កញ្ញា យាន រស្មី ៖ ជំនាញវិស្វកម្មមេកានិកជួយ​ឱ្យ​ខ្ញុំមានការងារសមរម្យ ខណៈសង្គមកំពុងត្រូវការ

នៅកម្ពុជាជំនាញវិស្វករ​មេកានិកភាគច្រើន​មាន​តែមនុស្ស​ប្រុស​ទេ ដែល​ជ្រើសរើសចូលរៀន និងធ្វើការងារ​ទាំងនេះ ។ ប៉ុន្តែកញ្ញា យាន រស្មី បានចាត់ទុកជំនាញវិស្វករ​មេកានិក​ជាការងារដែលខ្លួនពេញចិត្តបំផុត ។ ចាប់តាំងពីថ្ងៃចូលរៀនដំបូង រហូតដល់បំពេញការងារ រស្មី ធ្វើការជាមួយក្រុមការងារសុទ្ធតែជាបុរស ។

កញ្ញា យាន​ រស្មី វ័យ ២៥ឆ្នាំ បច្ចុប្បន្ន​​​កំពុង​បម្រើ​ការងារនៅ​ក្នុង​ក្រុមហ៊ុនឧស្សាហកម្ម​មួយ​ មានទីតាំង​នៅ​ជាយរាជធានីភ្នំពេញ មានតួនាទីជា​វិស្វករ​ផ្នែក​មេកានិក ដោយ​ទទួល​ខុសត្រូវ​​ដំណើរការ​នៃសង្វាក់ផលិតកម្ម​របស់ក្រុមហ៊ុន ។

វិស្វករមេកានិករូបនេះ បាន​បញ្ជាក់ថា ការសម្រេច​ចិត្ត​ជ្រើសរើសជំនាញ​មេកានិកសិក្សា ដោយ​សារ​តែនាង​ចាប់អារម្មណ៍​តាំងពីរៀន​នៅ​ថ្នាក់វិទ្យាល័យ​មកម្ល៉េះ ហើយ​មើលឃើញថា ជំនាញ​មួយ​នេះគេរៀនតិច និង​មាន​ឱកាសការងារច្រើន។

– កញ្ញា យាន រស្មី

“ជំនាញនេះអត់សូវមានអ្នកស្គាល់ច្រើន ហើយភាគច្រើន​មាន​តែមនុស្ស​ប្រុស​គេធ្វើ អត់សូវមានមនុស្សស្រីទេ ។ នៅពេល​ដែលរៀនចប់ ងាយស្រួលរកការងារធ្វើ ដោយ​សារ​ខ្ញុំមានជំនាញច្បាស់លាស់ ហើយគេផ្តល់អាទិភាពមនុស្សស្រីច្រើនជាងមនុស្សប្រុស“

នៅពេល​សិក្សា​ជំនាញ​ដែល​សំបូរទៅ​ដោយ​មនុស្ស​ប្រុស​រៀននេះ រស្មី ​បានជួប​ឧបសគ្គ ដូចជា ការផ្សារដែក ក្រឡឹងដែក ហើយ​ពេលខ្លះ​ត្រូវប្រើកម្លាំងដើម្បី​​​កាន់​ម៉ាស៊ីនធំៗ ។ តែទោះជាត្រូវ​ធ្វើការងារធ្ងន់យ៉ាងនេះក្តី ក៏នាងមិនបោះបង់ចោល​ការ​សិក្សា​ ព្រមទាំង​តស៊ូ​រហូត​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ ។

កញ្ញា យាន រស្មី ទាំងទឹកមុខរីករាយថា ៖

“ខ្ញុំត្រូវទៅផ្សារដែក ទៅកាន់ម៉ាស៊ីនធំៗដូចមនុស្សប្រុស ក្នុងនោះ​វាក៏​ប្រើកម្លាំងខ្លាំងណាស់ដែរ ដោយ​ត្រូវលើកដែកជាដើម ។ ដូច្នេះ​សិក្សា​ជំនាញមួយនេះ យើង​ត្រូវ​ប្រើកម្លាំង ត្រូវបញ្ជាម៉ាស៊ីនធំៗ ដែល​មើលទៅវាគួរឱ្យ​ខ្លាច ប្រសិន​បើយើងអត់ដែលឃើញវា ឬក៏បានប្រើប្រាស់វាពីមុនមក“

