ភ្នំពេញ – ជំនាញបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ជួយបណ្តុះបណ្តាលសិស្សមានឱកាសអភិវឌ្ឍសមត្ថភាពបំណិនជីវិតលើជំនាញរឹង និងជំនាញទន់យ៉ាងប្រសើរ ។ គុណសម្បត្តិនៃការការសិក្សាជំនាញនេះ មិនចំណាយពេលវេលាសិក្សាយូរ មិនទាមទារកម្រិតវប្បធម៌ខ្ពស់ខ្លាំង និងមានឱកាសការងារទូលំទូលាយ ។ អ្នកសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ មានឱកាសទទួលបានអាហារូបករណ៍ច្រើន សម្បូរឱកាសការងារ មានសមត្ថភាពប្រកួតប្រជែងការងារទាំងក្នុងប្រទេស តំបន់ ឬប្រកួតប្រជែងកម្លាំងពលកម្មមកពីក្រៅប្រទេស ។ នេះបើតាមប្រសាសន៍ លោក លី ចន្ទរិទ្ធ នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង ។

លោក លី ចន្ទរិទ្ធ នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា រៀងរាល់ឆ្នាំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង ផ្ដល់អាហារូបករណ៍ជាច្រើនដល់យុវជន និងសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ។ អាហារូបករណ៍ទាំងនោះ ផ្តល់ឱ្យយុវជនគ្រប់ភេទ គ្រប់វ័យ និងគ្រប់ជាតិសាសន៍ ដើម្បីឱ្យពួកគេទទួលបានឱកាសសិក្សាជំនាញមានរយៈពេលវែង និងរយៈពេលខ្លី សម្រាប់ប្រកបការងារ ឬអាជីវកម្មខ្នាតតូចផ្សេងៗ ។

នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង មានប្រសាសន៍បន្តថា ការសិក្សាជំនាញ TVET បានផ្ដល់ឱកាសឱ្យសិស្សដែលបានបោះបង់ការសិក្សាមុន ឬក្រោយថ្នាក់ទី៩ ឱ្យមានឱកាសបានបន្តការសិក្សាជំនាញ និងអាចបន្តទៅថ្នាក់បរិញ្ញាបត្រ ឬលើសនេះទៅតាមលំដាប់លំដោយនៃការសិក្សាដែលមានសញ្ញាបត្របញ្ជាក់សមមូលនៅថ្នាក់វិទ្យាល័យ ។
“ជំនាញបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ មាននៅគ្រប់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទីតាំងនៅគ្រប់រាជធានី-ខេត្ត ហើយមានមុខជំនាញសិក្សាជាច្រើន ដោយអាស្រ័យទៅលើចំណង់ចំណូលចិត្តយុវជន និងកម្មវិធីសិក្សាផ្ដល់ជូនតាមតំបន់“
លោក លី ចន្ទរិទ្ធ នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង

លោក លី ចន្ទរិទ្ធ បានបន្តថា ការសិក្សាជំនាញរយៈពេលវែងមាន ០៤មុខជំនាញ ដូចជា ព័ត៌មានវិទ្យា ផ្នែកជួសជុល និងថែទាំរថយន្ត ផ្នែកជួសជុល និងថែទាំម៉ាស៊ីនត្រជាក់ ការតម្លើងអគ្គិសនីនៅក្នុងអគារ ដែលសិស្សនឹងទទួលបានសញ្ញាបត្របញ្ជាក់ការសិក្សា១ និងមានរយៈពេលសិក្សា ១ឆ្នាំឡើងទៅ ។
ចំណែកជំនាញខ្លី ឬអាចហៅបានថា ជំនាញក្រោយប្រមូលផល ជាការសិក្សាអំពីរបៀបកែច្នៃបន្លែក្រោយការប្រមូលផលកសិកម្មដូចជា ការកែច្នៃស្ពៃទៅជាស្ពៃជ្រក់ ការកែច្នៃឆៃថាវទៅជាឆៃប៉ូវ និងការកែច្នៃបន្លែផ្សេងៗមានរយៈពេលសិក្សា ១សប្ដាហ៍ និងមានវគ្គ ៤ខែដែលសិក្សាអំពីការជួសជុលម៉ាស៊ីនគោយន្ត ម៉ាស៊ីនតូចៗ ម៉ាស៊ីនម៉ូតូ កាត់ដេរ អ៊ុតសក់ជាដើម ដែលសិស្សនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាជំនាញដូចគ្នា ។

ដើម្បីទទួលបានអាហារូបករណ៍សិក្សាជំនាញនេះ បេក្ខជន-បេក្ខនារីដែលរស់នៅខេត្តកំពង់ឆ្នាំង អាចទៅស្នើសុំពាក្យចូលរៀនអាហារូបករណ៍បាននៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្ទាល់ ។ ជាមួយគ្នានេះ បេក្ខជន-បេក្ខនារីអាចពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូដែលមានជំនាញដើម្បីពិគ្រោះថាតើយុវជន អាចមានលទ្ធភាព និងគួរចាប់ផ្ដើមរៀនជំនាញពីចំណុចណាទៅចំណុចណា និងជំនាញអ្វីឱ្យត្រូវនឹងសមត្ថភាពរបស់បុគ្គលម្នាក់ៗ ជៀសវាងករណីរៀនហើយមិនត្រូវជំនាញដែលធ្វើឱ្យពួកគាត់ខាតឆ្នាំ ។
លោក លី ចន្ទរិទ្ធ បានបន្តបន្ថែមថា រៀងរាល់ឆ្នាំមានសិស្សចន្លោះពី ២០០នាក់ ទៅ ៣០០នាក់ដែលបានបញ្ជប់ការសិក្សាពីមជ្ឈមណ្ឌល បណ្ដុះបណ្ដាលហើយអាចស្វែងរកការងារធ្វើបាន ដោយអ្នកខ្លះមានលទ្ធភាពអាចបើកមុខរបរ ឬប្រកបអាជីវកម្មខ្នាតតូចដោយខ្លួនឯងអំពីជំនាញដែលគាត់បានរៀន និងអ្នកខ្លះអាចស្វែងរកការងារបាននៅតាមយានដ្ឋាន ឬកន្លែងធ្វើការផ្សេងៗពីជំនាញរបស់គាត់ ។ គួរបញ្ជាក់ដែរថា អាហារូបរកណ៍សិក្សាជំនាញនេះ ក្នុងគោលបំណងជួយកាត់បន្ថយការចំណាយដល់ការសិក្សា និងផ្ដល់ឱកាសដល់សិស្សដែលមានជីវភាពក្រីក្រ និងមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយបន្តការសិក្សានៅតាមគ្រឹះស្ថានសិក្សា និងនៅមហាវិទ្យាល័យ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2023
កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 07/07/2026
នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/09/2025
សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានប្រកាសជ្រើសរើសសិស្សនិស្សិតឱ្យចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2025
សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/05/2024
ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

សាកលវិទ្យាល័យ Moscow Polytechnic University ប្រកាសផ្តល់អាហារូបករណ៍ពេញថ្លៃដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/08/2026
Moscow Polytechnic University ប្រកាសបើកទទួលពាក្យអាហារូបករណ៍ពីនិស្សិតកម្ពុជា

ឱកាសគ្រូបង្រៀនចូលរួមកម្មវិធី Teacher Training Students នៅប្រទេសជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2026
ជាឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅតាមសាលារៀនបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យ នៅទូទាំងប្រទេសកម្ពុជា, សម្រាប់ឆ្នាំ២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































