ការងារដែលរ៉ូបូតពិបាកនឹងជំនួសមនុស្ស​ក្នុងពេល២០ឆ្នាំខាងមុខ

តាមរយៈរបាយការណ៍ស្រាវជ្រាវរបស់ McKinsey & Company បានបង្ហាញថា ប្រហែល ៣០ភាគរយ ទៅ៦០ភាគរយនៃអាជីពរបស់មនុស្សត្រូវជំនួសដោយកុំព្យូទ័រ ឬរ៉ូបូត។

តាមការសិក្សា​មួយ​នៅឆ្នាំ២០១៣ ដោយអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Oxford ក្រោមប្រធានបទ The Future of Employment បានកំណត់អាជីពចំនួន ៧០២ ដែលនឹងត្រូវជំនួសដោយកុំព្យូទ័រ ក្នុងនោះការងារដែលមានហានិភ័យខ្ពស់បំផុតគឺ Telemarketer, អ្នករៀបចំឯកសារពន្ធ, អាជ្ញាកណ្ដាលកីឡា, មន្ត្រីឥណទាន, អ្នកគិតលុយ, អ្នកបើកតាក់ស៊ី និងជំនួយការផ្នែកច្បាប់ជាដើម។ ប៉ុន្តែបច្ចេកវិទ្យានឹងបង្កើតអាជីពថ្មីៗ ដែលលើសចំនួនអាជីពដែលបានបាត់បង់ទៅ។

Ford ដែលជាក្រុមហ៊ុនអនាគតនិយមមួយរបស់ពិភពលោក បានចាត់ថ្នាក់ការងារ ដែលមានភាពធន់ជា២ផ្នែក។ ការងារក្នុងផ្នែកទី១ គឺជាប្រភេទការងារ ដែលតម្រូវឱ្យមានគំនិតច្នៃប្រឌិតខ្ពស់ដូចជា​ ការងារផ្នែកសិល្បៈ​ វិចិត្រករ អ្នកវិទ្យាសាស្ត្រ និងអ្នកអភិវឌ្ឍយុទ្ធសាស្ត្រអាជីវកម្មថី្មៗជាដើម ។ Ford បានកត់សម្គាល់ថា សម្រាប់ពេល​នេះ មនុស្សនៅតែមានគំនិតច្នៃប្រឌិតខ្ពស់បំផុតក្នុងផែនដី ប៉ុន្តែគេក៏អាចសន្មត់១០០ភាគរយដែរថា នៅ២០ឆ្នាំក្រោយ កុំព្យូទ័រនៅតែមិនអាចមានភាពច្នែប្រឌិតខ្លាំងជាងមនុស្សឬយ៉ាងណា ព្រោះបច្ចុប្បន្នកុំព្យូទ័រក៏អាចបង្កើតស្នាដៃសិល្បៈរួចទៅហើយ។

ការងារក្នុងផ្នែកទី២ គឺជាអាជីពដែលតម្រូវឱ្យមានទំនាក់ទំនងស្មុគស្មាញជាមួយមនុស្ស ដូចជា អ្នកមើលថែអ្នកជំងឺ និងតួនាទីមួយចំនួនក្នុងអាជីវកម្ម ដែលទាមទារឱ្យមានទំនាក់ទំនង មានភាពបត់បែនជាមួយអតិថិជនជាដើម។ ក្នុងនោះអាជីពដែលមានភាគរយតិចជាង ដែលនឹងត្រូវមានជំនួសដោយម៉ាស៊ីនមានដូចជា អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត (Mental health and substance abuse social work) ឱកាសជំនួយដោយម៉ាស៊ីន ០.៣%, អ្នកជំនាញផ្នែកសុខភាព (Occupational therapist) ០.៣៥%, អ្នកឯកទេសខាងចំណីអាហារ និងអាហារូបត្ថម្ភ ០.៣៩% និងគ្រូពេទ្យវះកាត់ ០.៤២%។ល។

លោក Saadia Zahidi ប្រធានគំនិតផ្តួចផ្ដើមប្រព័ន្ធអប់រំ យេនឌ័រ និងប្រព័ន្ធការងារនៃ WE Forum បានលើកឡើងថា ប្រព័ន្ធស្វ័យប្រវត្តិកម្ម អាចនឹងធ្វើឱ្យមានវិសមភាពយេនឌ័រធ្ងន់ធ្ងរឡើង។ លោកមើលឃើញថា ស្ត្រីមិនសូវចាប់អារម្មណ៍សិក្សាជំនាញ STEM នោះទេ ខណៈដែលការងារលើវិស័យនេះនឹងមានតម្រូវការកាន់តែខ្ពស់នាពេលអនាគត ។ ប៉ុន្តែ Zahidi ក៏បានកត់សម្គាល់ឃើញដែរថា មានស្ត្រីកាន់តែច្រើននៅក្នុងវិជ្ជាជីវៈ ដែលទាក់ទងនឹងការថែទាំសុខភាព និងអប់រំ ដែលការងារប្រភេទនេះ ក៏មានហានិភ័យទាប អាចនឹងជំនួសដោយកុំព្យូទ័រផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...