សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប

ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី “European Global Scholarship Call for Water Professions” ដោយផ្តល់​ឱកាស​ចំនួន ៣០កន្លែង។

អាហារូបករណ៍នេះនឹងផ្តល់ជូននូវការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅតាមបណ្តាសាកលវិទ្យាល័យល្បីៗក្នុងប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង ២៧។

អាហារូបករណ៍នេះនឹងគ្របដណ្តប់លើការចំណាយទាំងអស់ រួមមាន៖

  • កម្រៃសេវាសិក្សា (Tuition fees)
  • ការធានារ៉ាប់រងសុខភាព
  • ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ស្នាក់នៅ និងហូបចុក
  • អត្ថប្រយោជន៍ចាំបាច់ផ្សេងៗទៀត

មុខជំនាញអាទិភាព ៖ កម្មវិធីនេះផ្តោតសំខាន់លើមុខជំនាញក្នុងវិស័យ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ដែលពាក់ព័ន្ធនឹង ការផ្គត់ផ្គង់ទឹក និងប្រព័ន្ធអនាម័យ, និរន្តរភាពបរិស្ថាន, ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងភាពស៊ាំនឹងអាកាសធាតុ។

លក្ខខណ្ឌ និងនីតិវិធីនៃការដាក់ពាក្យ

សម្រាប់បេក្ខជនដែលមានបំណងចង់ដាក់ពាក្យ តម្រូវឱ្យអនុវត្តតាមជំហានសំខាន់ៗចំនួន ៣ ដូចខាងក្រោម៖

  1. ទទួលបានលិខិតទទួលឱ្យចូលរៀន (Admission Letter): បេក្ខជនត្រូវទាក់ទង និងទទួលបានលិខិតបញ្ជាក់ការទទួលឱ្យចូលរៀន (ទោះជាលក្ខខណ្ឌ ឬផ្លូវការ) ពីសាកលវិទ្យាល័យណាមួយដែលទទួលស្គាល់ក្នុងសហភាពអឺរ៉ុប។
  2. រៀបចំឯកសារ: រៀបចំរាល់ឯកសារពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយតាមការកំណត់។
  3. ការដាក់ពាក្យតាមអនឡាញ: បេក្ខជនត្រូវដាក់ពាក្យតាមរយៈគេហទំព័រផ្លូវការ https://eu-scholarship.itc.edu.kh

ឈប់ទទួលពាក្យ: ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ២៣:៥៩ យប់ (ម៉ោងនៅភ្នំពេញ)។

ដើម្បីជួយសម្រួលដល់បេក្ខជន សហភាពអឺរ៉ុបក៏មានរៀបចំជាសិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺណិត (Webinars) និងវគ្គផ្តល់ព័ត៌មានផ្សេងៗផងដែរ។ សាធារណជនអាចចូលរួមក្នុងឆានែល Telegram ផ្លូវការ https://t.me/+s1X2JOFDa7MyMjQ1 ដើម្បីទទួលបានព័ត៌មានថ្មីៗបំផុត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...