដើម្បីឱ្យសិស្សងាយស្រួលចងចាំ ។ ដូចនេះសិស្ស និងនិស្សិតត្រូវចេះកត់ត្រាមេរៀន ដើម្បីធ្វើជាអត្ថបទងាយស្រួលសម្រាប់ការអានរំឭកឡើងវិញ ។ សរសេរគំនិតធំៗ និងល្បះពន្យល់ ដើម្បីឱ្យងាយស្រួលចងចាំ ។

៥. ការអានដោយច្បិចយកគំនិតសំខាន់៖ នៅក្នុងការអានចាប់យកគំនិតសំខាន់សិស្សត្រូវចេះប្រើសំណួរ ១. នរណា៖ តួអង្គសំខាន់នៅក្នុងអត្ថបទ ២. ធ្វើអ្វី៖ តើមានហេតុការណ៍អ្វីខ្លះបានកើតឡើង ៣. នៅទីណា៖ តើព្រឹត្តិការណ៍នេះកើតឡើងនៅទីណា ៤. ពេលណា៖ តើហេតុការណ៍កើតឡើងនៅពេលណា ៥.យ៉ាងដូចម្តេច៖ តើព្រឹត្តិការណ៍នេះកើតឡើងបានយ៉ាងដូចម្តេច មានបរិយាកាសយ៉ាងដូចម្តេចខ្លះនៅពេលកើតហេតុ ។ ទាំងនេះ នឹងជួយឱ្យសិស្សអានឆាប់យល់ច្បាស់ពីខ្លឹមសារមេរៀន និងទទួលបានទិន្នន័យលម្អិតក្នុងមេរៀន ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2025
ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/11/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍១០០ភាគរយ ដល់សិស្ស និស្សិតរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន ៧៤០នាក់។

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/12/2024
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2025
កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/11/2025
ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2024
ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 07/07/2026
នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































