ភ្នំពេញ៖ ផ្តើមជីវិតតែងនិពន្ធបន្ទាប់ពីបញ្ចប់ការសិក្សាមុខវិជ្ជាអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០១៧ ព្រមទាំងបានបោះពុម្ពស្នាដៃសៀវភៅរបស់ខ្លួនដំបូងចំណងជើងថា អ្នកពិតជាពិសេស តោះ! ទៅមុខទៀត ហើយក្រោយមកបោះពុម្ពសៀវភៅមួយក្បាលទៀតចំណងជើងថា និទានម៉ែ បានជំរុញចិត្តយុវជន តុន ច័ន្ទរិទ្ធិ កាន់តែខ្លាំងឱ្យស្រឡាញ់វិស័យតែងនិពន្ធ។ តុន ច័ន្ទរិទ្ធិ មានបំណងចាប់អាជីពជាអ្នកនិពន្ធក្នុងបំណងលើកស្ទួយវិស័យសិល្ប៍កម្ពុជាឱ្យកាន់តែប្រសើរ។
សៀវភៅអ្នកពិតជាពិសេស តោះ! ទៅមុខទៀត ខ្លឹមសារចង់លើកទឹកចិត្តឱ្យអ្នកអានស្គាល់ពីតម្លៃនៃជីវិតខ្លួនឯងពិតជាពិសេស មិនត្រូវបោះបង់ខ្លួនឯងក្នុងដំណើរជីវិត មនុស្សត្រូវមានក្តីសង្ឃឹមបន្តទៅមុខជានិច្ច។ ចំណែកសៀវភៅនិទានម៉ែ ខ្លឹមសារចង់ឱ្យអ្នកអានស្គាល់ពីតម្លៃខ្លួន ហ៊ានដើរតាមក្ដីស្រមៃ ចេះជ្រើសរើសដៃគូរជីវិត ចេះខ្វល់ខ្វាយបញ្ហាសង្គមជាតិ និងដឹងពីបញ្ហាជាច្រើនដែលម៉ែធ្លាប់ឆ្លងកាត់។តាមរយៈស្នាដៃនេះ ធ្វើឱ្យយុវជនវ័យ ២៥ឆ្នាំ ចិញ្ចឹមចិត្តចង់ក្លាយជាអ្នកនិពន្ធ និងបង្កើតស្នាដៃដែលមានគុណភាពសម្រាប់យុវជនកម្ពុជា។
យុវជន តុន ច័ន្ទរិទ្ធិ បាននិយាយថា ៖
“ខ្ញុំស្រឡាញ់ការតែងនិពន្ធដោយសារលោកចូលចិត្តអាន និងសរសេរតាំងពីតូច ហើយមានតែការតែនិពន្ធប៉ុណ្ណោះដែលអាចបង្ហាញពីអារម្មណ៍ ស្រឡាញ់ ស្អប់ ឬរិះគន់អ្វីមួយតាមរយៈសំណេរដែលអាចផ្លាស់ប្ដូរជីវិតមនុស្សកាន់តែប្រសើរតាមរយៈស្នាដៃដែលចង់បង្ហាញទៅអ្នកអាន”

