ឯកឧត្តម ហង់ជួន ណារ៉ុន លើកទឹកចិត្ត​ឱ្យ​បង្កើតវេទិកាឌីជីថល​អប់រំភាសាបារាំង ដើម្បីលើកកម្ពស់ការរៀនភាសាបារាំងនៅកម្ពុជា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តឱ្យ​មានការ​បង្កើតវេទិកាឌីជីថលអប់រំភាសាបារាំង និង​ប្រើប្រាស់​បណ្តាញផ្សព្វផ្សាយ​សង្គម​ឱ្យ​បានទូលំទូលាយ ដើម្បីចែករំលែកចំណេះដឹង និងលើក​កម្ពស់​ការរៀន​ភាសាបារាំង​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង។

ការលើកទឹកចិត្តនេះ បានធ្វើឡើង​ក្នុង​ជំនួប ជាមួយលោកស្រី Rennie Yotova ប្រធានផ្នែកអប់រំភាសាបារាំង នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងការទទួលស្វាគមន៍វត្តមានគ្រូបង្រៀនស្ម័គ្រចិត្តបារាំងអន្តរជាតិ នៃកម្មវិធីបម្លាស់ទីគ្រូបង្រៀនស្ម័គ្រចិត្តបារាំងអន្តរជាតិ កាលពីរសៀលថ្ងៃទី១៥ មករា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ បានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងវិស័យអប់រំ និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ពិសេសការចូលរួមពង្រឹង និងលើកកម្ពស់ការបង្រៀន និងរៀនភាសាបារាំងនៅកម្ពុជា។

លោកស្រី Rennie Yotova បានលើកឡើងថា កម្មវិធីបម្លាស់ទីគ្រូបង្រៀនស្ម័គ្រចិត្តបារាំងអន្តរជាតិ ជាកម្មវិធីដ៏ល្អមួយ​របស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីចាប់តាំងពីឆ្នាំ២០២០ និងក្នុងឆ្នាំ២០២៦នេះ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបាន​ជ្រើសរើសគ្រូបង្រៀនស្ម័គ្រចិត្តបារាំង​អន្តរជាតិដែលមានសមត្ថភាពចំនួន១៣រូប មកបំពេញភារកិច្ចនៅ​តាមបណ្ដា​គ្រឹះស្ថានអប់រំ ក្នុងគោលដៅលើកកម្ពស់ការបង្រៀន និងរៀនភាសាបារាំង តាមរយៈសកម្មភាពបណ្ដុះបណ្ដាល ការបង្កើតក្លឹបសិក្សាភាសាបារាំង សកម្មភាពសិល្បៈ និងវប្បធម៌នានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់គ្រូ និងសិស្ស។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍​ដោយស្វាគមន៍​ចំពោះវត្តមាន​គ្រូបង្រៀនស្ម័គ្រចិត្ត​បារាំងអន្តរជាតិ នៃកម្មវិធី​បម្លាស់ទី​គ្រូបង្រៀនស្ម័គ្រចិត្តបារាំង​អន្តរជាតិ ទាំង១៣រូប។ ឯកឧត្តមបាន​គូសបញ្ជាក់ថា វត្តមានរបស់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត មិនត្រឹមតែជួយពង្រឹងសមត្ថភាព​ភាសាបារាំង​ដល់សិស្សានុសិស្ស​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំង​ពីស្មារតីសាមគ្គីភាពអន្តរជាតិ និងជាការរួមចំណែកយ៉ាង​សំខាន់ក្នុង​ការត្រៀម​លក្ខណៈរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។

សូមជំរាបជូនថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ​ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅខេត្តសៀមរាប ក្នុងឆ្នាំ២០២៦នេះ ដែលជាលើកទីមួយក្នុងរយៈពេលជិត ៣០ឆ្នាំចុងក្រោយ ដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបាន​រៀបចំឡើង​នៅតំបន់អាស៊ីអាគ្នេយ៍៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។