យុវជនងាយរងសម្ពាធផ្លូវចិត្ត ខណៈបញ្ហារាតត្បាតជំងឺកូវីដ-១៩ បន្តអូសបន្លាយ

ភ្នំពេញ៖ ស្ថានភាព​អូសបន្លាយនៃវិបត្តិដែលកើតចេញពីជំងឺ កូវីដ-១៩ នាពេលថ្មីៗនេះ ត្រូវបានគេជឿថាបានជះឥទ្ធិពលយ៉ាងច្រើនដល់ជីវិតយុវវ័យ។ ក្នុងស្ថានភាពនេះ ពួកគេត្រូវប្រឈមជាមួយនឹងបញ្ហាជាច្រើនដូចជាការបាត់បង់ឱកាសរីករាយក្នុងជីវិតបែបយុវវ័យ ការខកខានមិនបានចូលរួមសកម្មភាពផ្សេងៗ ការបិទសាលារៀន និងការលុបចោលព្រឹត្តិការណ៍អប់រំនានាជាដើម។

យុវតី សឿន ពិសី ជាសិស្សរៀនថ្នាក់ទី១២ នៃសាលាវិទ្យាល័យបាក់ទូកបានប្រាប់ AMS ដោយទឹកមុខព្រួយបារម្មណ៍ថា តាំងពីកើតមានជំងឺដ៏សាហាវនេះមក គាត់ពិតជាពិបាកខ្លាំងណាស់នៅក្នុងការរស់នៅប្រចាំថ្ងៃ។ យុវតីខាងលើបញ្ចាក់ថា គាត់មិនបានទៅសាលារៀនជួបជុំមិត្តភក្តិ ខណៈសកម្មភាពជាច្រើនផ្សេងទៀតត្រូវបានផ្អាក។

យុវតីរូបនេះបានបន្តថា ស្ថិតក្នុងកាលៈទេសៈនេះ គាត់ត្រូវសិក្សាពីចម្ងាយ។ ការសិក្សាបែបនេះបានបណ្តាលឱ្យមានផលប៉ះពាល់មួយចំនួន ដោយសារតែគាត់មិនអាច​ផ្តោតអារម្មណ៍បានល្អដូចសិក្សានៅក្នុងថ្នាក់។ បន្ថែមពីលើនោះ អ្វីដែលធ្វើឱ្យគាត់មានអារម្មណ៍ថាស្មុគស្មាញ គឺអារម្មណ៍តប់ប្រម៉ល់ មិនហ៊ានចេញទៅក្រៅ និងបាត់បង់ឱកាសជាច្រើនដូចជាការចូលរួម​សកម្មភាពស្ម័គ្រចិត្ត ការចូលរួមកម្មវិធីសង្គម និងឱកាសជាច្រើនផ្សេងទៀត។

ទន្ទឹមនឹងគ្នានេះដែរ យុវសិស្ស សាន បូរិន ជាសិស្សថ្នាក់ទី១១នៃវិទ្យាល័យស៊ីសុវត្ថិ បានបញ្ជាក់ផងដែរថា៖ “ខ្ញុំធ្លាប់តែនៅសាលាជួបជុំមិត្តភក្តិ មានសកម្មភាពរៀន​ ដើរលេងកំសាន្ត និងចូលរួមព្រឹត្តិការណ៍នានា ប៉ុន្តែគ្រប់យ៉ាងត្រូវខកខានទាំងអស់នៅពេលនេះ”។

យុវសិស្សរូបនេះបន្តថា ពេលខ្លះក៏ពិបាកចិត្ត ប៉ុន្តែពេលខ្លះក៏រីករាយពីព្រោះវាជាបទពិសោធន៍ថ្មីមួយសម្រាប់បូរិនដែលអាចយកពេលវេលាទាំងនោះ ធ្វើអ្វីដែលខ្លួនឯងចូលចិត្ត ដូចជាការគូសគំនូរ ការហាត់ចម្រៀង និងការលេងកីឡាជាដើម។ ម៉្យាងវិញទៀត បូរិនក៏អរគុណដល់ឪពុកម្ដាយរបស់ខ្លួនដែលបានប្រើប្រាស់ពេលវេលាជាច្រើនដើម្បីបង្កើនភាពស្និទ្ធស្នាល និងយកចិត្តទុកដាក់ ដោយមិនទុកឱ្យគាត់មានអារម្មណ៍ថាឯកការនោះទេ នៅក្នុងដំណាក់កាលដ៏ពិបាកមួយនេះ។

