ធនាគារពិភពលោក ៖ កម្មវិធីអប់រំរបស់កម្ពុជា កំពុងតភ្ជាប់​ការរៀនសូត្រមូលដ្ឋាន ទៅនឹង​ឱកាស​ការងារជាក់ស្តែង

តាមរយៈគម្រោងកែលម្អការអប់រំទូទៅ (GEIP) និង​គម្រោងកែលម្អ​ឧត្តមសិក្សា​ចំនួនពីរ (HEIP1&2) ក្រោម​ការ​គាំទ្រពីធនាគារពិភពលោក បាន​និងកំពុងធ្វើ​ឱ្យ​កម្មវិធីអប់រំរបស់កម្ពុជា ធ្វើការតភ្ជាប់​ការ​រៀនរបស់សិស្ស ទៅ​នឹង​ឱកាស​ការងារជាក់ស្តែង។

តាមរយៈសេចក្តីប្រកាស​ដែលចេញផ្សាយ​កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ធនាគារពិភពលោក​បាន​ឱ្យដឹងថា ជាលទ្ធផល​ក្រោយ​ការ​អនុវត្តគម្រោងខាងលើ ពេលនេះ សិស្ស​ជាង៦សែននាក់ ទទួលបានអត្ថប្រយោជន៍​ពីការ​កែលម្អ​គុណភាពសាលា​រៀន ហើយ​និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យចំនួន ៦៨០៩នាក់ មានអត្រា​ទទួលបានការងារ​ជាង ៩៣ភាគរយ ខ្ពស់ជាងសាកលវិទ្យាល័យដែលមិនចូលរួមក្នុងកម្មវិធីនេះ។ នៅឆ្នាំ២០៣១ គេរំពឹងថានឹងមាននិស្សិតចំនួន ១៧៤ ០០០នាក់ (ស្រី ៤៧ភាគរយ) ទទួលបានជំនាញ​សម្រាប់ភ្ជាប់ពួកគេ​ផ្ទាល់ទៅ​នឹង​ទីផ្សារ​ការងារ​តែម្តង។

សេចក្តីប្រកាស​ដដែល​លើកឡើងថា មុន​នឹងដាក់​ឱ្យ​អនុវត្តគម្រោងកែលម្អការអប់រំ និង​គម្រោង​កែលម្អ​ឧត្តមសិក្សា ធនាគារពិភពលោក​បាន​រកឃើញថា មានសិស្សថ្នាក់ទី៥ តែ ១១% ប៉ុណ្ណោះដែលអាចអានអត្ថបទបានត្រឹមត្រូវ ក្នុងនោះកុមារមកពីគ្រួសារក្រីក្រនៅជនបទជួបការលំបាកខ្លាំងជាងគេ។ រីឯនៅកម្រិតឧត្តមសិក្សា ការចុះឈ្មោះ​ចូលរៀន​មុខវិជ្ជាស្ទែម (STEM) នៅមានកម្រិតទាប (ប្រមាណ ២០% នៃនិស្សិតសរុប) និងកង្វះកិច្ចសហការរវាងគ្រឹះស្ថានសិក្សា និងវិស័យឧស្សាហកម្ម បានធ្វើឱ្យនិស្សិតបញ្ចប់ការសិក្សា​មិនទាន់អាច​ត្រៀមខ្លួនបាន​ពេញលេញ​សម្រាប់​តម្រូវការ​ទីផ្សារការងារ។

ឆ្លើយតបទៅនឹង​បញ្ហាប្រឈមទាំងនេះ ធនាគារពិភពលោកបានដាក់ចេញ​នូវ​កិច្ច​អន្តរាគមន៍ផ្អែកលើភស្តុតាងរួមបញ្ចូលគ្នា ដែលភ្ជាប់ការរៀនសូត្រកម្រិតមូលដ្ឋានទៅនឹងលទ្ធផលការងារ។ ក្នុងនោះ នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា គណៈកម្មាធិការគ្រប់គ្រងសាលាបានពង្រឹងវត្តមានរបស់គ្រូ និងគុណភាពនៃការបង្រៀន រីឯឧបករណ៍វាយតម្លៃឌីជីថលបានជួយបង្កលក្ខណៈងាយស្រួលសម្រាប់ការកែសម្រួលតម្រូវការរៀនសូត្រតាមពេលវេលាជាក់ស្តែង។ ការគាំទ្រចំគោលដៅ រួមមានការកំណត់អត្តសញ្ញាណពិការភាព ការផ្តល់ឧបករណ៍ជំនួយ និងការផ្សព្វផ្សាយក្នុងសហគមន៍ បាននាំកុមារដែលត្រូវបានមើលរំលងឱ្យត្រឡប់មកសាលា និងបន្តការសិក្សាឡើងវិញ។

នៅកម្រិតឧត្តមសិក្សា ភាពជាដៃគូជាមួយវិស័យឧស្សាហកម្មបានជំរុញឱ្យមានការកែទម្រង់កម្មវិធីសិក្សាឱ្យស្របតាមតម្រូវការទីផ្សារ ខណៈកម្មវិធីអភិវឌ្ឍន៍មហាវិទ្យាល័យបានពង្រឹងគុណភាពបង្រៀន និងសមត្ថភាពស្រាវជ្រាវ។ កម្មវិធី STEM ត្រូវបានធ្វើទំនើបកម្មជាមួយហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ ព្រមទាំងពង្រីកលទ្ធភាពទទួលបានការអប់រំសម្រាប់សិស្សក្រុមភាគតិច តាមរយៈកម្មវិធីអាហារូបករណ៍ចំគោលដៅ និងការគិតគូរ​ពីយេន​ឌ័រ។

តាមរយៈការធ្វើទំនើបកម្មកម្មវិធីសិក្សា, ការបង្កើតភាពជាដៃគូជាមួយឧស្សាហកម្មក្នុងសេដ្ឋកិច្ច, និងការពង្រីកលទ្ធភាពទទួលបានការអប់រំសម្រាប់ក្រុមដែលមានតំណាងភាគតិច កម្មវិធីនេះកំពុងជំរុញឱ្យមានកំណើនប្រកបដោយបរិយាបន្ន និងធ្វើឱ្យកម្ពុជាត្រៀមលក្ខណៈបានកាន់តែប្រសើរ សម្រាប់ការប្រកួតប្រជែងរយៈពេលវែងនៅក្នុងសេដ្ឋកិច្ចពិភពលោក។

យ៉ាងណាផ្អែកលើលទ្ធផលដែលទទួលបាន ធនាគារពិភពលោកមានគម្រោង​នឹងពង្រីកវិសាលភាពកិច្ចអន្តរាគមន៍ប្រកបដោយជោគជ័យនេះ នៅទូទាំងប្រទេស ដោយគ្រោងពង្រីកគម្រោង GEIP ទៅដល់សាលាបឋមសិក្សាចំនួនជាង ៦ ០០០ នៅឆ្នាំ២០២៨។ ដោយឡែក​គម្រោង HEIP 2 នឹងពង្រីកគំរូផ្តោតលើការងារដល់សាកលវិទ្យាល័យចំនួនប្រាំបន្ថែមទៀត ដោយតម្រង់គោលដៅលើនិស្សិតបញ្ចប់ការសិក្សាចំនួន ១៧៤ ០០០ នាក់ នៅឆ្នាំ២០៣១៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...