យុវតី ភន រះសា ចាប់ជំនាញមេកាត្រូនិកព្រោះចំណូលចិត្ត និងមើលឃើញទីផ្សារជំនាញខ្ពស់ក្នុងវិស័យឧស្សាហកម្ម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ជំនាញមេកាត្រូនិក ជាជំនាញដែលកំពុងមានតម្រូវការទីផ្សារនៅក្នុងវិស័យឧស្សាហកម្ម ជាពិសេសនៅក្នុងរោងចក្រ សហគ្រាស។ ជំនាញនេះ មិនសូវមានធនធានច្រើន​ទេនៅកម្ពុជា ហើយចំនួនអ្នកជំនាញជាស្ត្រីក៏កាន់តែតិច ដែលជាហេតុជំរុញឱ្យយុវតី ភន រះសា សម្រេចចិត្តចាប់ជំនាញមេកាត្រូនិក ដែលវាក៏​ជា​ក្តីស្រមៃតាំងពីតូចមក។

យុវតី ភន រះសា បច្ចុប្បន្ន​ជានិស្សិតថ្នាក់បរិញ្ញាបត្ររងឆ្នាំទី១ ជំនាញមេកាត្រូនិក នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) បានរៀបរាប់ថា ជំនាញមេកាត្រូនិក គឺជា​ជំនាញ​ដែលសិក្សាទៅលើប្រព័ន្ធប្រេង ប្រព័ន្ធខ្យល់ Program (ប្រូក្រាម) អេឡិចត្រូនិក និងមេកានិកជាដើម។ ជំនាញមួយ​នេះ មានកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រចំនួន៤ ទៅ៥ឆ្នាំ ថ្នាក់បរិញ្ញាបត្ររង រយៈពេល២ឆ្នាំកន្លះ។ រះសា បន្ថែមថា ក្រោយរៀនចប់សិស្សអាចស្វែងរក និងបម្រើការងារនៅតាមក្រុមហ៊ុនតម្លើងរថយន្ត ឬផលិតរថយន្ត ការត្រួតពិនិត្យដំណើរការរថយន្ត និងម៉ាស៊ីនស្វ័យប្រវត្តិកម្ម អំពីតំហែទាំនិងជួសជុលឧបករណ៍វេជ្ជសាស្ត្រ ឬអាចធ្វើជាអ្នក​រចនាការផលិត ការការពារបច្ចេកវិទ្យាថាមពល ឧបរកណ៍​បច្ចេកវិទ្យា​ថាមពលនៃការកកើតឡើងវិញ ឬអាចធ្វើជាគ្រូបង្រៀនជំនាញនេះតែម្តង​ក៏បាន។

ជាជំនាញដែលមិនសូវមានសិស្សស្រីរៀន រះសា ក៏មានការស្រងាកចិត្តបន្តិចដែរ ប៉ុន្តែមិត្តរួមថ្នាក់ និងលោកគ្រូអ្នកគ្រូតែងតែលើកទឹកចិត្ត ផ្ដល់ការគោរព និងយកចិត្តទុកដាក់ទៅកាន់គ្នាទៅវិញទៅមក មិនធ្វើឱ្យ រះសា មានអារម្មណ៍ថាត្រូវបានគេរើសអើង ឬមើលស្រាលថាជាសិស្សស្រីដែលសិក្សាជំនាញបច្ចេកទេសឡើយ។

បើត្រឡប់ទៅនិយាយមុនពេលចូលរៀនជំនាញវិញ ក្នុងនាមជាកូនស្រីច្បងក្នុងគ្រួសារ ម្ដាយឪពុក និងសមាជិកក្នុងគ្រួសាររបស់ រះសា មិនលើកទឹកចិត្តឱ្យនាងរៀនជំនាញនេះឡើយ ប៉ុន្តែនាងបានពន្យល់ពីហេតុផល និងអត្ថប្រយោជន៍នៃជំនាញនេះទៅកាន់គ្រួសារ និងទទួលបានការអនុញ្ញាតពីពួកគាត់វិញ។

ក្រៅពីក្រុមគ្រួសារមិនទាន់យល់ស្របដែលជ្រើសរើសរៀនជំនាញនេះ រះសា ក៏ធ្លាប់បានលឺអ្នកជុំវិញខ្លួន​និយាយដែរថា ជំនាញនេះមិនសាកសមជាមួយនាង​ឡើយ ព្រោះខ្លួនជាស្រីហេតុអ្វីទៅរៀនជំនាញមនុស្សប្រុស ជាជំនាញដែលមានខ្សែរភ្លើងទៅវិញ។ ជុំវិញមតិទាំងនេះ មិនបានបង្អាក់ ឬធ្វើឱ្យ រះសា បោះបង់ការរៀនជំនាញមេកាត្រូនិកឡើយ ព្រោះនាងបានសិក្សាពីអត្ថប្រយោជន៍នៃជំនាញនេះ រួមជាមួយនឹងអារម្មណ៍ដែលស្រលាញ់ជំនាញនេះ។

រះសា និយាយថា ការសិក្សាជំនាញនីមួយៗសុទ្ធតែមានឧបសគ្គផ្សេងៗ ហើយក៏មានដំណោះស្រាយមកជាមួយ ដូចនេះនៅពេលសិក្សាត្រូវយកចិត្តទុកដាក់ ស្ដាប់គ្រូពន្យល់ សួរគ្រូឱ្យបានច្រើន និងព្យាយាមសិក្សាឱ្យចប់ ដើម្បីមានជំនាញមួយច្បាស់លាស់ ដែលអាចមានការងារធ្វើ មានចំណូលសម្រាប់ខ្លួនឯង និងអាចកែប្រែជីវភាពខ្លួនឯងផងដែរ។

រះសា បន្តថា ក្រោមចប់ជំនាញនេះ នាងចង់បន្តការសិក្សាឱ្យបានច្រើនជាងនេះ និងស្វែងយល់ពីជំនាញនេះឱ្យកាន់តែស៊ីជម្រៅ និងចង់ធ្វើជាគ្រូបច្ចេកទេសផ្នែកនេះដើម្បីបន្តចែកចាយទៅកាន់ធនធានមនុស្សនៅកម្ពុជា។

ចំពោះយុវជនដែលមិនទាន់មានជំនាញ និងមិនទាន់ដឹងថា ខ្លួនឯងស្រឡាញ់ជំនាញ ឬគួររៀនជំនាញអ្វី រះសា ក៏​បានលើកទឹកចិត្តដល់ពួក​គេ​ទៅស្វែងរកឱកាសសិក្សាជំនាញផ្សេងៗជាច្រើនក្រោមគម្រោង១លាន៥សែនរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបានរៀនជំនាញមួយច្បាស់លាស់ក្នុងខ្លួន មានការងារធ្វើ និងមានចំណូលសម្រាប់ខ្លួនឯងជាប្រចាំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ៤០កន្លែង សិក្សា​នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេស​វៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2026

សាកលវិទ្យាល័យ Ton Duc Thang ប្រទេស​វៀតណាម នឹង​ផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង ដល់​និស្សិត​កម្ពុជា សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2026

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *