តើមានកត្តាអ្វីខ្លះដែលធ្វើ​ឱ្យ​វិទ្យាល័យពេជ្រចិន្តា ទទួលបានចំណាត់ថ្នាក់លេខ១ ជាអង្គភាព​ផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤?

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

វិទ្យាល័យពេជ្រចិន្តា ខេត្តបាត់ដំបង ត្រូវ​បាន​ប្រកាស​ទទួលស្គាល់ថា ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំ២០២៤។ ការទទួលស្គាល់នេះ ធ្វើឡើងក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ រៀបចំ​ឡើង​ដោយ​ក្រសួងមុខងារសាធារណៈ កាលពីពេលថ្មីៗនេះ។

លោក ប៉ិច ឈឿត នាយកវិទ្យាល័យពេជ្រចិន្តា ដែលមាន​ទីតាំង​ស្ថិត​នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានប្រសាសន៍ថា ក្នុងនាមជាគណៈគ្រប់គ្រង លោកពិតជាមានសេចក្ដីរំភើបរីករាយដែលវិទ្យាល័យពេជ្រចិន្តា បានទទួលលទ្ធផលល្អក្នុងការប្រកួត ការផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនេះ។ លោក ប៉ិច ឈឿត បន្តថា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាជននៅក្នុងសហគមន៍ ក៏រំភើបរកអ្វីថ្លែងមិនបាន ចំពោះលទ្ធផលដែលបានមកពីការខិតខំប្រឹងប្រែងទាំងអស់គ្នា។

លោក ប៉ិច ឈឿត នាយកវិទ្យាល័យពេជ្រចិន្តា នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

នាយកវិទ្យាល័យពេជ្រចិន្តា រូបនេះ បញ្ជាក់បន្ថែមថា វិទ្យាល័យពេជ្រចិន្តា អាចជាប់ចំណាត់ថ្នាក់លេខ១ ជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូនេះ គឺមិនមែនជារឿងចៃដន្យនោះទេ ពោលគឺមានកត្តាធំៗចំនួន៥ រួមមាន ទី១. កត្តានាយក និងលោកគ្រូ អ្នកគ្រូ ជាមនុស្សដែលមានបេះដូងតែមួយចង់ឃើញសាលារបស់ខ្លួនរីកចម្រើន ដើរតាមចក្ខុវិស័យផែនការដែលបានកំណត់ច្បាស់លាស់ ដោយចង់ឃើញលទ្ធផលសិស្សមានទាំងគុណភាព និងមានសីលធម៌ល្អ, ទី២.​ ការចូលរួមរបស់សហគមន៍ ជួយកសាងហេដ្ឋារចនាសម្ព័ន្ធសាលា និងជួយឧបត្ថម្ភដល់សិស្សមានជីវភាពខ្វះខាត, ទី៣. កត្តាមាតាបិតាសិស្ស យល់ពីតម្លៃនៃការសិក្សា និងជួយជំរុញកូនឱ្យមករៀនគ្រប់ៗគ្នា, សហការជាមួយគ្រូក្នុងការជួយកូនក្នុងការរៀនសូត្រ និងយកចិត្តទុកដាក់ក្នុងការប្រជុំ ឬបង្កើតគណៈកម្មការគ្រប់គ្រងថ្នាក់រៀន, ទី៤. កត្តាសិស្ស មានវិន័យ​ មានសណ្ដាប់ធ្នាប់ និងលទ្ធផលសិក្សាល្អ និងទី៥. ការចូលរួមពីអជ្ញាធរ ថ្នាក់ដឹកនាំ អង្គការដៃគូ។

