យុវជន ឡាយ សុវិសារ ចាប់ជំនាញក្សេតសាស្ត្រព្រោះចង់ប្តូរសហគមន៍ខ្លួន ទៅជា​សហគមន៍កសិកម្មទំនើប

ប្រទេសកម្ពុជាជាប្រទេសដែលអំណោយផលផ្នែកកសិកម្ម ប៉ុន្តែប្រជាជនភាគច្រើននៅធ្វើកសិកម្មបែបប្រពៃណីនៅឡើយ ។ ដោយមើលឃើញពីការអនុវត្តកសិកម្មប្រពៃណីហើយទទួលបានទិន្នផលតិច ទើបយុវជន ឡាយ សុវិសារ ចង់កែប្រែសហគមន៍របស់ខ្លួនទៅជាសហគមន៍កសិកម្មទំនើបដើម្បីទទួលបានទិន្នផលខ្ពស់ ចំណាយទន់តិច។

យុវជន ឡាយ សុវិសារ បច្ចុប្បន្ន​កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញក្សេតសាស្ត្រ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ។ វិសារ និយាយថា បានជាខ្លួនសម្រេចចិត្តរៀនជំនាញក្សេតសាស្ត្រ ព្រោះខ្លួនមានចំណូលចិត្តទាក់ទងការដាំដុះ ការចិញ្ចឹមសត្វ និងមើលឃើញពីការដាំបន្លែលើប្រព័ន្ធទំនើបមានលក្ខណៈឡូយ និងប្លែក ដែលធ្វើឱ្យ វិសារ កាន់តែចង់សិក្សាជំនាញនេះឱ្យកាន់តែច្បាស់។

ត្បិតការសិក្សាជំនាញនេះមានផលលំបាក និងបញ្ហាប្រឈមមួយចំនួន ដូចជាការអនុវត្តនៅក្រោមកំដៅថ្ងៃ ការចុះទៅកន្លែងអនុវត្តផ្ទាល់ ចំណាយពេលយូរ ប៉ុន្តែ វិសារ មិនមានការរាថយឡើយ ថែមទាំងទទួលបានការលើកទឹកចិត្តពីក្រុមគ្រួសារ ជាពិសេសម្ដាយឪពុកផ្ទាល់ ដែលបានជំរុញស្មារតីឱ្យ វិសារ ខិតខំព្យាយាមបន្ថែមដើម្បីទៅដល់គោលដៅ។

បើតាម​យុវជន ឡាយ សុវិសារ ការរៀនជំនាញក្សេតសាស្រ្តនេះ ជាការសិក្សាពីការដាំដុះ ការបំបែកពូជដំណាំ ការប្រើថ្នាំពុលទាក់ទងនឹងសត្វល្អិត និងការចិញ្ចឹមសត្វមួយផ្នែកតូចផងដែរ។ វិសារបន្តថា ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញនេះ អ្នកសិក្សាក៏អាចមានឱកាសធ្វើជាគ្រូបច្ចេកទេស ធ្វើការនៅក្នុងក្រុមហ៊ុនជី ក្រុមហ៊ុនកសិកម្មលក់គ្រាប់ពូជដំណាំ ហើយក៏មានសិទ្ធិអាចបើកដេប៉ូចែកចាយថ្នាំគីមីកសិកម្ម ឬអាចបើកកសិដ្ឋានផ្គត់ផ្គង់ដំណាំបន្លែផ្សេងៗ។

និស្សិតផ្នែកកសិកម្មរូបនេះបញ្ជាក់ថា ក្រៅពីមើលឃើញអត្ថប្រយោជន៍ជាច្រើន នៃជំនាញនេះ ខ្លួនក៏មើលឃើញពីការដាំដំណាំ និងបន្លែផ្សេងៗរបស់ប្រជាជនក្នុងសហគមន៍ខ្លួនផងដែរ ប៉ុន្តែការដាំនោះជាការដាំបែបបុរាណ ធ្វើការចំណាយទុនច្រើន និងទទួលបានទិន្នផលតិច ដូច្នេះហើយទើប ខ្លួនមានក្ដីស្រមៃថា ក្រោយបញ្ចប់ការសិក្សាជំនាញនេះ នឹងយកចំណេះដឹងដែលខ្លួនបានរៀនទៅចែករំលែកដល់ប្រជាជនក្នុងការសហគមន៍ឱ្យបានស្វែងយល់ និងចេះដាំដំណាំបែបកសិកម្មទំនើបដែលអាចទទួលបានផលច្រើន និងចំណាយទុនតិច និងព្យាយាមកែច្នៃបន្លែ ឬដំណាំផ្សេងៗឱ្យមានគុណភាព និងមានការគាំទ្រទទួលស្គាល់ដើម្បីជាទីផ្សារសម្រាប់ប្រជាជនក្នុងសហគមន៍៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...