គម្រោងមន្ទីរពិសោធន៍ឌីជីថល ឈ្នះជ័យលាភីលេខ១ ក្នុងកម្មវិធីយុវជន២១ ឆ្នាំ២០២៣

គម្រោងមន្ទីរពិសោធន៍ឌីជីថល – Digital Laboratory ដែលជាការផ្ដួចផ្ដើមគំនិតរបស់ក្រុមនិស្សិតចំនួន ៥រូបមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ទទួលបានជ័យលាភីលេខ១ ក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រនៃកម្មវិធី “យុវជន២១” ឆ្នាំ​២០២៣ ក្រោមប្រធានបទ “សហគ្រិនឌីជីថល៖ នវានុវត្តន៍អាជីវកម្ម” បន្ទាប់ពីបានឆ្លងកាត់វគ្គប្រកួតជម្រុះជាច្រើនដំណាក់កាល។

កញ្ញា ចាន់ សំបូរប៉ូគីនីកា ជាសមាជិកក្រុមនៃគម្រោងមន្ទីរពិសោធន៍បែបឌីជីថល និយាយថា គម្រោងមន្ទីរពិសោធន៍ឌីជីថល – Digital Laboratory ជាកម្មវិធីទូរស័ព្ទដែលអាចអនុវត្តន៍ការពិសោធន៍លើមុខវិជ្ជាវិទ្យាសាស្ត្រ នៅកម្រិត វិទ្យាល័យចាប់ពីថ្នាក់ទី១០ រហូតដល់ថ្នាក់ទី១២ ដើម្បីជួយសម្រួលដល់ការពិសោធន៍ជាក្រុម និងជួយឱ្យសិស្សអាចរៀនសូត្រដោយខ្លួនឯងបាន តាមរយៈសំណួរចម្លើយល្បងប្រាជ្ងា។

កញ្ញា សំបូរប៉ូគីនីកា បន្ថែមថា ដោយមើលឃើញពីបញ្ហាប្រឈមរបស់សិស្សានុសិស្សរួមមាន ទី១. សាលារៀនមួយចំនួនមិនទាន់មានបន្ទប់ពិសោធន៍ និងសម្ភារៈមិនគ្រប់គ្រាន់សម្រាប់សិស្សអនុវត្ត ទី២. ក្នុងថ្នាក់នីមួយៗមានសិស្សច្រើនដែលធ្វើឱ្យគ្រូបង្រៀនពិបាកគ្រប់គ្រង និងដឹកនាំសិស្សធ្វើពិសោធន៍ និង ទី៣. ចំណាយថវិកាច្រើនដើម្បីរៀបចំការពិសោធន៍ ។ កញ្ញាបន្តថា នៅពេលសិស្សមិនអាចធ្វើការពិសោធន៍បានគ្រប់គ្រាន់នឹងធ្វើឱ្យពួកគាត់បាត់បង់ចំណង់ចំណូលចិត្តរៀនផ្នែកវិទ្យាសាស្រ្ត (គីមីវិទ្យា) ។ បើតាមទិន្នន័យឃើញថា ភាគរយសិស្សវិទ្យាសាស្រ្តមានការធ្លាក់ចុះ ដោយក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ធ្លាក់ចុះច្រើនជាងសង្គមដែលមានត្រឹម ៣៤% បើធៀបទៅនឹងសិស្សរៀនថ្នាក់សង្គមប្រមាណ៦៦%។

សមាជិកក្រុមជ័យលាភីឆ្នើមរូបនេះ បញ្ជាក់ថា ដោយសារតែមើលឃើញអំពីបញ្ហាប្រឈមទាំងនោះទើបជំរុញឱ្យក្រុមរបស់ខ្លួនមានចក្ខុវិស័យចង់ឃើញសិស្សានុសិស្សនៅប្រទេសកម្ពុជាទាំងអស់មានឱកាសបានសិក្សារៀនសូត្រដោយផ្សារភ្ជាប់ទ្រឹស្ដីជាមួយនឹងការអនុវត្តតាមរយៈការពិសោធន៍ហើយបំផុសគំនិតពួកគេឱ្យបន្តធ្វើការរុករកស្រាវជ្រាវគ្មានទីបញ្ចប់។ កញ្ញា ចាន់ សំបូរប៉ូគីនីកា បន្តថា ដើម្បីសម្រេចចក្ខុវិស័យនេះ ក្រុមរបស់ខ្លួនមានបេសសកម្ម បង្កើតមន្ទីរពិសោធន៍ឌីជីថលមួយសម្រាប់សិស្សានុសិស្សក្នុងប្រទេសដើម្បីឱ្យពួកគាត់បានសិក្សាលើផ្នែកវិទ្យាសាស្រ្តពិតកាន់តែទូលំទូលាយតាមរយៈមន្ទីរពិសោធន៍ឌីជីថល។