អ្នកស្រី​ សន្យា នីតា ជាអ្នកជំនាញផ្លូវចិត្តនៅមន្ទីរពេទ្យឯកជនមួយកន្លែងបានលើកឡើងថា ក្មេងជំទង់មួយចំនួនជួបប្រទះនឹងការខកចិត្តដោយសារតែផលប៉ះពាល់នៃវីរុសកូរ៉ូណា ហេតុនេះនៅក្នុងកាលៈទេសៈបែបនេះក្មេងៗវ័យជំទុង គួរតែរកវីធីសាស្រ្តធ្វើសកម្មភាពល្អៗ ជំនួសឱ្យការស្មុគស្មាញរបស់ពួកគេ។ ពួកគេអាចមើលភាពយន្ត មើលវីដេអូអប់រំកំសាន្ត អានសៀវភៅដែលពួកគេចូលចិត្ត ធ្វើលំហាត់ប្រាណ និងរក្សាអារម្មណ៍ឱ្យបាននឹងនរក្នុងការរស់នៅប្រចាំថ្ងៃ។ អ្នកស្រី នីតា បានបន្ថែមទៀតថា ដោយសារតែអារម្មណ៍ក្មេងជំទង់មានភាពមានៈ និងមានការផ្លាស់ប្ដូរញឹកញាប់ ឳពុកម្ដាយគួរព្យាយាមមើលថែរក្សា ព្រមទាំងយកចិត្តទុកដាក់លើពួកគេឱ្យបានច្រើន។ ស្ថិតក្នុងដំណាក់កាលលំបាកនេះ អាណាព្យាបាលគួរគាំទ្រ លើកទឹកចិត្ត និងបើកចិត្តពិភាក្សាអំពីបញ្ហាដែលពួកគេបានជួបប្រទះ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

សាលា​ប៊ែល​ធី​អន្តរជាតិ​ ​ឈ្នះ​ជ័យលាភី​លេខ​១​ ​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់​ជាតិ​២០២៦​

​បន្ទាប់ពី​ការ​ប្រកួត​បញ្ចេញ​គំនិត​យ៉ាង​ស្វិតស្វាញ ​ទីបំផុត​ក្រុម​បេក្ខជន​ជាប់​ជ័យលាភី​លេខ​១​ ​នៃ​កម្មវិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់​ជាតិ​ ​ឆ្នាំ​២០២៦​ ​បាន​ទៅ​លើ
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

វៀតណាម​គ្រោង​តម្រូវឱ្យ​ឪពុក​ម្តាយ​បង្កើត​គណនី​បណ្តាញ​សង្គម​សម្រាប់​កុមារ​អាយុ​ក្រោម​ ​១៦​ ​ឆ្នាំ​

វៀតណាមគ្រោងដាក់ចេញបទប្បញ្ញត្តិថ្មី ដើម្បីពង្រឹងការការពារកុមារនៅលើបណ្តាញសង្គម ដោយតម្រូវឱ្យកុមារអាយុក្រោម ១៦ ឆ្នាំ ចុះឈ្មោះគណនីបណ្តាញសង្គមតាមរយៈឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

ត្រឹម​កម្ពស់​ ​៩០​ ​សង់ទីម៉ែត្រ ​យុវតី​ ង៉ែត ​សេដ្ឋា ​មិន​តូចចិត្ត​នឹង​វាសនា ​ជំនះ​រៀន​រហូតដល់​បញ្ចប់​បរិញ្ញាបត្រ​

