វេជ្ជបណ្ឌិត យឹម សុបុត្រា ៖ ក្លាយជាអ្នកឯកទេសសុខភាពផ្លូវចិត្តត្រូវមានចំណេះដឹងមូលដ្ឋាន ៥ចំណុច

ភ្នំពេញ – អ្នកឯកទេសសុខភាពផ្លូវចិត្តជាធនធានមនុស្សសំខាន់ចូលរួមលើកម្ពស់សុខភាពបុគ្គល សុខភាពគ្រួសារ និងជីវភាពប្រជាជនកម្ពុជា ។ កម្ពុជាត្រូវការអ្នកឯកទេសសុខភាពផ្លូវចិត្តជាច្រើននាក់ ដើម្បីចូលរួមដោះស្រាយបញ្ហាសុខុមាភាពសង្គម ព្រមទាំងចូលរួមការអភិវឌ្ឍន៍នានាឱ្យកាន់តែប្រសើរឡើង ។ ដើម្បីក្លាយជាអ្នកឯកទេសសុខភាពផ្លូវចិត្ត ទាមទារឱ្យយុវជនត្រៀមខ្លួនជានិច្ចក្នុងការសិក្សា ព្រមទាំងមានចំណេះដឹងមូលដ្ឋាន ៥ចំណុចជាចំាបាច់ ។ នេះបើតាមការបញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសវិកលវិទ្យា នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។

លោកវេជ្ជបណ្ឌិត យឹម សុបុត្រា មើលឃើញថា ប្រជាជនកម្ពុជាមានបញ្ហាសុខភាពផ្លូវចិត្តច្រើន ហើយពួកគាត់ជួបការលំបាក ដោយសារអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តមានតិចតួច ។ អ្នកមានបញ្ហាសុខភាពផ្លូវចិត្តត្រូវការអ្នកប្រឹក្សាដើម្បីផ្លាស់ប្តូរការ​គិត កែប្រែ​អាកប្បកិរិយា ការស្តារសតិបញ្ញា ស្មារតី កាយសម្បទា និងការស្តារលទ្ធភាព​​ពលកម្ម ឬផ្តល់សេវាអប់រំផ្លូវចិត្តដល់​ក្រុម​គ្រួសារដែលមើលថែទាំដល់​អ្នក​​​​ជម្ងឺ​ទាំងនោះ។

តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន លោកវេជ្ជបណ្ឌិត យឹម សុបុត្រា បានឱ្យដឹងថា ដើម្បីក្លាយខ្លួនជាអ្នកជំនាញផ្លូវចិត្តមួយរូបត្រូវប្រើពេលសិក្សារយៈពេល ៩ឆ្នាំ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ។ ក្នុងនោះលោកត្រូវរៀនបរិញ្ញាបត្រវេជ្ជសាស្រ្តរយៈពេល ៦ឆ្នាំ ហើយបន្ទាប់មកត្រូវសិក្សាតម្រង់ទិសយកឯកទេសបន្ថែម ។ មុននឹងសិក្សាឯកទេសវិកលវិទ្យា ត្រូវបំពេញការងារជាគ្រូពេទ្យទូទៅសិន (ពេលវេលាជាក់លាក់ណាមួយ) បន្ទាប់មកត្រូវប្រឡងយកឯកទេសវិកលវិទ្យា ហើយប្រសិនបើជាប់ គឺត្រូវរៀនបន្ថែម ៣ឆ្នាំទៀត ។

ទន្ទឹមគ្នានេះ ដើម្បីក្លាយជាអ្នកឯកទេសជំងឺផ្លូវចិត្ត ចាំបាច់ត្រូវតែមានលក្ខណៈសម្បត្តិឱ្យបានត្រឹមត្រូវចំនួន ៥ថែមទៀត រួមមាន ១.ត្រូវតែជាបុគ្គលមានសុខភាពចិត្តល្អ មានចិត្តធ្ងន់, ២. ត្រូវតែជាអ្នកព្យាយាម, ៣. ជាបុគ្គលមួយដែលមានសមត្ថភាពយល់ចិត្ត យល់អារ​ម្មណ៍​របស់អតិថិជន (ស្គាល់ពីបរិបទរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសយល់ថា តើគាត់ជួបបញ្ហាអ្វីខ្លះ?), ៤. ត្រូវសហការយ៉ាងស្អិតល្មួតជាមួយគ្រូពេទ្យផ្សេង (អ្នកដែលមកទទួលសេវាផ្នែកផ្លូវចិត្ត មិនមែនឈឺតែផ្លូវចិត្តទេ អាចនឹងឈឺផ្លូវកាយដែរ) និង ៥.ត្រូវតែរៀនបន្ត មិនមែនរៀនត្រឹមតែសាលាហើយចប់នោះទេ ។

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌល Leitner មានទីតាំងនៅសហរដ្ឋអាមេរិក​បាន​ឱ្យ​ដឹងថា នៅលើពិភពលោកមានប្រជាជនប្រហែល ៤៥០លាននាក់បានទទួលរងជំងឺផ្លូវចិត្ត ។ តួលេខនេះជាចំនួនដ៏ច្រើន លើសអ្នក​មាន​ជំងឺសរសៃឈាម បេះដូង និងច្រើនជាងពីរដង នៃជំងឺមហារីកគ្រប់មុខបូកបញ្ចូលគ្នាទៅទៀត ។

លោកវេជ្ជបណ្ឌិត យឹម សុបុត្រា បានបញ្ជាក់ថា សុខភាពផ្លូវចិត្តនិងផ្លូវកាយមានទំនាក់ទំនងជាមួយគ្នាជាចំាបាច់ សុខភាពផ្លូវចិត្តជាម្តាយសុខភាពផ្លូវកាយជាឪពុក គ្មានសុខភាពណាមួយខ្វះសុខភាពផ្លូវចិត្តបានឡើយ ។ ​ក្លាយខ្លួនជាអ្នកជំនាញសុខភាពផ្លូវចិត្ត សម្រាប់លោកមានមោទនភាព ព្រោះអាចជួយប្រជាជនកម្ពុជារួចផុតពីបញ្ហាផ្លូវចិត្ត ជួយយុវជនឱ្យចាកផុតពីគ្រឿងញៀនហើយបន្តការសិក្សា បន្តយកអាជីពដែលជាគម្រោងជីវិតខ្លួនគេផ្ទាល់ និងក្រុមគ្រួសារ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....