កញ្ញា សុខ ចាន់វ៉ែន ជាសមាជិកក្រុមមួយរូបទៀត បានបន្ថែមថា កត្តាដែលជំរុញឱ្យគម្រោងនេះទទួលបានជ័យលាភីឆ្នើម ដោយសារ App មន្ទីរពិសោធន៍ឌីជីថល មានតម្លៃសមរម្យ សិស្សអាចធ្វើការពិសោធន៍បានគ្រប់ទីកន្លែង និងរួមចំណែកលើកកម្ពស់គុណភាពអប់រំ។ ទន្ទឹមគ្នានេះ មុខងារសំខាន់ៗក្នុងការប្រើប្រាស់មន្ទីរពិសោធន៍ឌីជីថល រួមមាន ទី១. អនុវត្តការពិសោធន៍ ទី២. មុខងារបង្កើតថ្នាក់ឱ្យសិស្សចូលពិសោធន៍ជាក្រុម ទី៣. សំណួរនិងចម្លើយ។

កញ្ញា សុខ ចាន់វ៉ែន លើកឡើងថា តាមរយៈគម្រោងមន្ទីរពិសោធន៍ឌីជីថល នឹងរួមចំណែកផ្ដល់ជាប្រយោជន៍ដល់វិស័យអប់រំ ដោយសិស្សស្វ័យសិក្សាយល់ទាំងទ្រឹស្ដី និងអនុវត្តការពិសោធន៍ជាក់ស្ដែង ដែលនាំឱ្យសិស្សានុសិស្សយល់ពីមេរៀនកាន់តែច្បាស់និងយល់ពីដំណើរការពិសោធន៍បន្ថែមទៀត។

«ពួកយើងចង់រួមចំណែកជួយបង្កើនធនធានមនុស្សផ្នែកវិទ្យាសាស្រ្តឱ្យបានច្រើន ហើយពេលដែលមានមន្ទីរពិសោធន៍ឌីជីថលពួកគាត់នឹងចូលចិត្តផ្នែកវិទ្យាសាស្រ្តនេះឱ្យបានច្រើន»

កញ្ញា សុខ ចាន់វ៉ែន ជាសមាជិកក្រុមជ័យលាភីលេខ១ នៃគម្រោងមន្ទីរពិសោធន៍បែបឌីជីថល

និស្សិតមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជារូបនេះ បន្តថា តាមរយៈការចូលរួមប្រកួតកម្មវិធីយុវជន២១នេះ បានជំរុញឱ្យរូបគេ និងសមាជិកក្រុមចេះសហការគ្នា និងធ្វើការជាមួយគ្នាបានល្អ យល់ច្បាស់អំពីផ្នែកហិរញ្ញវត្ថុ ក្នុងការរៀបចំផែនការចំណាយដើម្បីដំណើរការអាជីវកម្ម ភាពជាអ្នកដឹកនាំជាដើម។ លើសពីនេះ សមាជិកក្រុមក៏បានមានឱកាសហាត់ការងារនៅក្នុងក្រុមហ៊ុនដែលឆ្លើយតមនឹងគម្រោងមន្ទីរពិសោធន៍ឌីជីថលនេះផងដែរ។

កញ្ញា សុខ ចាន់វ៉ែន ក៏បានលើកទឹកចិត្តដល់យុវជន ប្រសិនជាចង់ចូលរួមកម្មវិធីយុវជន២១ ត្រូវចេះធ្វើការងារជាក្រុម ចេះជំនាញស្រាវជ្រាវ ដូចជាការសរសេរគម្រោងអាជីវកម្ម ជំនាញក្នុងការធ្វើបទបង្ហាញធ្វើម៉េចឱ្យទាក់ទាញទស្សនិកជន ជាពិសេសគណកម្មការ។ លើសពីនេះ ត្រូវមានជំនាញឌីជីថល ការកាត់ត ការធ្វើទីផ្សារបែបឌីជីថលផ្សេងៗដែលក្រុមប្រកួតត្រូវមាន។ ម៉្យាងវិញទៀត ត្រូវស្វែងយល់ពីបញ្ហា និងមានជំនាញក្នុងការដោះស្រាយបញ្ហា។ ក្នុងនោះ យុវជននឹងទទួលបានបទពិសោធស្គាល់មនុស្សជាច្រើន មានជំនាញភាពជាអ្នកដឹកនាំ មានឱកាសហាត់ការងារ និងមានឱកាសបង្កើតគំនិតថ្មីក្នុងការជួយអភិវឌ្ឍសង្គមជាតិ។

គួរជម្រាបជូនថា ការប្រកួតកម្មវិធី “យុវជន២១ (Youth21)” វគ្គផ្ដាច់ព្រ័ត្រ ជ័យលាភីប្រចាំឆ្នាំ២០២៣ រដូវកាលទី៣ ប្រធានបទ សហគ្រិនឌីជីថល៖ នវានុវត្តន៍អាជីវកម្ម” ជ័យលាភីលេខ១ បានទៅលើ ក្រុមមក​ពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាម្ចាស់គម្រោង “មន្ទីរពិសោធន៍ឌីជីថល, ជ័យលាភីលេខ២ បានទៅលើ សាកលវិទ្យាល័យអង្គរ ម្ចាស់គម្រោង៖ ផ្សារឌីជីថល “Nham Yum” និងជ័យលាភីលេខ៣ បានទៅលើ សាកលវិទ្យាល័យផារ៉ាហ្គនម្ចាស់គម្រោង “We Treat”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...