យ៉ាងណាក៏ដោយ ពេលនេះ រស្មី សប្បាយចិត្តដែល​បាន​ជ្រើសរើស​ជំនាញ​ដ៏​ត្រឹម​ត្រូវ​មួយ ហើយ​អ្វី​ដែល​សំខាន់នោះ គឺនាង​អាច​រកការងារមួយ​ដ៏​សមរម្យ និង​ត្រូវ​បានទទួល​ស្គាល់​នៅ​ក្នុង​សង្គម។

លោក ជួន ឌី សាស្រ្តាចារ្យ នៃមហាវិទ្យាល័យ​មេកានិក នៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា មានប្រសាសន៍ថា មេកានិកធ្វើការងារពាក់ព័ន្ធទៅនឹងជីវភាពប្រចាំថ្ងៃជាច្រើន ពិសេស​នៅ​តាមរោងចក្រឧស្សាហកម្ម ។ លោកថា រាល់គ្រឿងបង្គុំ​ស្ទើរ​តែទាំងអស់ក្នុងប្រព័ន្ធចង្វាក់​ផលិតកម្ម ទោះស្វ័យប្រវត្តិ ឬមិនស្វ័យប្រវត្តិដែល​កំពុង​ប្រើប្រាស់​នៅ​ក្នុង​ឧស្សាហកម្ម រាប់ចាប់ពីខ្នាតតូច រហូត​ដល់ធំ គឺពាក់ព័ន្ធទៅនឹង​មេកានិក។

បើតាមលោកសាស្រាចារ្យ សិស្សនិស្សិតដែលអាចរៀន​ជំនាញមេកានិក គឺអាចមានកម្រិតសិក្សា​ចាប់ពីថ្នាក់ទី៩ ​ឡើង​ទៅ ក្នុងនោះសម្រាប់វិស្វករ គឺត្រូវ​រៀន​ចប់ថ្នាក់ទី១២ ឬជាប់សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិឡើងទៅ ។ ​ប្រសិនបើធ្លាក់បាក់ឌុប គឺអាច​រៀន​វគ្គមធ្យម ហើយ​អាច​តទៅ​វិស្វករបាន។ សម្រាប់សិស្ស​ដែលមិន​បានរៀន​ដល់ថ្នាក់ទី១២ វិញ ក៏​អាចរៀន​បានដែរ សម្រាប់​ការ​បណ្តុះបណ្តាល​កម្រិត C ឬកម្រិតសញ្ញាបត្រ ។ ក្នុងនោះមុខ​វិជ្ជាចម្បងពាក់ព័ន្ធនឹងជំនាញ​មួយ​នេះ គឺគណិតវិទ្យា និង​រូបវិទ្យា ដូច្នេះ​ប្រសិនបើសិស្សពូកែមុខវិជ្ជាទាំងពីរនេះ គឺកាន់តែប្រសើរ ។

ចំពោះទីផ្សារការងារសម្រាប់មុខជំនាញមេកានិកនេះ លោក ជួន ឌី បញ្ជាក់ថា ជំនាញមួយនេះ មានតម្រូវការទីផ្សារ​ការងារច្រើន ។ លោកថា មានក្រុមហ៊ុន​ សហគ្រាសជា​ច្រើន​ត្រូវ​ការអ្នកជំនាញមេកានិក មិន​ថាកម្រិតមធ្យម ឬវិស្វករនោះទេ ខណៈ​សិស្ស​ដែល​មក​រៀន​ចំនួននេះ​មានតិចតួច ពោល​គឺក្នុង​មួយ​ឆ្នាំ​មាន​សិស្ស​មិន​ដល់១ពាន់នាក់ទេ​ដែល​រៀនជំនាញមេកានិក ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...