លោក ប៉ិច ឈឿត បន្ថែមថា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំនៅវិទ្យាល័យពេជ្រចិន្តា មានការសាមគ្គីផ្ទៃក្នុងល្អ មានអភិបាលកិច្ចសាលារៀនល្អ ដែលជាកត្តាសំខាន់សម្រាប់ដឹកនាំប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រកបដោយភាពយុត្តិធម៌។ ទន្ទឹមគ្នានេះ វិទ្យាល័យពេជ្រចិន្តា ក៏មានក្រុមប្រឹក្សាកុមារយុវជន ដែលដើរតួនាទីសំខាន់ក្នុងការងារសាលាជំនួសលោកគ្រូ អ្នកគ្រូ ពោលគឺជាភ្នាក់ងារគ្រប់គ្រងសាលារៀន និងថ្នាក់រៀន, ភ្នាក់ងាររដ្ឋបាលសាលារៀន និងថ្នាក់រៀន និងជាភ្នាក់ងាររដ្ឋបាលការងារសង្គមរបស់សាលារៀន និងថ្នាក់រៀន។

លោក ប៉ិច ឈឿត បន្តថា សិស្សានុសិស្សនៅក្នុងវិទ្យាល័យពេជ្រចិន្តា គឺមានសមត្ថភាពខ្លាំងពូកែដែលទូទាំងប្រទេសគេទទួលស្គាល់ អាចប្រកួតប្រជែងក្នុងថ្នាក់តំបន់ និងពិភពលោកបាន។ លើសពីនេះ សិស្សចេះដឹកនាំសិស្ស រៀនខ្លួនឯងឱ្យពូកែ ចេះចែករំលែក រៀនសហការជាក្រុម ទាំងអស់នេះហើយជាកត្តាជំរុញឱ្យលទ្ធផលសិក្សាល្អប្រសើរ។

វិទ្យាល័យពេជ្រចិន្តា មានគ្រូបង្រៀនសរុបចំនួន ៣៧រូប ស្រី១០រូប,​ សិស្សមាន១៨២៣នាក់ ស្រី៨៤៤នាក់។ លោក ប៉ិច ឈឿត បន្ថែមថា បើធៀបនឹងការខ្វះគ្រូ គឺខ្វះរហូតដល់៣១ នាក់ ប៉ុន្តែដោយសារការប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ធ្វើការមិនគិតយប់ថ្ងៃ ខិតខំជួយសិស្ស រហូតទទួលបានលទ្ធផលល្អ និងទទួលបានពានសេវាសាធារណៈគំរូ ដូចពេលបច្ចុប្បន្ននេះ។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា វិទ្យាល័យពេជ្រចិន្តា បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ខ្លួន និងមានភាពលេចធ្លោជាច្រើនឆ្នាំមកហើយ ទាំងការងារគ្រប់គ្រង លទ្ធផលសិក្សារបស់សិស្ស ការចូលរួមរបស់សហគមន៍ក្នុងការគាំទ្រសាលារៀន និងការរៀននិងបង្រៀន។ លោកជំទាវបន្តថា ទាំងនេះបង្ហាញពីនវានុវត្តន៍ និងគំនិតច្នៃប្រឌិតក្នុងការលើកកម្ពស់ការអប់រំ ក៏ដូចជាលទ្ធផលនៃកំណែទម្រង់អប់រំ។

បើតាមអនុក្រឹត្យស្ដីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ត្រង់ជំពូកទី២ មាត្រាទី៥ បញ្ជាក់ថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់លេវាសាធារណៈគំរូ ផ្អែកលើលក្ខណៈវិនិច្ឆ័យគោលសំខាន់ទាំង៨ រួមមាន ១. ស្តង់ដាសេវាសាធារណៈ, ២. ស្តង់ដា ឬនិយាមនៃការផ្ដល់សេវាតាមវិស័យអប់រំ ឬសុខាភិបាលផ្អែកលើករណីពាក់ព័ន្ធ, ៣. ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព, ៤. ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព, ៥. ការរៀបចំនិងការកែលម្អបរិស្ថានអង្គភាព, ៦. ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍និងដៃគូអភិវឌ្ឍន៍ ព្រមទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ, ៧. ការសោះស្រាយបញ្ហាប្រឈមនានាជាមួយមន្រ្តី ប្រជាពលរដ្ឋ ឬសហគមន៍ និង ៨. ការផ្ដួចផ្ដើមគំនិតថ្មីៗនិងនវានុវត្តន៍ដើម្បីធ្វើឱ្យអង្គភាពដំណើរការកាន់តែប្រសើរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *