រដ្ឋាភិបាលកំណត់សសរស្ដម្ភយុទ្ធសាស្ត្រ៥ អភិវឌ្ឍជំនាញនៅកម្ពុជា

ភ្នំពេញ – ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមដែលមានលក្ខណៈជាប្រព័ន្ធក្នុងការអភិវឌ្ឍជំនាញ រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យភាគីពាក់ព័ន្ធអនុវត្តផែនទីបង្ហាញផ្លូវ ស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥ ។ ការដាក់ឱ្យអនុវត្តនេះ មានគោលដៅតម្រង់ទិស និងបន្សំកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធក្នុងការអភិវឌ្ឍជំនាញប្រកប​ដោ​យ​ចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ និងផលិតភាពខ្ពស់ ដែលអាចឆ្លើយតបទៅនឹងតម្រូវការវិស័យឯកជននាពេញបច្ចុប្បន្ន និងអនាគត ។

ទន្ទឹមគ្នានេះ ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា មានសសរស្ដម្ភយុទ្ធសាស្ត្រចំនួន៥ គោលដៅសរុបចំនួន២៦ និងសមិទ្ធកម្ម គន្លឹះចំនួន២៧ និងបានរៀបចំជាសកម្មភាពអន្ដរាគមន៍ និងសូចនាករសមិទ្ធកម្មតាមអន្តរាគមន៍នីមួយៗចំនួន ៧៥ ដែលត្រូវបានរៀបចំឡើងប្រទាក់ក្រឡាគ្នាតាមគោលដៅ និងសសរស្ដម្ភយុទ្ធសាស្ត្រនីមួយៗ ។ នេះបើផ្អែកតាមខ្លឹមសាររបស់ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា ឆ្នាំ២០២៣-២០៣៥ ។

១. ការពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ) ៖ ការពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្ពោះទៅរកការផលិតបណ្តុំកម្លាំងពលកម្មជំនាញ ដែលមានសមត្ថភាពគ្រប់គ្រាន់ឆ្លើយតបនឹងម្រូវការទីផ្សារការងារ និងបានត្រៀមខ្លួនរួចរាល់សម្រាប់ចូលឧស្សាហកម្មតាមរយៈការអនុវត្តពេញលេញនូវក្របខ័ណ្ឌគុណវុឌ្ឍជាតិកម្ពុជា, ការធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍកញ្ចប់ស្តង់ដាបណ្ដុះបណ្តាលផ្អែកលើសមត្ថភាព, ការធ្វើឱ្យកម្មវិធីបណ្តុះបណ្តាលមានភាពទន់ភ្លន់, ការធ្វើបរិវត្តកម្មគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ការធ្វើវិក្រឹត្យការ អធិការកិច្ច និងវាយតម្លៃសមត្ថភាពគ្រូបច្ចេកទេស, និងការបន្ស៊ីគ្នានឹងក្របខ័ណ្ឌគុណវុឌ្ឍយោងកម្រិតតំបន់ និងពង្រឹងក្រុមប្រឹក្សាអភិវឌ្ឍន៍ជំនាញដែលមានស្រាប់ ។

២. ការលើកកម្ពស់កិត្តិនាម និងការផ្សព្វផ្សាយ ៖ ការកសាងកិត្តិនាមនិងអត្តសញ្ញាណ និងបង្កើនការផ្សព្វផ្សាយគ្រប់ទម្រង់ឱ្យបានដល់សហគមន៍ ដើម្បីបង្កើនភាពទាក់ទាញ ពង្រឹងការតម្រង់ទិសវិជ្ជាជីវៈ ដើម្បីបង្កើនការយល់ដឹង ការផ្លាស់ប្តូរផ្នត់គំនិត ការផ្ដល់តម្លៃនិងសារៈសំខាន់ ការជំរុញឱ្យមានក្តីស្រមៃ និងមោទកភាពដែលចាប់យកការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។ ការរៀបចំកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយបញ្ចូលការលើកកម្ពស់សហគ្រិនភាព ឱកាសហ្វឹកហ្វឺនកូនជាង និងប្រកបដោយបរិយាប័ន្ន ដែលមិនទុកនរណាម្នាក់ចោលដោយបង្កលទ្ធភាពងាយស្រួលដល់ក្រុមជនងាយរងគ្រោះចូលមកសិក្សានៅផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។

៣. អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម ៖ ចំណុចនេះសំដៅដល់ការពង្រីកតួនាទី ភារកិច្ច និងការចូលរួមរបស់វិស័យឯកជននៅក្នុងការអភិវឌ្ឍន៍ជំនាញ ពង្រឹងនិងពង្រីកបណ្តាញរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងឧស្សាហកម្ម, លើកកម្ពស់ការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling) និងបង្កើតក្រុមប្រឹក្សាជំនាញតាមវិស័យបន្ថែមទៀត ។

៤. អភិបាលកិច្ច និងភាពជាអ្នកដឹកនាំ ៖ ពង្រឹងអភិបាលកិច្ចប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយបន្តអភិវឌ្ឍច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពង្រឹងយន្តការអន្តរស្ថាប័នដើម្បីជំរុញការត្រួតពិនិត្យនិងគ្រប់គ្រង ។ ជាមួយគ្នានេះ ពង្រឹងប្រព័ន្ធធានាគុណភាព ពង្រឹងសមត្ថភាពគ្រប់គ្រងនិងដឹកនាំ និងការបង្កើតគណៈកម្មាធិការគ្រប់គ្រងនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។

៥. ការផ្តល់ហិរញ្ញប្បទាន និងចីរភាព ៖ ធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន, ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុដោយឆ្ពោះទៅរកការអនុវត្តផ្អែកលើលទ្ធផល និងស្វ័យភាពរបស់គ្រឹះស្ថានបណ្តុះបណ្តាលជំនាញ, បង្កើនការវិភាជន៍ថវិកាថ្នាក់ជាតិសម្រាប់អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងការអភិវឌ្ឍជំនាញ ។

គួររំលឹកដែរថា ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា ឆ្នាំ២០២៣-២០៣៥ មានលក្ខណៈប្រទាក់ក្រឡា និងបំពេញឱ្យគ្នាទៅវិញទៅមកជាមួយផែនទីបរិវត្តកម្មឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ ឆ្នាំ២០២៣-២០២៧ ដែលបានរៀបចំឡើងក្នុងគោលបំណងប្រែក្លាយឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ និងបង្កើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់តម្លៃចីរភាពបរិស្ថាន ការប្រើប្រាស់បច្ចេកវិទ្យាជំនាញ និងសហគ្រិនភាព ព្រមទាំងចូលរួមគាំទ្រដល់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រតាមវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...