ភ្នំពេញ ៖ ការស្រាវជ្រាវមួយរបស់អង្គការសហប្រជាជាតិ យូនីសេហ្វ កាលពីឆ្នាំ 2013 (Violence against Children Survey 2013) បានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាមានកុមារា 6% ដែលទទួលរងការរំលោភបំពានផ្លូវភេទ ប៉ុន្តែហ៊ាននិយាយប្រាប់ការពិត។ ភាពស្ងៀមស្ងាត់នេះ នៅតែបន្តអូសបន្លាយរហូតមកដល់បច្ចុប្បន្ន ដែលជាក្តីបារម្ភមួយរបស់សង្គមនិងអ្នកធ្វើការងារលើកកម្ពស់សិទ្ធិកុមារ។
លោក យួន សារ៉ាត់ ប្រធានគម្រោងនៃអង្គការជំហ៊ានដំបូងកម្ពុជា បានមានប្រសាសន៍ថា ៖
“មានកត្តាជាច្រើនធ្វើឱ្យកុមារាពិបាកក្នុងការនិយាយចេញរឿងរ៉ាវ ដោយគាត់មានការបារម្ភទាក់ទងជំនឿមួយចំនួន ដូចជាក្មេងប្រុសជាមនុស្សខ្លាំង ដើមទ្រូងប្រាំហត្ថ ជាមាសទឹកដប់ បើគាត់និយាយពីរឿងរំលោភបំពាន គេថាកាត់ផ្ទុយពីអ្វីដែលជាការរំពឹងពីសង្គមដែលគិតថាកុមារាខ្លាំង”
ខាងលើនេះជាភាពភ័យខ្លាចរបស់កុមារា។ តាមបទពិសោធន៍កុមារាដែលទទួលរងការរំលោភបំពានផ្លូវភេទ ដែលអង្គការជំហានដំបូងបានគាំទ្រកន្លងមក ភាគច្រើនបុគ្គលិកសង្គមកិច្ចត្រូវចំណាយពេលជួបជាមួយពួកគាត់យ៉ាងហោចណាស់បួនជំនួប ទើបកុមារាហ៊ាននិយាយចេញពីបញ្ហាដែលបានកើតឡើង។
ប្រធានគម្រោងនៃអង្គការជំហ៊ានដំបូងកម្ពុជា បានប្រាប់មកកាន់ AMS ថា ៖
“ករណីកុមារាដែលខាងអង្គការជំហានដំបូងកម្ពុជា ទទួលគាំទ្រកន្លងមក គឺមានករណីកើតឡើងជាក្រុមដោយភាគច្រើននៅតាមបណ្តាខេត្ត ហើយករណីដែលបានកើតឡើងហើយវាអូសបន្លាយតៗគ្នាពីជំនាន់មួយទៅជំនាន់មួយទៀត ទំរាំក្មេងប្រុសរងគ្រោះហាននិយាយចេញអំពីការរំលោភបំពានទៅកាន់អ្នកដទៃដើម្បីគាំទ្រនិងអន្តរាគមន៍”
លោក យួន សារ៉ាត់ ក៏បានបន្តទៀតថា ផលប៉ះពាល់មួយដល់កុមារក្រោយទទួលរងការរំលោភបំពានផ្លូវភេទ គឺកុមារផ្តាច់ខ្លួនពីគេឯង ដោយមានអារម្មណ៍អាម៉ាស់ មិនហ៊ាននិយាយចេញ បារម្ភខ្លាចគេមិនជឿ សុបិនអាក្រក់ ការសិក្សាធ្លាក់ចុះ ដោយសារពិបាកផ្តោតអារម្មណ៍លើការសិក្សា គេចសាលា ជនល្មើសគំរាមកំហែង តាមរូបភាពធ្វើបាប និងគំរាមសម្លាប់ជាដើម។
លោក យួន សារ៉ាត់ បាននិយាយទាំងទឹកមុខព្រួយបារម្មណ៍ថា ប្រសិនបើមិនមានការផ្សព្វផ្សាយទូលំទូលាយ នោះបញ្ហាលើកុមារានឹងគ្មានដំណោះស្រាយឡើង។ លោកយល់ថា កន្លងទៅមានការផ្សព្វផ្សាយច្រើនតាមរយៈវគ្គបណ្តុះបណ្តាលជាមួយបុគ្គលិករដ្ឋាភិបាលទាំងនៅក្នុងទីក្រុង និងនៅតាមបណ្តាខេត្តនានា ទើបអាចបង្កើនចំណេះដឹងដល់សហគមន៍ស្តីពីកិច្ចការពារកុមារ។ ក្រៅពីនេះអង្គការជំហានដំបូងក៏បានបញ្ជ្រាបកិច្ចការងារនេះ តាមរយៈការជួបប្រជុំកសាងបណ្តាញអង្គការដៃគូរ និងតាមវិទ្យុផងដែរ។
អង្គការជំហានដំបូងកម្ពុជាកន្លងមក បានធ្វើសកម្មភាពបង្កើនចំណេះដឹងដល់បុគ្គលិករដ្ឋាភិបាល កុមារ គ្រួសារនៅក្នុងសហគមន៍ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលនានា តាមរយៈវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារ និងការបង្ការការរំលោភបំពានផ្លូវភេទលើកុមារ៕