ភារកិច្ចរបស់យុវជន តុន ច័ន្ទរិទ្ធ នៅពេលនេះត្រូវបណ្ដុះបណ្តាលសមត្ថភាព កសាងទេពកោសល្យ និងរក្សាឆន្ទៈចង់ក្លាយខ្លួនជាអ្នកនិពន្ធអាជីព បើទោះបីវិថីមួយនេះជួបការលំបាកយ៉ាងណាក្តី។ អ្នកនិពន្ធត្រូវអានឱ្យបានច្រើន ជឿជាក់លើខ្លួនឯង គាំទ្រខ្លួនឯង និងព្យាយាមរកលក្ខណៈពិសេសផ្ទាល់ខ្លួនក្នុងការបង្កើតស្នាដៃខុសប្លែកពីគេ។ តាមរយៈបេសកកម្មតែងនិពន្ធនឹងចូលរួមប្រកៀកស្មាគ្នាជាបងប្អូនលើកស្ទួយវិស័យអក្សរសិល្ប៍នៅកម្ពុជាមិនឱ្យបាត់បង់ កាន់តែមានភាពសម្បូរបែបតាមរយៈការបោះពុម្ពស្នាដៃថ្មីៗ និងរួមចំណែកលើកស្ទួយការអាននៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ។ នេះជាការបញ្ជាក់បន្ថែមរបស់យុវជន តុន ច័ន្ទរិទ្ធិ ។
រយៈពេលបួនឆ្នាំសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ យុវជន តុន ច័ន្ទរិទ្ធិ បានជួបប្រទះបញ្ហាជាច្រើននៅក្នុងដំណើរជីវិតនៅទីក្រុងភ្នំពេញ។ ក្នុងនាមជាកូនអ្នកជនបទស្វែងរកចំណេះទាំងគ្មានលុយកាក់ តុន ច័ន្ទរិទ្ធិ ត្រូវរស់នៅដោយអត់ធ្មត់បំផុត ចូលរួមធ្វើការងារស្ម័គ្រចិត្ត ព្រមទាំងទទួលពាក្យការរិះគន់ពីមិត្តភក្តិ និងអ្នកមិនឱ្យតម្លៃលើការសិក្សាមុខវិជ្ជាអក្សរសាស្ត្រខ្មែរ។

បង្អង់សម្តីបន្តិច ច័ន្ទរិទ្ធិ បន្តនិយាយថា ៖
“ខ្ញុំជាកូនអ្នកជនបទប្តូរមករស់នៅទីក្រុងដំបូងៗពិបាកសម្របខ្លួន ទាមទារឱ្យខ្ញុំខិតខំអភិវឌ្ឍខ្លួន រៀនភាសា រៀនបច្ចេកវិទ្យា ស្វែងរកអាហារូបករណ៍រៀនដើម្បីជួយសម្រាលបន្ទុកម្ដាយខ្ញុំជាស្រី្ដមេម៉ាយ ព្រមទាំងទទួលបានការរិះគន់ពីបុគ្គលមួយចំនួនទៅលើជំនាញអក្សរសាស្រ្ដខ្មែរដែលខ្ញុំកំពុងរៀន ប៉ុន្តែខ្ញុំនៅតែជំនះដើរតាមក្ដីស្រមៃរបស់ខ្ញុំជានិច្ច”
យុវជនអ្នកខេត្តបាត់ដំបងរូបនេះយល់ថា មនុស្សគ្រប់រូបតែងមានក្ដីស្រមៃខុសៗពីគ្នា ហើយសម្រេចក្ដីស្រមៃបានទាមទារការតស៊ូ អំណត់មិនបោះបង់ចោលដោយងាយទោះជួបឧបសគ្គបែបណាក៏ដោយ។ ទន្ទឹមនឹងនេះ ជ្រើសរើសធ្វើអ្វីដែលខ្លួនស្រឡាញ់នាំឱ្យកិច្ចការនោះកាន់តែមានប្រសិទ្ធភាព អាចខុសពីគេបន្តិចតែមិនមែនមានន័យថាខុសនោះទេ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2023
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

សាកលវិទ្យាល័យ Moscow Polytechnic University ប្រកាសផ្តល់អាហារូបករណ៍ពេញថ្លៃដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/08/2026
Moscow Polytechnic University ប្រកាសបើកទទួលពាក្យអាហារូបករណ៍ពីនិស្សិតកម្ពុជា

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 21/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

ក្រសួងអប់រំ ផ្តល់កន្លែងស្នាក់នៅដល់និស្សិតនារីក្រីក្រ ឆ្នាំទី១ ចំនួន៩០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/08/2026
ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្នទៅដល់និស្សិតនារីក្រីក្រ ឆ្នាំទី១ ចំនួន ៩០ នាក់ ឱ្យស្នាក់នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីរបស់ក្រសួង ដែលមានទីតាំង

អាហារូបករណ៍ម៉ាណាគី ទៅសិក្សានៅប្រទេសណូវែលហ្សេឡង់ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/03/2026
ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជនកម្ពុជា។

ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2023
សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីបានជូនដំណឹងថា ក្នុងឆ្នាំសិក្សា២០២៣នេះ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែងដល់សិស្ស និស្សិត ...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/02/2025
ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2024
មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2026
ឱកាសសម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែងរកអាហារូបករណ៍សិក្សាជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































