យុវជនងាយរងសម្ពាធផ្លូវចិត្ត ខណៈបញ្ហារាតត្បាតជំងឺកូវីដ-១៩ បន្តអូសបន្លាយ

ភ្នំពេញ៖ ស្ថានភាព​អូសបន្លាយនៃវិបត្តិដែលកើតចេញពីជំងឺ កូវីដ-១៩ នាពេលថ្មីៗនេះ ត្រូវបានគេជឿថាបានជះឥទ្ធិពលយ៉ាងច្រើនដល់ជីវិតយុវវ័យ។ ក្នុងស្ថានភាពនេះ ពួកគេត្រូវប្រឈមជាមួយនឹងបញ្ហាជាច្រើនដូចជាការបាត់បង់ឱកាសរីករាយក្នុងជីវិតបែបយុវវ័យ ការខកខានមិនបានចូលរួមសកម្មភាពផ្សេងៗ ការបិទសាលារៀន និងការលុបចោលព្រឹត្តិការណ៍អប់រំនានាជាដើម។

យុវតី សឿន ពិសី ជាសិស្សរៀនថ្នាក់ទី១២ នៃសាលាវិទ្យាល័យបាក់ទូកបានប្រាប់ AMS ដោយទឹកមុខព្រួយបារម្មណ៍ថា តាំងពីកើតមានជំងឺដ៏សាហាវនេះមក គាត់ពិតជាពិបាកខ្លាំងណាស់នៅក្នុងការរស់នៅប្រចាំថ្ងៃ។ យុវតីខាងលើបញ្ចាក់ថា គាត់មិនបានទៅសាលារៀនជួបជុំមិត្តភក្តិ ខណៈសកម្មភាពជាច្រើនផ្សេងទៀតត្រូវបានផ្អាក។

យុវតីរូបនេះបានបន្តថា ស្ថិតក្នុងកាលៈទេសៈនេះ គាត់ត្រូវសិក្សាពីចម្ងាយ។ ការសិក្សាបែបនេះបានបណ្តាលឱ្យមានផលប៉ះពាល់មួយចំនួន ដោយសារតែគាត់មិនអាច​ផ្តោតអារម្មណ៍បានល្អដូចសិក្សានៅក្នុងថ្នាក់។ បន្ថែមពីលើនោះ អ្វីដែលធ្វើឱ្យគាត់មានអារម្មណ៍ថាស្មុគស្មាញ គឺអារម្មណ៍តប់ប្រម៉ល់ មិនហ៊ានចេញទៅក្រៅ និងបាត់បង់ឱកាសជាច្រើនដូចជាការចូលរួម​សកម្មភាពស្ម័គ្រចិត្ត ការចូលរួមកម្មវិធីសង្គម និងឱកាសជាច្រើនផ្សេងទៀត។

ទន្ទឹមនឹងគ្នានេះដែរ យុវសិស្ស សាន បូរិន ជាសិស្សថ្នាក់ទី១១នៃវិទ្យាល័យស៊ីសុវត្ថិ បានបញ្ជាក់ផងដែរថា៖ “ខ្ញុំធ្លាប់តែនៅសាលាជួបជុំមិត្តភក្តិ មានសកម្មភាពរៀន​ ដើរលេងកំសាន្ត និងចូលរួមព្រឹត្តិការណ៍នានា ប៉ុន្តែគ្រប់យ៉ាងត្រូវខកខានទាំងអស់នៅពេលនេះ”។

យុវសិស្សរូបនេះបន្តថា ពេលខ្លះក៏ពិបាកចិត្ត ប៉ុន្តែពេលខ្លះក៏រីករាយពីព្រោះវាជាបទពិសោធន៍ថ្មីមួយសម្រាប់បូរិនដែលអាចយកពេលវេលាទាំងនោះ ធ្វើអ្វីដែលខ្លួនឯងចូលចិត្ត ដូចជាការគូសគំនូរ ការហាត់ចម្រៀង និងការលេងកីឡាជាដើម។ ម៉្យាងវិញទៀត បូរិនក៏អរគុណដល់ឪពុកម្ដាយរបស់ខ្លួនដែលបានប្រើប្រាស់ពេលវេលាជាច្រើនដើម្បីបង្កើនភាពស្និទ្ធស្នាល និងយកចិត្តទុកដាក់ ដោយមិនទុកឱ្យគាត់មានអារម្មណ៍ថាឯកការនោះទេ នៅក្នុងដំណាក់កាលដ៏ពិបាកមួយនេះ។

