ភ្នំពេញ៖ អត្ថបទល្ខោនវិទ្យុមួយមានចំណងជើងថា “ជនត្រូវគេបំពាន” បានជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងសរសេរអត្ថបទល្ខោនវិទ្យុទាក់ទងនឹងប្រធានបទ “ការបៀតបៀនស្រ្តីលើប្រព័ន្ធអ៊ីនធឺណេត” រៀបចំឡើងដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សម្រាប់ឆ្នាំ២០២១។ យុវជន ស៊ុយ លីនប៉ាវ មានអាយុម្ភៃពីរឆ្នាំ ជានិស្សិតផ្នែកស្ថាបត្យកម្ម សិក្សាឆ្នាំទី៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបង្កើតស្នាដៃតែងនិពន្ធនេះ។
ខ្លឹមសារនៃស្នាដៃល្ខោនវិទ្យុថ្មោងថ្មីដំបូងរបស់ ស៊ុយ លីនប៉ាវ មានបំណងបង្ហាញឱ្យឃើញសកម្មភាពមួយចំនួននាំឱ្យកើតមានរូបភាពបៀតបៀនស្រ្តីលើប្រព័ន្ធអ៊ីនធឺណេត ព្រមទាំងផ្តល់ដំណោះស្រាយផ្សេងៗដល់ជនរងគ្រោះនៅក្នុងដំណើរសាច់រឿង។

ស៊ុយ លីនប៉ាវ ៖
“ក្តីស្រមៃខ្ញុំតែងផ្លាស់ប្ដូរជានិច្ច ពេលឱកាសថ្មីមកដល់! អាចនិយាយម្យ៉ាងទៀតថា ខ្ញុំមិនទាន់បានរកឃើញទេពកោសល្យពិតប្រាកដរបស់ខ្លួនឯង ដូច្នេះខ្ញុំតែងសាកល្បងបទពិសោធន៍ថ្មីៗ ដើម្បីស្វែងយល់ខ្លួនឯងឱ្យកាន់តែច្បាស់… តែខ្ញុំចង់ក្លាយជាអ្នកនិពន្ធមួយរូប”
ស៊ុយ លីនប៉ាវ
យុវជនមានទីកន្លែងកំណើតនៅខេត្តកំពង់ធំរូបនេះ បានរំលឹកដល់ការសម្រេចចិត្តតែងនិពន្ធអត្ថបទល្ខោនវិទ្យុលើដំបូងរបស់ខ្លួនថា សម្រេចចិត្តចូលរួមប្រកួតប្រជែងសរសេរអត្ថបទរឿងល្ខោនវិទ្យុ មានគោលបំណងធំមួយ គឺចង់សាកល្បងស្នាដៃនិងទេពកោសល្យរបស់ខ្លួន។
ពន្លកអ្នកនិពន្ធរូបនេះ បានឱ្យដឹងថា រូបគេមានសង្ឃឹមយ៉ាងមុតមាំក្នុងការងារតែងនិពន្ធ ដោយសារទទួលបានការគាំទ្រនិងលើកទឹកចិត្តពីរៀមច្បងនិងអ្នកនិពន្ធជាច្រើនរូប រួមមានអ្នកស្រី ម៉ីសន សុធារី, អ្នកស្រី អ៊ុច ថាវី, ឯកឧត្តម ព្រឿង ប្រណិត, លោក ឡឹក ជំនោរ, អ្នកស្រី ប៉ុល ពិសី, លោកគ្រូអ្នកគ្រូនៅក្នុងសមាគមអ្នកនិពន្ធខ្មែរ, ព្រមទាំងរៀមច្បងក្នុងអាជីពជាច្រើនរូបទៀត។
សូមបញ្ជាក់កាលពីឆ្នាំ២០២០ កន្លងទៅ ស៊ុយ លីនប៉ាវ ធ្លាប់បានទទួលជ័យលាភីកិត្តិយសក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់ព្រះនាងឥន្ទ្រទេវី ផ្នែកប្រលោមលោកខ្លី។ លីនប៉ាវ ធ្លាប់បានសរសេររឿងខ្លីមួយចំនួនដូចជា រឿងខ្លី “ម៉ែ! ខ្ញុំចង់រស់” ទទួលបានជ័យលាភីលេខ១ ពានរង្វាន់អក្សរសិល្ប៍រៀបចំពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ២០២០ ក្រោមប្រធានបទ “ទោសនៃសុរា”, ប្រលោមលោកខ្លី “មានលុយបាត់ម៉ែ” រង្វាន់កិត្តិយសនៃពានរង្វាន់ព្រះនាងឥន្ទ្រទេវី របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០១៩។ ស៊ុយ លីនប៉ាវ ធ្លាប់ចូលរួមបោះពុម្ពរឿងខ្លី “កូនអ្នករើសសំរាម” ជាមួយសមូហកម្មមន្តទឹកខ្មៅ ក្រោមចំណងជើងសៀវភៅ “ខ្មាសខ្លួនឯង” ក្នុងឆ្នាំ២០១៩ និងរឿងខ្លី “បណ្ដឹងគីង្គក់” ចូលរួមបោះពុម្ពជាមួយសមូហកម្មមន្តទឹកខ្មៅ ក្រោមចំណងជើងសៀវភៅ “ព្រៃរំដួល” កាលឆ្នាំ២០១៨ និងមានស្នាដៃជាទៀតដែលមានការគាំទ្រខ្លាំងអំពីមហាជន៕
