កុមារាមួយចំនួននៅកម្ពុជាទទួលរងការរំលោភបំពានផ្លូវភេទ​ ប៉ុន្តែមិនហ៊ាននិយាយប្រាប់ការពិត

ភ្នំពេញ ៖ ការស្រាវជ្រាវមួយរបស់អង្គការសហប្រជាជាតិ យូនីសេហ្វ កាលពីឆ្នាំ 2013 (Violence against Children Survey 2013) បានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាមានកុមារា 6% ដែលទទួលរងការរំលោភបំពានផ្លូវភេទ ប៉ុន្តែហ៊ាននិយាយប្រាប់ការពិត។ ភាព​ស្ងៀម​ស្ងាត់​នេះ នៅតែបន្តអូសបន្លាយរហូតមកដល់បច្ចុប្បន្ន ដែលជាក្តីបារម្ភមួយរបស់សង្គមនិងអ្នកធ្វើការងារលើកកម្ពស់សិទ្ធិកុមារ។

លោក យួន សារ៉ាត់ ប្រធានគម្រោងនៃអង្គការជំហ៊ានដំបូងកម្ពុជា បានមានប្រសាសន៍ថា ៖

“មានកត្តាជាច្រើនធ្វើឱ្យកុមារាពិបាកក្នុងការនិយាយចេញរឿងរ៉ាវ ដោយគាត់មានការបារម្ភទាក់ទងជំនឿមួយចំនួន ដូចជាក្មេងប្រុសជាមនុស្សខ្លាំង ដើមទ្រូងប្រាំហត្ថ ជាមាសទឹកដប់ បើគាត់និយាយពីរឿងរំលោភបំពាន គេថាកាត់ផ្ទុយពីអ្វីដែលជាការរំពឹងពីសង្គមដែលគិតថាកុមារាខ្លាំង”

ខាងលើនេះជាភាពភ័យខ្លាចរបស់កុមារា។ តាមបទពិសោធន៍កុមារាដែលទទួលរងការរំលោភបំពានផ្លូវភេទ ដែលអង្គការជំហានដំបូងបានគាំទ្រកន្លងមក ភាគច្រើនបុគ្គលិកសង្គមកិច្ចត្រូវចំណាយពេលជួបជាមួយពួកគាត់យ៉ាងហោចណាស់បួនជំនួប ទើបកុមារាហ៊ាននិយាយចេញពីបញ្ហាដែលបានកើតឡើង។

ប្រធានគម្រោងនៃអង្គការជំហ៊ានដំបូងកម្ពុជា បានប្រាប់មកកាន់ AMS ថា ៖

“ករណីកុមារាដែលខាងអង្គការជំហានដំបូងកម្ពុជា ទទួលគាំទ្រកន្លងមក គឺមានករណីកើតឡើងជាក្រុមដោយភាគច្រើននៅតាមបណ្តាខេត្ត ហើយករណីដែលបានកើតឡើងហើយវាអូសបន្លាយតៗគ្នាពីជំនាន់មួយទៅជំនាន់មួយទៀត ទំរាំក្មេងប្រុសរងគ្រោះហាននិយាយចេញអំពីការរំលោភបំពានទៅកាន់អ្នកដទៃដើម្បីគាំទ្រនិងអន្តរាគមន៍”

លោក យួន​ សារ៉ាត់  ក៏បានបន្តទៀតថា ផលប៉ះពាល់មួយដល់កុមារក្រោយទទួលរងការរំលោភបំពានផ្លូវភេទ គឺកុមារផ្តាច់ខ្លួនពីគេឯង ដោយមានអារម្មណ៍អាម៉ាស់ មិនហ៊ាននិយាយចេញ បារម្ភខ្លាចគេមិនជឿ សុបិនអាក្រក់ ការសិក្សាធ្លាក់ចុះ ដោយសារពិបាកផ្តោតអារម្មណ៍លើការសិក្សា គេចសាលា ជនល្មើសគំរាមកំហែង តាមរូបភាពធ្វើបាប និងគំរាមសម្លាប់ជាដើម។

លោក យួន សារ៉ាត់ បាននិយាយទាំងទឹកមុខព្រួយបារម្មណ៍ថា ប្រសិនបើមិនមានការផ្សព្វផ្សាយទូលំទូលាយ នោះបញ្ហាលើកុមារានឹងគ្មាន​ដំណោះ​ស្រាយឡើង។​ លោកយល់ថា កន្លងទៅមានការផ្សព្វផ្សាយច្រើនតាមរយៈវគ្គបណ្តុះបណ្តាលជាមួយបុគ្គលិករដ្ឋាភិបាល​ទាំងនៅក្នុងទីក្រុង និងនៅតាមបណ្តាខេត្តនានា ទើបអាចបង្កើនចំណេះដឹងដល់សហគមន៍ស្តីពីកិច្ចការពារកុមារ។ ក្រៅពីនេះអង្គការជំហានដំបូងក៏បានបញ្ជ្រាបកិច្ចការងារនេះ តាមរយៈការជួបប្រជុំកសាងបណ្តាញអង្គការដៃគូរ និងតាមវិទ្យុផងដែរ។

អង្គការជំហានដំបូងកម្ពុជាកន្លងមក បានធ្វើសកម្មភាពបង្កើនចំណេះដឹងដល់បុគ្គលិករដ្ឋាភិបាល កុមារ គ្រួសារនៅក្នុងសហគមន៍ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលនានា តាមរយៈវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារ និងការបង្ការការរំលោភបំពានផ្លូវភេទលើកុមារ៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