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ខណៈបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាបច្ចេកវិទ្យាស្នូលដែលជំរុញការផ្លាស់ប្ដូរសេដ្ឋកិច្ច និងទីផ្សារការងារនៅទូទាំងពិភពលោក អ្នកជំនាញ AI កម្ពុជាមើលឃើញថា ប្រជាពលរដ្ឋ និងស្ថាប័នក្នុងប្រទេសកំពុងចាប់ផ្ដើមប្រើប្រាស់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
មនុស្សពេញវ័យធ្វើការនៅកម្ពុជា នឹងកើនឡើងដល់ចំណុចកំពូល នៅឆ្នាំ២០៤៣។ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា រយៈពេល ១៥ ទៅ២០ឆ្នាំខាងមុខនេះ គឺជារយៈពេលដ៏មាន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
អង្គការកុមារកម្ពុជារីករាយ ដែលបង្កើតឡើងដោយមូលនិធិ គីនចាន់ បានវិនិយោគថវិកាសរុបជាង ១៧,៣លានដុល្លារអាម៉េរិក ដើម្បីគាំទ្រសាលាមត្តេយ្យ និងបឋមសិក្សាចំនួន ១៨១កន្លែង នៅក្នុងខេត្តចំនួន ៩ ទូទាំងប្រទេស…
ជំនាញ, ព្រឹត្តិការណ៍
ការប្រឡងចូលវិជ្ជាជីវៈមេធាវី គឺជាការប្រឡងដែលមានការប្រកួតប្រជែងខ្ពស់មួយ ដែលទាមទារឱ្យបេក្ខជនមានមូលដ្ឋានគ្រឹះចំណេះដឹងច្បាប់រឹងមាំ ទាំងផ្នែកទ្រឹស្ដី និងការវិភាគជាក់ស្ដែង។ ផ្អែកតាមបទពិសោធន៍របស់ លោក នី សោភ័ណ្ឌ
ចំណេះជីវិត, ព្រឹត្តិការណ៍
ផ្លែទទឹម គឺជាផ្លែឈើមួយប្រភេទដែលពេញនិយម នៅក្នុងប្រទេសយើង ដោយសារវាមានរសជាតិជូរអែមឆ្ងាញ់ និងត្រូវបានគេដឹងថាមានសារធាតុចិញ្ចឹមខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ ការញ៉ាំទឹកទទឹមមានទាំងចំណុចល្អ និងចំណុចដែល…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំងនៅប្រទេសសិង្ហបុរី បានផ្តល់អាហារូបករណ៍ដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម
ក្រុមនិស្សិតកម្ពុជា មកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលបានបង្កើតប្រព័ន្ធបច្ចេកវិទ្យា AI ជួយដោះស្រាយបញ្ហាប្រឈមក្នុងការពិនិត្យក្រណាត់ក្នុងវិស័យកាត់ដេរ បានឈ្នះជ័យលាភីលេខ៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា មកដល់ពេលនេះ កម្ពុជានៅមិនទាន់ទទួលបានការបញ្ជាក់ជាផ្លូវការណាមួយពីរាជរដ្ឋាភិបាលថៃនៅឡើយទេ ជុំវិញសំណើរបស់សមាជិកព្រឹទ្ធសភាថៃមួយរូប ដែលអំពាវនាវឱ្យរដ្ឋាភិបាលថៃ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សាលា His KOMA ដែលមានន័យថា “កុមារ” ដូចក្នុងភាសាខ្មែរដែរ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២២ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយស្រ្តីជាជនជាតិកូរ៉េម្នាក់។ សាលារៀនមួយនេះ កំពុងចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ…
ព្រឹត្តិការណ៍, អប់រំកុមារតូច
ឪពុកម្តាយភាគច្រើនតែងតែពិបាកចិត្តរឿងកូន «រើសម្ហូប» មិនព្រមញ៉ាំបន្លែ ឬមិនព្រមសាកអាហារថ្មីៗ។ ប៉ុន្តែការស្រាវជ្រាវបង្ហាញថា ទម្លាប់ញ៉ាំរបស់ឪពុកម្តាយ និងរបៀបដែលឪពុកម្តាយផ្តល់អាហារឱ្យកូន គឺជាគន្លឹះសំខាន់បំផុត។