សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន (JAC) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ប្រចាំឆ្នាំ២០២៦

សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន (Japan Alumni of Cambodia – JAC) បានប្រកាស​ពីការបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ ឆ្នាំសិក្សា២០២៦ ដោយចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះតទៅ។ អាហារូបករណ៍នេះ មានគោលបំណងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុចាំបាច់ដល់និស្សិតខ្មែរដែលកំពុងជួបការខ្វះខាតក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា។

សម្រាប់ឆ្នាំ២០២៦ នេះ អាហារូបករណ៍នឹងផ្តល់ជំនួយជា ថវិកាចំនួន ៣០មុឺនរៀលក្នុងមួយខែ រយៈពេលពេញ មួយឆ្នាំ ដើម្បីចូលរួមជួយផ្គត់ផ្គង់តម្រូវការចាំបាច់ផ្សេងៗរបស់និស្សិត។

ក្រៅពីការឧបត្ថម្ភជាថវិកា និស្សិតដែលទទួលបានអាហារូបករណ៍ក៏នឹងមានឱកាស ៖ ទទួលបាន បទពិសោធន៍ ពីការចូលរួមសកម្មភាពផ្សេងៗជាមួយសមាគម។ មានការ ប្រជុំផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍ជាមួយសមាជិក JAC ដែលជាអតីតនិស្សិតបញ្ចប់ការសិក្សាពីប្រទេសជប៉ុន។ល។

លក្ខខណ្ឌនៃការដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវបំពេញលក្ខខណ្ឌដូចជា ៖ ត្រូវជានិស្សិតដែលកំពុងសិក្សាថ្នាក់ក្រោយមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ឧត្តមសិក្សា)។ ជាបេក្ខជនដែល ពុំទាន់ទទួលបានអាហារូបករណ៍ផ្សេងៗ ពីស្ថាប័នដទៃ។ ជាបេក្ខជនដែលមាន ស្ថានភាពគ្រួសារលំបាក ។

របៀបស្នើសុំ និងកាលបរិច្ឆេទ

បេក្ខជនត្រូវបំពេញព័ត៌មានឱ្យបានត្រឹមត្រូវនិងពេញលេញតាមរយៈ តំណភ្ជាប់លីងដាក់ពាក្យ តាមប្រព័ន្ធអនឡាញ៖

🔗 តំណភ្ជាប់លីងដាក់ពាក្យ៖ https://forms.gle/mbmuz4PF8KkpNZF99

🗓 ថ្ងៃផុតកំណត់ទទួលពាក្យ ៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ១៧:០០ នាទី

សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីកម្មវិធីអាហារូបករណ៍នេះ សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០១១ ៤០២ ១៤២ ឬចូលទៅកាន់លីងវីដេអូដើម្បីស្វែងយល់បន្ថែម ៖ https://fb.watch/ngZ4_PSN17/?mibextid=XnoUPX ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...