SWITCHtoSolar សហការជាមួយមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន ជំរុញការប្រើប្រាស់ថាមពលព្រះអាទិត្យក្នុងវិស័យកសិកម្ម ជលផល និងវារីវប្បកម្ម

ភ្នំពេញ៖ គម្រោងផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ (SWITCHtoSolar) និង មជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្ម កសិកម្ម និរន្តរភាព និងអាហារូបត្ថម្ភ (ស៊ីសេន) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានប្រកាស​សហការគ្នាលើកកម្ពស់ការយល់ដឹងបន្ថែម និងជំរុញការប្រើប្រាស់ថាមពលព្រះអាទិត្យក្នុងវិស័យកសិកម្ម ជលផល និងវារីវប្បកម្ម ។ ការប្រកាសនេះ បានធ្វើ​ឡើងនៅ​ក្នុងពិធីចុះហត្ថលេខាតាមប្រព័ន្ធអនឡាញកាលពីពេលថ្មីៗនេះ លើអនុស្សារណៈនៃការយោគយល់គ្នារវាងស៊ីសេន និងដៃគូអនុវត្តគម្រោងផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ ។ 

លោក Hugo Agostinho ជាអ្នកគ្រប់គ្រងគម្រោងផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ របស់អង្គការ ភីនកម្ពុជា បានលើកឡើងថា តាមរយៈគោលដៅរួមក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថាមពលព្រះអាទិត្យឱ្យកាន់តែរីកចម្រើនមួយកម្រិតថែមទៀត ក្នុងការបង្កើតកិច្ចសហការលើកដំបូងបំផុតជាមួយស៊ីសេន ។ លោក Hugo Agostinho បន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ យើងអាចចែករំលែកលទ្ធផលនៃការសិក្សា និងបទពិសោធន៍បច្ចេកវិទ្យាក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថាមពលព្រះអាទិត្យ ។

“ខ្ញុំជឿជាក់ថា ភាពជាដៃគូនេះនឹងជំរុញឱ្យមានឱកាសលើកកម្ពស់ការយល់ដឹងទៅលើការប្រើប្រាស់ បច្ចេកវិទ្យាថាមពលព្រះអាទិត្យដែលមានតម្លៃសមរម្យ និងមានផលិតភាពខ្ពស់ជាលក្ខណៈបុគ្គល និង MSME នៅក្នុងសហគមន៍កសិជលផល។ យើងមានគោលបំណងពាំនាំនូវកិច្ចការទាំងនេះទៅបណ្ដាញ ក្នុងស្រុកបន្ថែមទៀត តាមរយៈឧទ្យានបច្ចេកវិទ្យាកសិកម្ម (ATP) នៃស៊ីសេនដែលមានស្រាប់”

ប្រសាសន៍របស់លោក លោក Hugo Agostinho ជាអ្នកគ្រប់គ្រង SWITCHtoSolar របស់អង្គការ ភីនកម្ពុជា

បណ្ឌិត ហុក លីដា នាយកនៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន បានមានប្រសាសន៍ថា៖

“ឧទ្យានបច្ចេកវិទ្យាកសិកម្មបង្កើតឡើងដើម្បីបង្ហាញអំពីការអនុវត្ត ការគ្រប់គ្រងល្អបំផុតក្នុងវិស័យកសិកម្ម ហើយជាវេទិកាសិក្សា កសិដ្ឋានស្រាវជ្រាវ និងទីកន្លែងចុះកម្មសិក្សា កម្មវិធីកិច្ចសហការជាមួយដៃគូនានា និងជាវេទិកាចូលរួមរបស់វិស័យឯកជន។ តាមរយៈភាពជាដៃគូនេះ ឧទ្យានបច្ចេកវិទ្យាកសិកម្មអាចធ្វើការបង្ហាញបន្ថែមជាលក្ខណៈបច្ចេកទេសអំពីបច្ចេកវិទ្យាថាមពលព្រះអាទិត្យពីគម្រោងផ្លាស់ប្ដូរទៅថាមពលព្រះអាទិត្យ និងពង្រីកសក្ដានុពលនៃបច្ចេកវិទ្យាដ៏ល្អនេះទៅដល់បណ្ដាញរបស់យើង”

លោកបណ្ឌិត ហុក លីដា មានប្រសាសន៍៖

“យើងមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកសាងសហគមន៍កសិជលផលកាន់តែល្អប្រសើរក្នុងប្រទេស”

គួរជម្រាបជូនថា ក្រោយ​ការ​ចុះអនុស្សារណៈ ស៊ីសេន និងដៃគូអនុវត្ត SWITCHtoSolar នឹងសហការគ្នាជំរុញឱ្យមានយុទ្ធនាការលើកកម្ពស់ការយល់ដឹងតាមរយៈយុទ្ធនាការដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ស្ដីពីសារសំខាន់នៃបច្ចេកវិទ្យាថាមពលព្រះអាទិត្យដល់សិស្ស-និស្សិតពាក់ព័ន្ធ ក៏ដូចជាគ្រឹះស្ថានសាធារណៈ និងឯកជនពាក់ព័ន្ធ ។ យុទ្ធនាការនេះនឹងបង្កើតបណ្ដាញមួយដែលអាចពង្រីកការយល់ដឹងអំពីភាពជាប់ពាក់ព័ន្ធរបស់គម្រោងទៅដល់ប្រជាជនគោលដៅកាន់តែច្រើនថែមទៀតផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...