អ្នកស្រី​ សន្យា នីតា ជាអ្នកជំនាញផ្លូវចិត្តនៅមន្ទីរពេទ្យឯកជនមួយកន្លែងបានលើកឡើងថា ក្មេងជំទង់មួយចំនួនជួបប្រទះនឹងការខកចិត្តដោយសារតែផលប៉ះពាល់នៃវីរុសកូរ៉ូណា ហេតុនេះនៅក្នុងកាលៈទេសៈបែបនេះក្មេងៗវ័យជំទុង គួរតែរកវីធីសាស្រ្តធ្វើសកម្មភាពល្អៗ ជំនួសឱ្យការស្មុគស្មាញរបស់ពួកគេ។ ពួកគេអាចមើលភាពយន្ត មើលវីដេអូអប់រំកំសាន្ត អានសៀវភៅដែលពួកគេចូលចិត្ត ធ្វើលំហាត់ប្រាណ និងរក្សាអារម្មណ៍ឱ្យបាននឹងនរក្នុងការរស់នៅប្រចាំថ្ងៃ។ អ្នកស្រី នីតា បានបន្ថែមទៀតថា ដោយសារតែអារម្មណ៍ក្មេងជំទង់មានភាពមានៈ និងមានការផ្លាស់ប្ដូរញឹកញាប់ ឳពុកម្ដាយគួរព្យាយាមមើលថែរក្សា ព្រមទាំងយកចិត្តទុកដាក់លើពួកគេឱ្យបានច្រើន។ ស្ថិតក្នុងដំណាក់កាលលំបាកនេះ អាណាព្យាបាលគួរគាំទ្រ លើកទឹកចិត្ត និងបើកចិត្តពិភាក្សាអំពីបញ្ហាដែលពួកគេបានជួបប្រទះ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកនិពន្ធ កំពុងព្រួយបារម្ភពីការប្រើប្រាស់ AI ឱ្យសរសេរស្នាដៃអក្សរសិល្ប៍

នៅក្នុងវេទិកា «ក្រមសីលធម៌ក្នុងវិស័យអក្សរសិល្ប៍» នៃកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៨​ ដែល​កំពុងប្រព្រឹត្តទៅនៅខេត្តព្រៃវែង
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

អាយុទើប១៣ឆ្នាំ បញ្ចប់បាក់ឌុប និទ្ទេស B! យុវតី ប៊ី បាន់លក្ស្មី មានសមត្ថភាពពិសេសតាំងពីកំណើត បំណងចង់ក្លាយជាគ្រូពេទ្យនាថ្ងៃអនាគត

ខណៈសិស្សភាគច្រើនដែលមានអាយុ១៣ឆ្នាំ កំពុងសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ យុវតី ប៊ី បានលក្សី មកពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ នឹងបង្ហាញពីការអប់រំភាសាបារាំងនៅកម្ពុជា ក្នុងព្រឹត្តិការណ៍អម “ភូមិហ្វ្រង់កូហ្វូនី”

ក្នុង​ឱកាស​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែល​គ្រោងប្រព្រឹត្ត​ទៅ​នៅពាក់កណ្តាល​ខែវិច្ឆិកា ខាងមុខ ក្រសួងអប់រំ ក៏​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ះអម
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បវេសនកាលឆ្នាំសិក្សាថ្មី ៖ ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញនូវគន្លឹះសំខាន់ៗ ដើម្បីពង្រឹងគុណភាពអប់រំ

ក្នុងសារលិខិតអបអរសាទរ ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅថ្ងៃទី១ វិច្ឆិកា ២០២៦ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា
ព្រឹត្តិការណ៍, អប់រំកុមារតូច

របៀបបណ្តុះកូនឱ្យចេះគិតបែបពិចារណា ៖ ៥ វិធីងាយៗដែលឪពុកម្តាយធ្វើបាននៅផ្ទះ

តើអាចបណ្តុះជំនាញគិតពិចារណាដល់កុមារតាំងពីតូចបានទេ? ចម្លើយរបស់អ្នកជំនាញអប់រំជាច្រើន បានឆ្លើយថា «បាន»។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សា​នៅសាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញអប់រំគាំទ្រទិសដៅបន្ថែមម៉ោងសិក្សានៅសាលារដ្ឋដល់៦ម៉ោងក្នុងមួយថ្ងៃ តែស្នើសុំឱ្យមានធនធានគ្រប់គ្រាន់តាមលទ្ធភាពសាលា

អ្នកជំនាញផ្នែកអប់រំបានគាំទ្រចំពោះទិសដៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជំរុញឱ្យសាលារដ្ឋបង្កើន
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សម្តេចធិបតី ៖ ការជ្រើសរើសគ្រូបង្រៀនតាមកិច្ចព្រមព្រៀងការងារ ដើម្បីដោះស្រាយបញ្ហាកង្វះគ្រូនៅតាមសាលារៀន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង គឺជាវិធានការដោះស្រាយបញ្ហាកង្វះគ្រូបង្រៀន
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

នាយករដ្ឋមន្ត្រីជំរុញឱ្យសាលារៀនពង្រឹងមុខវិជ្ជាអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីអប់រំ ៖ ចំណោមសិស្សនិទ្ទេស A, ជាង ៨៧% ជាសិស្សមកពីថ្នាក់វិទ្យាសាស្រ្ត

ត្បិតថាក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិកន្លងទៅនេះ ចំនួនសិស្សថ្នាក់វិទ្យាសាស្រ្ត​សង្គម​ មានចំនួនច្រើនជាងចំនួនសិស្សថ្នាក់វិទ្យាសាស្រ្ត

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon