អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​​ប្រកាស​ថា សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

លក្ខខណ្ឌនៃ​ការជ្រើសរើស ៖ បេក្ខជន​ត្រូវ​មានសញ្ជាតិខ្មែរ, ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (ផ្តល់អាទិភាព​សម្រាប់​សិស្ស​ដែល​មាន​និទ្ទេសល្អ), មានសុខភាពល្អ និង​ឧស្សាហ៍​ព្យាយាម​ក្នុងការ​សិក្សា។

ឯកសារ​ដែលត្រូវ​បំពេញ និង​ភ្ជាប់ ៖ ប្រវត្តិរូបសង្ខេប (ជាភាសាខ្មែរ និង​ភាសាអង់គ្លេស), ព្រឹត្តប័ត្រ​ពិន្ទុ​មធ្យមសិក្សា​ទុតិយភូមិ (ជាភាសាខ្មែរ និង​ភាសាអង់គ្លេស), សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (ជាភាសាខ្មែរ និង​ភាសាអង់គ្លេស), សំបុត្រ​កំណើត, វិញ្ញាបនបត្រ​បញ្ជាក់សុខភាព, លិខិតឆ្លងដែនថតចម្លង និង​រូបថត ៤x៦ (ផ្ទៃពណ៌ស ចំនួន២សន្លឹក), លិខិតថ្កោលទោស, លិខិតប្តេជ្ញាចិត្ត។

ការឧបត្ថម្ភពីភាគីវៀតណាម ៖ ប្រាក់ឧបត្ថម្ភប្រចាំខែ ៣ ៧០០ ០០០ដុង (ប្រហែល ១៤០ដុល្លារអាមេរិក), ប្រាក់ឧបត្ថម្ភសម្រាប់ទិញសម្ភារៈសិក្សា និងប្រើប្រាស់ផ្ទាល់ខ្លួន សម្រាប់១ចប់វគ្គសិក្សា (ទទួលបានតែ១ដងគត់)៖ ៥ ៣៨០ ០០០ ដុង (ប្រហែល ២០០ ដុល្លារអាម៉េរិក), ប្រាក់សម្រាប់ការធ្វើដំណើរ (ទទួលបានតែ១ដងគត់)៖ ៤ ០០០ ០០០ ដុង (ប្រហែល ១៥០ ដុល្លារអាម៉េរិក), ផ្តល់ទីតាំងស្នាក់នៅដោយឥតគិតថ្លៃ, ចូលរួមក្នុងពិធីប្រពៃណីជាតិទាំងវៀតណាម និងកម្ពុជា, រៀនភាសាបរទេសដោយឥតគិតថ្លៃតាមកម្មវិធីរួមគ្នា, ប្រើប្រាស់បណ្ណាល័យ អ៊ីនធឺណេត កន្លែងហាត់ប្រាណ ដោយឥតគិតថ្លៃ, មានឱកាសទទួលអាហារូបករណ៍សម្រាប់បន្តសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យនានាក្នុងប្រទេសវៀតណាម។ រីឯការចំណាយលើថ្លៃសំបុត្រយន្តហោះជាបន្ទុករបស់សាមីខ្លួន។

មុខជំនាញសិក្សា ៖ ទំនាក់ទំនង និងបច្ចេកទេសអេឡិចត្រូនិក, អគ្គិសនីឧស្សាហកម្ម, អេឡិចត្រូនិកឧស្សាហកម្ម, ព័ត៌មានវិទ្យា, គ្រប់គ្រងអាជីវកម្ម, បច្ចេកទេសម្ហូបអាហារ, ប្រៃសណីយ៍ និងទូរគមនាគមន៍, ហិរញ្ញវត្ថុសាជីវកម្ម, ធនាគារ និងហិរញ្ញវត្ថុ, គណនេយ្យសាជីវកម្ម, គណនេយ្យ, សេវាផ្នែកច្បាប់, ភាសាកូរ៉េ និងថែរក្សាសម្ផស្ស។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមទំនាក់ទំនង​ទៅកាន់នាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា នៃក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 012 839 040៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។