​ថ្វីបើ​មាន​កម្ពស់​ត្រឹម​ ​៩០​ ​សង់ទីម៉ែត្រ ​និង​កើត​មក​ជាមួយ​សភាព​រាងកាយ​ខុសពី​មនុស្ស​ទូទៅ​ក៏ដោយ​ ​កញ្ញា​ ង៉ែត ​សេដ្ឋា ​មិន​ដែល​អនុញ្ញាតឱ្យ​ពិការ​ភាព ​ឬ​ភាព​ក្រីក្រ​កំណត់​អនាគត​របស់​ខ្លួន​ឡើយ​។ ​ដោយ​មាន​ការ​តស៊ូ ​និង​ការ​តាំងចិត្ត​ ​យុវតី​វ័យ​ ​២៦​
ព្រឹត្តិការណ៍, យុវជនឆ្នើម, អាហារូបករណ៍

លោក ជុន សំណាង ចែករំលែក គន្លឹះ ៩ ចំណុចប្រឡងជាប់អាហារូបករណ៍ វិស្វកម្មអវកាស និងលំហអាកាស

លោក ជុន សំណាង ចែករំលែក ៩ ចំណុច ប្រឡងជាប់អាហារូបករណ៍ផ្នែកឯកទេស វិស្វកម្មអាវកាស និងលំហអាកាស
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឯកឧត្តម ​សេរី ​ជំនះ ​៖​ ​យុវជន​ជា​កម្លាំង​ស្នូល​កសាង​ជាតិ​ដែល​មាន​ភាព​ធន់​ ​ប្រកួតប្រជែង​ ន​វានុវត្តន៍​ និង​អភិវឌ្ឍន៍​ចីរភាព​

​រដ្ឋលេខាធិការ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​បាន​គូសបញ្ជាក់​ថា​ ​យុវជន​គឺជា​កម្លាំង​ចលករ​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​ និង​អភិវឌ្ឍ​ប្រទេសជាតិ​ ​ដោយ​តម្រូវ​ឱ្យ​មាន​ការ​រៀនសូត្រ​ពេញ​មួយ​ជីវិត​ ​និង​សមត្ថភាព​ច្នៃប្រឌិត​ ​ដើម្បី​អាច​ប្រកួតប្រជែង​ក្នុង​តំបន់​ ​និង​ពិភពលោក​។​
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ប្រធាន​ ​ACU​ ​ណែនាំ​មន្ត្រី​សង្កេតការណ៍​ប្រឡង​បាក់ឌុប ​អនុវត្ត​ភារកិច្ច​ដោយ​ប្រកាន់ខ្ជាប់​ច្បាប់​ យុត្តិធម៌​ ​និង​តម្លាភាព​

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​(​ACU​) ​បណ្ឌិត​ ​ឱម ​យ៉ិន​ទៀង ​បាន​ណែនាំ​ដល់​មន្ត្រី​សង្កេតការណ៍​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់ឌុប​)
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

ម៉ូដែល​ ​AI​ ​របស់​ចិន​ ទទួលបាន​ពិន្ទុ​ពេញ​ក្នុង​ការ​ប្រកួត​គណិតវិទ្យា​ ​IMO​ ​ជា​លើក​ដំបូង​

​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​បាន​ឈានដល់​សមិទ្ធផល​ថ្មី​មួយ​ក្នុង​វិស័យ​គណិតវិទ្យា ​ដោយ​ជា​លើក​ដំបូង​ ​ម៉ូដែល​ ​AI​ ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ ​Huawei​ ​និង​ ​Xiaohongshu​ ​(​RedNote​) ​ទទួលបាន​ពិន្ទុ​ពេញ…
ព្រឹត្តិការណ៍, អប់រំកុមារតូច

គន្លឹះ​អប់រំ​កូន​អំពី​បញ្ញា​សិប្បនិម្មិត​ ​(​AI​)

​បច្ចុប្បន្ន​នេះ​ ​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​បាន​ជ្រៀត​ចូល​យ៉ាង​ជ្រៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​កុមារ​រួចទៅហើយ​។ ​មិន​ថា​តែ​ការ​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​ ​ឬ​ការ​ដោះស្រាយ​ចម្ងល់​ផ្សេង​ៗ​នោះ​ទេ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon