ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ភ្នំពេញ – កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗជាច្រើននៅក្នុងប្រទេសអាល្លឺម៉ង់ ។

ជំនាញដែលអាហារូបរកណ៍ផ្ដល់ឱ្យមាន វិទ្យាសាស្រ្តសង្គម, សេដ្ឋកិច្ចសង្គម, ប្រវត្តិសាស្ត្រ, សារព័ត៌មាន ឬជំនាញពាក់ព័ន្ធផ្សេងទៀត ។ បេក្ខជនដែលទទួលបានអាហារូបករណ៍នឹងទទួលបានការគាំទ្រដូចជា ប្រាក់ចំណាយប្រចាំខែ ការចំណាយលើការសិក្សា កន្លែងស្នាក់នៅ ការធានារ៉ាប់រងសុខភាព ឱកាសសិក្សានិងរស់នៅប្រទេសអាល្លឺម៉ង់ ។

លក្ខខណ្ឌដែលបេក្ខជនអាចស្នើពាក្យអាហារូបករណ៍បានរួមមាន គ្រប់សញ្ជាតិសាសន៍ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជាបុគ្គលដែលមានសុខភាពល្អ, មានចំណេះដឹងផ្នែកនយោបាយនិងសង្គម, ធ្លាប់បានចូលរួមវគ្គបណ្ដុះបណ្ដាលទាក់ទងទៅនឹងជំនាញដែលផ្តល់ឱ្យខាងលើ មានប្រវត្តិការសិក្សាល្អ និងមានអាយុមិនលើស៣៥ឆ្នាំ ។

បេក្ខជនដែលចាប់អារម្មណ៍ក្នុងការដាក់ពាក្យត្រូវភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួនដូចជា រូបថតទំហំលិខិតឆ្លងដែនចំនួនពីរ, លិខិតឆ្លងដែនមានសុពលភាព, លិខិតបញ្ជាក់សុខភាព, ប្រវត្តិរូបសង្ខេប, លិខិតលើកទឹកចិត្ត(រួមបញ្ចូលការពិពណ៌នាអំពីកម្មវិធីសិក្សាដែលមានបំណង ខ្លឹមសារ គោលបំណង និងហេតុផលសម្រាប់ការជ្រើសរើសកម្មវិធីនេះ) ធ្លាប់មានសកម្មភាពចូលរួមរបស់ Konrad-Adenauer-Foundation ។

លើសពីនេះ ត្រូវមានច្បាប់ចម្លងនៃសញ្ញាបត្រមធ្យមសិក្សា និងសញ្ញាបត្របរិញ្ញាបត្រ, លិខិតណែនាំពីរច្បាប់(ពីលោកគ្រូ អ្នកគ្រូ ឬសាស្ត្រាចារ្យ) សំបុត្រចូលរៀនពីសាកលវិទ្យាល័យអាល្លឺម៉ង់, សញ្ញាបត្រប្រតិចារិក និងសំណេរក្នុងការឆ្លុះបញ្ចាំងអំពីគម្រោងការងាររបស់បេក្ខជន និងចេះប្រើប្រាស់ភាសាអង់គ្លេស ឬភាសាអាល្លឺម៉ង់បានល្អ ។

សម្រាប់ព័ត៌មានលម្អិតអាចចូលទៅកាន់ https://tinyurl.com/2bsjzj5x ។ ផុតកំណត់ទទួលពាក្យពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...