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញជំនឿថា បេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ អាចមានចំនួនជាប់ច្រើនជាងបេក្ខជនប្រុស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យុវជនកម្ពុជា ៧រូប នឹងតំណាងឱ្យកម្ពុជាចូលរួមកម្មវិធី World Youth Festival 2026 ដែលជាព្រឹត្តិការណ៍យុវជនអន្តរជាតិមួយ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
ព័ត៌មានជាតិ, ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរកឃើញយុវជន ៣រូប និង៣ក្រុម ជាប់ជ័យលាភីក្នុងការប្រកួតប្រជែងសន្តិសុខសាយប័រ គឺកម្មវិធីប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ២០២៦ និងការប្រកួតសាយប័រអារីណា ២០២៦។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ខាងមុខ, កំឡុងរង់ចាំលទ្ធផលនេះ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យោងតាមការសិក្សាស្រាវជ្រាវជាសកលមួយរបស់ stopbullying.gov គេបានរកឃើញថា សកម្មភាពហិង្សា សម្លុត គំរាម ការមាក់ងាយ ការបៀតបៀន ឬហៅថា Bullying ភាគច្រើនកើតមាននៅសាលារៀន…
ព្រឹត្តិការណ៍, អប់រំកុមារតូចការភ្ញាក់ពីព្រលឹមរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ឬដល់ថ្ងៃសៅរ៍ ដើម្បីប្រញាប់ប្រញាល់ទៅសាលា គឺជាទម្លាប់រស់នៅទូទៅរបស់សិស្សានុសិស្ស និងយុវវ័យនៅប្រទេសយើង។ បរិបទនៃការសិក្សាដ៏មមាញឹក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ក្រោមការសហការជាមួយក្រុមហ៊ុន «អេមរុ រ៉ាយស៍ ខេមបូឌា» (Amru Rice Cambodia) សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម«មានពិការភាពដៃទាំងពីរ មិនមែនពិការចំណេះដឹង និងឆន្ទៈនោះទេ», នេះជាស្មារតីដែលយុវជន ទ្រី វិចិត្រ អាយុ២៦ឆ្នាំ មកពីស្រុកកងមាស ខេត្តកំពង់ចាម កំពុងបង្ហាញតាមរយៈការតស៊ូក្នុងជីវិត
ព័ត៌មានជាតិ, ព្រឹត្តិការណ៍នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦…
ជំនាញ, ព្រឹត្តិការណ៍ការប្រែប្រួលនៃបរិបទសកលភាវូបនីយកម្ម និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល កំពុងធ្វើឱ្យរចនាសម្ព័ន្ធទីផ្សារការងារនៅកម្ពុជាមានការផ្លាស់ប្តូរ។ ការផ្លាស់ប្តូរនេះ បាននិងកំពុងរំកិលចេញពីឧស្សាហកម្មផលិតកម្មធុនស្រាលបែបប្រពៃណី…