បាក់ឌុប​ឆ្នាំ​នេះ​ ក្រសួង​អប់រំ​រៀបចំ​មណ្ឌល​ប្រឡង​សរុប​ ​២៤៤​មណ្ឌល​

សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់មណ្ឌលប្រឡងសរុបចំនួន ២៤៤មណ្ឌល ដែលស្មើនឹង ៦២០៧បន្ទប់។
ចំណេះជីវិត, ព្រឹត្តិការណ៍

វិធីសាស្ត្រ​សំខាន់​ៗ​ក្នុង​ការ​ការពារ​អត្តសញ្ញាណ​ឌីជីថល ​សម្រាប់​បុគ្គល​ ​និង​ស្ថាប័ន​

​នៅក្នុង​យុគសម័យ​ឌីជីថល ​ការ​ការពារ​អត្តសញ្ញាណ​ឌីជីថល ​(​Digital​ ​Identity​) ​មិន​មែន​ជា​កាតព្វកិច្ច​ដាច់ដោយឡែក​សម្រាប់​តែ​បុគ្គល​ម្នាក់​ៗ​នោះ​ឡើយ​ ​ប៉ុន្តែ​វា​ជា​យុទ្ធសាស្ត្រ​ចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​អាជីវកម្ម​ ​ស្ថាប័ន​ឯកជន ​និង​ក្រសួង​-​ស្ថាប័ន​រដ្ឋ​។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

និស្សិតជិត ៣០០នាក់ ចូលរួមសិក្ខាសាលាតម្រង់ទិសនៃកម្មវិធី Next-Gen Engagement Program – Batch III

និស្សិតឆ្នាំទី១ ប្រមាណ ២៨៦នាក់ ចូលរួមសិក្ខាសាលាតម្រង់ទិសនៃកម្មវិធី Next-Gen Engagement Program – Batch III ដើម្បីត្រៀមលក្ខណៈឱ្យរួចរាល់មុនបន្តការសិក្សាឆ្នាំទី២
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្ត្រី​អប់រំ ​ផ្តល់​អនុសាសន៍​ ​៤​ ​ចំណុច​សំខាន់​ៗ​ ​ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្រិត​ឧត្តម​សិក្សា​

ឆ្លៀត​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ ​កម្រិត​បរិញ្ញាបត្រ​រង​ កម្រិត​បរិញ្ញាបត្រ ​និង​កម្រិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ នៃ​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ​ កាលពី​ថ្ងៃព្រហស្បតិ៍​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​….
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្ត្រី​អប់រំ ​៖​ លក្ខន្តិកៈ ​នៃ​អង្គ​គ្រូបង្រៀន​ ​ឆ្លើយតប​យ៉ាង​ប្រសើរ​ ក្នុង​ការ​កសាង​សមត្ថភាព​ ​និង​យន្តការ​ស្ថាប័ន​រឹងមាំ​

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​ឧប​នាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​បាន​គូសបញ្ជាក់​ថា​ «​ព្រះរាជ​ក្រឹត្យ​ស្តីពី​លក្ខន្តិកៈ ​នៃ​អង្គ​គ្រូបង្រៀន​» ​ថ្មី​
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួង​អប់រំ​បង្កើត​សារ​អប់រំ​បង្ការ​ជំងឺ​ ​H​5​N​1​ ​សម្រាប់​សិស្ស​នៅ​តាម​សាលារៀន​ ​ខណៈ​កុមារ​នៅតែ​ជា​ក្រុម​ប្រឈម​ហានិភ័យ​ខ្ពស់​

ខណៈ​ជំងឺ​ផ្តាសាយ​បក្សី ​(​H​5​N​1​) ​នៅតែ​បន្ត​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ​នៅ​កម្ពុជា​ ​ជាពិសេស​លើ​កុមារ​ និង​មនុស្ស​វ័យ​ជំទង់​ ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​ចាប់ផ្តើម​រៀបចំ​ផលិត​សារ
ចំណេះជីវិត, ព្រឹត្តិការណ៍

ស្វែងយល់​ពី​អត្ថប្រយោជន៍​ និង​គ្រោះថ្នាក់​ របស់​ ​ផ្លែ​ប៉ិកួៈ​

​«​ផ្លែ​ប៉ិកួៈ​» ​ឬ ​ប៉ិកគក់​ ​គឺជា​មើម​រុក្ខជាតិ​វល្លិ​មួយ​ប្រភេទ​ ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​យើង​និយម​ញ៉ាំ​លេង​ ​ដោយសារតែ​វា​មាន​សាច់​ស្រួយ​ ​ផ្អែម​ និង​មាន​ទឹក​ច្រើន​។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

ត្រឹម​អាយុ​៩​ឆ្នាំ​ កុមារី ​មិញ​ជូ ​ចេះ​សរសេរ​កូដ ​និង​បង្កើត​ហ្គេម​បង្ហាញ​ពី​សក្តានុពល​អនាគត​ក្មេងស្រី​ក្នុង​វិស័យ​ឌីជីថល​

​ខណៈ​កុមារ​ជាច្រើន​នៅ​វ័យ​ ​៩​ ​ឆ្នាំ​ចំណាយ​ពេល​លេង​ហ្គេម ​តែ​សម្រាប់​កុមារី ​យិន ​មិញ​ជូ ​សិស្ស​ថ្នាក់​ទី​៤​ ​នៃ​សាលា​បឋមសិក្សា​កេស​រារាម ​ខេត្ត​សៀមរាប​ ​កំពុង​រៀន​សរសេរ​កូដ ​និង​បង្កើត​ហ្គេម​ដោយ​ខ្លួនឯង​ ​និង​មិត្ត​រួម​ក្រុម​របស់​នាង​…

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon